ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីជំនាញ ក្រើនរំលឹកដល់​អាជីវករ ត្រូវចៀសវាងការប្រើ​ប្រាស់​សារធាតុគីមី លើ​ផលិត​ផល​ម្ហូបអាហារ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ នាព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃុត គន្ធា អនុប្រធានសាខាការពារអ្នកប្រើ​ប្រាស់​កិច្ចការប្រកួតប្រជែង…

មណ្ឌលគិរី៖ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ នាព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃុត គន្ធា អនុប្រធានសាខាការពារអ្នកប្រើ​ប្រាស់​កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តមណ្ឌលគិរី (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញវេចខ្ចប់ស្រាប់ នៅតាមតូបលក់ចាប់ហួយនានា ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ឃុត គន្ធា បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញ និងចំណីអាហារនាពេលនេះ គឺផ្តោត​សំខាន់លើទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានអនាម័យ និងទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីហាមឃាត់។ ម្យ៉ាងទៀត ដើម្បីស្វែងរកផលិតផលដែលមានប្រភព និងទីតាំងផលិតនៅក្នុង​ខេត្តមណ្ឌលគិរីផ្ទាល់ ដើម្បីឈានទៅកំណត់មុខសញ្ញានៃបទល្មើស ក្នុងករណី ដែលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ជាពិសេស គឺការយកឈ្មោះ ” មណ្ឌលគិរី ” មកប្រើប្រាស់  ដែលអាចជាការនាំឲ្យខូចឈ្មោះដល់ផលិត​ជាទូទៅក្នុងខេត្ត។ ក្នុងការចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅតាមតូប និងផ្ទះអាជីវករលក់ដូរនេះ មន្រ្តីជំនាញ ក៏បានដក់ហូតភេសជ្ជះ និងគ្រឿង​កំប៉ុងមួយចំនួន ដែលហួសកាលបរិច្ឆេតប្រើប្រាស់ និងគុណភាព យកទៅរក្សាទុក​នៅមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីទុកដុតកំទេចចោលនៅពេលក្រោយ។

 មន្រ្តីជំនាញ ក៏បានណែនាំដល់អាជីវករទាំងអស់ ត្រូវរក្សាទុកដាក់ទំនិញលក់ដូរឲ្យមាន​សណ្តាប់ធ្នាប់ល្អ  និងពិនិត្យមើលកាលបរិច្ឆេទ  មុននឹងទិញទំនិញមកលក់បន្ត  និងការ​ទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផល ទំនិញ ម្ហូបអាហារ​របស់ខ្លួន និងជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួង​សុខាភិបាល ដោយពាក់ម៉ាស  និងលាងដៃឲ្យ​បានញឹកញាប់ រក្សាគម្លាត និងមិនត្រូវ​ប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ ទាំងអស់គ្នា៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ