រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ មានរោងចក្រសហគ្រាងជាង១ពាន់បានបិទទ្វារមិនដំណើរ និងមានកម្មករនិយោជិតបាត់បង់ការងារធ្វើជាង១០ម៉ឺននាក់ ។
ការបញ្ជាក់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈបានដឹកនាំគណប្រតិភូជួបប្រជុំជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) និងសមាជិកគណៈកម្មការនាព្រឹក ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដើម្បីធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងវឌ្ឍនភាព បញ្ហាប្រឈមក្នុងដំណាក់កាលកូវីដ-១៩ និងទិសដៅបន្តឆ្នាំ២០២១ ដោយបានផ្តោតទៅលើលទ្ធផលដែលក្រសួងខិតខំសម្រេចបានសំដៅធានាចូលរួមដោះស្រាយសម្រួលដល់ការលំបាកទាំងមា្ចស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស ។
ឯកឧត្តមបន្តថា ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូល នៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រសហគ្រាសរហូតដល់ទៅចំនួន៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ ហើយគិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន២៣ ៦៨២នាក់ ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារដែលមានចំនួនថយចុះ ។
ឯកឧត្តមបញ្ជាក់ថា «ឆ្នាំ២០២០ មានសហគ្រាសចំនួន ១៣៥៦ បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន១០៨ ៨២៥នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាសចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន៨៥ ៨៨៩នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ» ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើង ក្នុងរយៈពេលដូចគ្នានេះ រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១ ២៥៧នាក់ ផងដែរ ។ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២,៣លាននាក់ តាមរយៈវេទិកាការងារសេវាទូរសព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារ ។
ឯកឧត្តមបន្តថា ក្រសួងបានខិតខំសម្រេចបាននូវលទ្ធផលគួរជាទីមោនទនដែលទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈកម្មការទី៨ នៃរដ្ឋសភាដែលក្រសួងបានចូលរួមធានាបាននូវការសម្រួលដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានាបាននូវការងារជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើក្នុងអត្រាទាបបំផុត ហើយអាចរក្សាបានលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ដោយបានខិតខំអនុវត្តបានជោគជ័យនូវកញ្ចប់វិធានការទាំង៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួ យសង្គមដល់កម្មករនិយោជិត ក្នុងគោលបំណង ៖
១) ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត, ២) ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងងាយរងគ្រោះ, និង ៣) ជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិ ញដើម្បីចូលរួ មជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិ ដោយក្នុងនោះ៖ បានបើកផ្តល់ ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ ដល់កម្មករនិយោ ជិតក្នុងវិស័យកាត់ដេរ និង វិស័យទេសចរណ៍ចំនួន ៣៤០ ០៣២នាក់ ដែលស្មើនឹងថវិកា ៩៥ប៊ីលានរៀល (ប្រមាណជា ២៣លានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលដែលរោងចក្រ សហគ្រាសផ្អាកសកម្មភាពអាជីវកម្ម និងព្យួរកិច្ចសន្យាការងារ ។
បានរៀបចំការបណ្តុះបណ្តាលជំនាញទន់ ដែលរៀបចំដោយក្រសួងកា រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កម្មករនិយោជិតសរុបចំនួន ៦៦ ៦០៧នាក់ (ស្រី ៥៣ ៦១០នាក់) មកពីរោងចក្រ សហគ្រាសចំនួន ១០៧ ។ បានផ្តល់សេវាធានារ៉ាប់រ ងរបបសន្តិសុខ សង្គមផ្នែ កហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិតចំនួ នប្រមាណជា ៣៨ម៉ឺននាក់ បើទោះបីជានិយោជ កមិនបានបង់ភាគទានជូន ប.ស.ស. ក្នុងអំឡុង ពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មក៏ដោយ ។ បាននិងកំពុ ងរៀបចំវគ្គបណ្តុះបណ្តាល ពិសេសថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយមិនគិតថ្លៃ និងទទួលបាន ប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ សម្រាប់រយៈពេល ៤ខែ ដល់កម្មករនិយោ ជិតដែលបាត់បង់ ការងារដោយសារផល ប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួន ៦ ៥០០នាក់ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់កម្មករនិយោ ជិតដែលត្រូវបានព្យួរការងារ និងបាត់ បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថាប្រជាពលរដ្ឋចំនួនប្រមាណជា ២,៧លាននាក់ នៃគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៦៧៤ ១៤៦គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលចំណាយថវិកា សរុបចំនួនប្រមាណជា ១៣៥,៥លានដុល្លារអាម៉េរិក ។
ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា បើតាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ៕
ចែករំលែកព័តមាននេះ