ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ផ្លា​ក​លេខ​រដ្ឋ និង​ផ្លា​ក​លេខ ខ​.​ម ត្រូវ​តម្រូវ​ឲ្យ​បង់ពន្ធ​ចាប់​ឆ្នាំ​២០២០​មក​ម្ល៉េះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ដាក់​ផ្លា​ក់​លេខ​រដ្ឋ និង​ផ្លា​ក​លេខ ខ​.​ម ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ចាប់ពី​ឆ្នាំ​២០២​០តទៅ ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់ លោក…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ដាក់​ផ្លា​ក់​លេខ​រដ្ឋ និង​ផ្លា​ក​លេខ ខ​.​ម ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ចាប់ពី​ឆ្នាំ​២០២​០តទៅ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោកនាយក​ឧត្តមសេនីយ៍ ចៅ ភិ​រុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា ដើម្បី​ស្នើ​សុំ​លតា​ប​ត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ ដោយ «​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​» ។

តាម​រយៈ​លិខិត​លេខ ៥១៧/២០២០ អ​. ន​. ស​. ប ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ (​ចំនួន​៥៥៥១ ប័ណ្ណ សម្រាប់​បិទ​លើ​រថយន្ត ៥ ៥៥១ ) និង​លិខិត​លេខ ៦៤៧/២០២០ អ​.​ន​.​ស​.​ប ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២០ (​ចំនួន ៨២៣ ប័ណ្ណ សម្រាប់​បិទ​លើ​រថយន្ត​ចំ​ខ្លួន ៨២៣ គ្រឿង ) សរុប​ចំ​ខ្ទ​ខ ៦ ៣៧៤ ប័ណ្ណ ដើម្បី​បិទ​លើ​រថយន្ត​ចំនួន ៦ ៣៧៤ គ្រឿង ដែល​ពាក់​ផ្លា​ក​លេខ ខេ​មរ​ភូមិ​ខ្ញុំ (​ខ​. ម ) គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ក្នុង​នោះ​មាន ៖

១. រថយន្ត​របស់​ក្រសួងការពារជាតិ – រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​. ម មាន​ពណ៌​ត្រេ​អ៊ី ប្រ​ភេ​ម​ទេសចរណ៍ ចំនួន​៥ ២៩៣​រឿង ។ – រថយន្ត​ពាក់​ផ្លា​ក​លេខ ខ .​ម មាន​ពណ៌​ត្រេ​អ៊ី ប្រភេទ​បែន ចំនួន​១២ គ្រឿង ។ -​រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ត្រេ​អ៊ី ប្រភេទ​ដឹក​ទំនិញ ចំនួន ១​គ្រឿង -​រថយន្ត​ពាក់​ផ្លា​ក​លេខ ខ . ម មាន​ពណ៌​ត្រេ​អ៊ី ប្រភេទ​ក្បាល​សណ្តោង​រឺ​ម៉ក់ ចំនួន​៣​គ្រឿង ។ – រថយន្ត​ជំនួយ​ពី​ប្រទេស​កូរ៉េ ប្រទេស​ចិន​, វៀតណាម និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចំនួន ៥២០​គ្រឿង ។

ប្រភព​បញ្ជាក់​ថា​«​រថយន្ត​ដែល​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ចម្រុះ ប្រភេទ​ទេសចរណ៍ ចំនួន ៥៤៥ គ្រឿង​» ។ ប្រភព​បន្ត​ទៀត​ថា អនុលោម​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​សម្រេច​ជា​គោលការណ៍​លើ​ការ​ស្នើ​សុំ​លតា​ប​ត្រ​ពន្ធ​លើ មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ឆ្នាំ​២០២០ «​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ » ចំពោះ​យានយន្ត​របស់​ក្រសួងការពារជាតិ ដែល​មាន​វិធានការ​ដូច​ខាងក្រោម ៖

ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លើកលែង​ពន្ធចំពោះ​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កង​យោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ចការ​ការពារ​ជាតិ ជា​មធ្យោបាយ​ប្រើប្រាស់​ដឹក​ជញ្ជូន​សម្ភារ​ទ័ព ឬ​ដឹក​ជញ្ជូន​កងទ័ព ក៏​ដូច​ជា សម្រាប់​កិច្ចការ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ស្រប​តាម​ប្រកាស​លេខ ៥៣១ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ។ តម្រូវ​ឱ្យ​បង់ពន្ធ​ដូច​រថយន្ត​ពាក់​ផ្លា​ក​លេខ​រដ្ឋ​ដទៃ​ទៀត ចំពោះ​រថយន្ត​របស់​ក្រសួងការពារជាតិ ដែល​ពាក់​ផ្លា​ក​លេខ រដ្ឋ​6 និង​ផ្លា​ក​លេខ ខ​.​ម ដែល​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​កាន់កាប់​ដោយ​ក្រសួងការពារជាតិ ហើយ​បញ្ជី​សារពើ​ភណ្ឌ​នេះ ត្រូវ​បាន​បញ្ជូន​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

ចំពោះ​រថយន្ត​ទាំងនេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង់ពន្ធ​ចាប់ពី​ឆ្នាំ​២០២០​តទៅ ដោយ​លើកលែង​ប្រាក់​ពន្ធ​ត្រឹម​ឆ្នាំ​២០១ ៩ និង​លើកលែង​ពិន័យ​ទោសទណ្ឌ​ដល់​ឆ្នាំ​២០២០ ។
លោក​គង់ វិបុល បាន​បញ្ជាក់​ថា តម្រូវ​ឱ្យ​បង់ពន្ធ​ដូច​រថយន្ត​ឯកជន​ដទៃ​ទៀត ចំពោះ​រថយន្ត​ដែល​ជា​កម្មសិទ្ធិឯកជន ដែល​ជ្រក​ក្រោម​ផ្លា​ក​លេខ ខ​.​ម ដោយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង់ពន្ធ​ចាប់ពី​ឆ្នាំ​២០២០​តទៅ ដោយ​លើកលែង​ប្រាក់​ពន្ធ​ត្រឹម​ឆ្នាំ​២០១៩ និង​បើក​លែង​ពិន័យ ទោសទណ្ឌ​ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​រថយន្ត​ទាំងនោះ​ត្រូវ​ទៅ​ចុះបញ្ជី​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ចុះបញ្ជី​នៅ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លិខិត​ក៏​បាន​លើក​ឡើង​ថា ការ​លើកលែង​ប្រាក់​ពន្ធ​ត្រឹម​ឆ្នាំ​២០១៩ និង​លើកលែង​ពិន័យ​ទោសទណ្ឌ​ដល់​ឆ្នាំ​២០២០ ចំពោះ​រថយន្ត​ក្នុង​ចំណុច​ទី​២ និង​ចំណុច​ទី​៣ បើ​ពុំ​មាន​អានុភាព​ប្រតិសកម្ម​ចំពោះ​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួច​នោះ​ទេ ។ ក្នុង​ន័យ​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ និង​ព​ន្លឿ​ន​ការ ចុះបញ្ជី​បង់ពន្ធ ព្រមទាំង​ចៀសវាង​ផ្លូវ​បាតុភាព​អសកម្ម​ជាយថាហេតុ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដារ​ស្នើ​សុំ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ ក្រសួងការពារជាតិ ផ្តល់​កិច្ចសហការ​រៀបចំ​ដូច​ខាងក្រោម ៖

១. តារាង​ស្ថិតិ​រថយន្ត (​ដូច​មាន​តំ​រូ តារាង​ទី​១) ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត និង​វិ​ញ្ញាប​ន​៧២ ត្រ​ត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត ចំពោះ​រថយន្ត​ក្នុង​ចំណុច​ទី​១ ខាងលើ ។ ដូចនេះ រថយន្ត​ទាំងនេះ​ត្រូវ​បង់ពន្ធ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ដោយ «​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​» ។

២ តារាង​ស្ថិតិ​រថយន្ត (​ដូច​មាន គំរូ​តារាង​ទី​២) ព្រមទាំង​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត ចំពោះ​រថយន្ត​ចំណុច​ទី​២ ខាងលើ ។ ដូចនេះ រថយន្ត​នៅ​ក្នុង​ចំណុច​នេះ​ត្រូវ បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​រយៈ​អាណត្តិ​បើកប្រាក់​របស់​រតនាគារ​ជាតិ ។

៣. ចំពោះ​រថយន្ត​ចំនុច​ទី​៣ ខាងលើ សូម​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ជំរុញ​ឱ្យ​ម្ចាស់​រថយន្ត​ទៅ​ប្រកាស​បង់ពន្ធ​ឱ្យ បាន​ទាន់​ពេលវេលា​កំណត់​តាម​ច្បាប់ និង បទ​ប្បញ្ញត្តិ​ជា​ធរមាន ចាប់ពី​ឆ្នាំ​២០២០ តទៅ ។ រថយន្ត​នៅ​ក្នុង​ចំណុច​នេះ​ត្រូវ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ជា​សាច់ប្រាក់​ផ្ទាល់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ