ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីភ្នំពេញ ជូន​ដំណឹង ពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ពេលចូលឆ្នាំចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តី​ជូនដំណឹង ស្តីពី ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី១១…

ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តី​ជូនដំណឹង ស្តីពី ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ​ នាសប្តាហ៍ក្រោយ។ ក្នុងសេចក្តីជូនដំណឹង អាជ្ញាធររាជធានីភ្នំពេញ បានណែនាំ​ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ៧ ចំណុច មានជាអាទិ៍ ការហាមដាច់ខាត មិន​ឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ មិន​ឲ្យលេងល្បែងស៊ីសង​គ្រប់ប្រភេទ និងហាមរាល់ការហែក្បួន​ផ្សេងៗ ទាំង​បែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត​ ជាដើម។

សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ដើម្បីរក្សាបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ​ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖

១-ហាមដាច់ខាតៈ -មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ -មិនឱ្យលេងល្បែងគ្រប់ប្រភើទដែលមានលក្ខណៈស៊ីសង -រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត​ ត្រូវហាមឃាត់។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យ​កើតឡើងជា​យថាហេតុ។ ​ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិន ឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈ។

៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរ៉ាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានី​ភ្នំពេញ។

៤-គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំង ក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការ​ណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឱ្យបាន​ម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិ សិទ្ធភាព។ ​

៧​​-ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ