ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ឆ្លើយ​តប​នឹង​សំណួរ​មាណព

4 ឆ្នាំ មុន

សម័យមួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ជិត​ស្រុក​មួយ សម័យ​នោះ​មាន​មាណព​ពីរ​នាក់​បាន​ចូល​ទៅ​ទូល​សួរ​ព្រះ​គោតម ដែល​មាន​ដួង​ចក្ខុ​កើតឡើង​ដ៏​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំព្រះអង្គ​ទាំង​២​នាក់​មិន​ស្គាល់ សូម​ព្រះ​អង្គ​ទ្រង់​សម្ដែង​ល្មម​ឲ្យ​ខ្ញុំព្រះអង្គ​ទាំង​២​នាក់​ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង​ទាន ។…

សម័យមួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ជិត​ស្រុក​មួយ សម័យ​នោះ​មាន​មាណព​ពីរ​នាក់​បាន​ចូល​ទៅ​ទូល​សួរ​ព្រះ​គោតម ដែល​មាន​ដួង​ចក្ខុ​កើតឡើង​ដ៏​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំព្រះអង្គ​ទាំង​២​នាក់​មិន​ស្គាល់ សូម​ព្រះ​អង្គ​ទ្រង់​សម្ដែង​ល្មម​ឲ្យ​ខ្ញុំព្រះអង្គ​ទាំង​២​នាក់​ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង​ទាន ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ឆ្លើយ​តប​នឹង​ព្រាហ្មណ៍​ទាំង​ពីរ​នោះ​ថា ការ​ប្រព្រឹត្ត​លះបង់​នូវ​បាប កម្ចាត់​ហេតុ​នៃ​សេចក្ដី​ទុក្ខ នេះ​ទើប​ជា​គោលការណ៍​សំខាន់​នៃ​ព្រះពុទ្ធ​សាសនា ចំណែ​ក​​អ្វី​ៗ​គ្រាន់តែ​ជាទី​តាំង​នៃ​ការ​ពេញចិត្ត ដូច​ជា​ជាតិ ត្រកូល វណ្ណៈ ទ្រព្យ ធន និង​វត្ថុ​កាមគុណ​ផ្សេង​ៗ​ជាដើម​នេះ ដែល​បាន​មក​ហើយ មិនមែន​សម្រាប់​លះ​ហេតុ​នៃ​ទុក្ខ​ក្នុង​វដ្ដសង្សា​រ គឺ​មិន​ចាត់​ថា​ជា​ខ្លឹមសារ​ក្នុង​ព្រះពុទ្ធ​សាសនា​ឡើយ ។

ឱវាទ​ដែល​ជា​ខ្លឹមសារ​នៃ​ព្រះពុទ្ធ​សាសនា​ទាំង​មួល​គឺ កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំងពួង​១ កិរិ​យា​ដល់​ព្រម​ដោយ​ការ​បំពេញ​នូវ​បុណ្យ​កុសល​១ និង​កិរិយា​សម្អាតចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​១ ខ្លឹម​ធម៌​ទាំង​៣​ចំណុច​នេះ គឺ​មាន​ប្រយោជន៍​សំខាន់​ក្នុង​ការ​កាត់​ផ្ដាច់​នូវ​វដ្ដៈ ធ្វើ​ឲ្យ​អស់​ហេតុ​នៃ​សង្សារទុក្ខ​បាន ឯ​រឿង​វណ្ណៈ​ខ្ពស់​ទាប ត្រកូល​ខ្ពស់ ទាប មាន ក្រ​គ្រាន់តែ​ជា​គ្រឿង​ចងចិត្ត​សត្វ​ប៉ុណ្ណោះ​គឺ​មិន​រួច​ចាក​ទុក្ខ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ