ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ការពារ​ពេល​មេឃ​ចុះ​អ័ព្ទ​ធ្វើ​ឱ្យ​ស្រអាប់​កញ្ចក់​រថយន្ត

8 ឆ្នាំ មុន

តាម​ការ​សិក្សា​ឃើញ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​អាច​នាំ​មក​នូវ​គ្រោះ​ថា្ន​ក់​ក៏​ដូច​ជា​ការ​រំខាន​ផ្សេង​ៗ ខណៈ​លោក​អ្នក​កំពុង​បើករថយន្ត​ទាំង​ដែល​កញ្ចក់​ស្រអាប់​មើលផ្លូវ​មិន​ច្បាស់​ដោយសារ​តែ​អាកាសធាតុ​ចុះ​អ័ព្ទ ។

តាម​ការ​សិក្សា​ឃើញ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​អាច​នាំ​មក​នូវ​គ្រោះ​ថា្ន​ក់​ក៏​ដូច​ជា​ការ​រំខាន​ផ្សេង​ៗ ខណៈ​លោក​អ្នក​កំពុង​បើករថយន្ត​ទាំង​ដែល​កញ្ចក់​ស្រអាប់​មើលផ្លូវ​មិន​ច្បាស់​ដោយសារ​តែ​អាកាសធាតុ​ចុះ​អ័ព្ទ ។

ដំណើរ​នៃ​ការ​ចុះ​អ័ព្ទ​អាច​កើត​មាន​ទាំង​នៅ​លើ​ផ្នែក​ខាងក្នុង​ឬ​ខាងក្រៅ​កញ្ចក់ ហើយ​វិធីសាស្ត្រ​បង្ការ​ករណី​នេះ​ចូរ​ប្រតិបត្តិ​តាម​សេចក្តីណែនាំ​ដូច​ខាងក្រោម​៖

១-​ត្រូវ​ច្បាស់​ថា ម៉ាស៊ីនត្រជាក់​និង​គ្រឿង​កម្តៅ​របស់​រថយន្ត​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ​នៅឡើយ​ហើយ​ក៏​ស្ថិត​ក្នុង​មុខងារ​កម្ចាត់​អ័ព្ទ​ត្រឹមត្រូវ​ដែរ ។

២-​ជូត​សម្អាត​នូវ​សំណើម​មក​ពី​ទឹកសន្សើម​ដោយ​សាច់​កៅស៊ូ​របស់​ផ្លិត​ទឹក​ឲ្យ​បាន​ស្អាត​ល្អ​មុន​នឹង​លោក​អ្នក​ចូល​រថយន្ត ។ ព្រោះថា​សំណើម​លើ​រថយន្ត​កាន់តែ​តិច​អ័ព្ទ​នៅ​លើ​កញ្ចក់​រថយន្ត​ក៏​កាន់តែ​ចុះ​តាម​នឹង​ដែរ ។

៣-​បើក​កញ្ចក់​មួយ​ក្នុង​ចំណោម​កញ្ចក់​របស់​រថយន្ត​ភ្លាម​ៗ​ពេល​អ្នក​ចូល​អង្គុយ​ក្នុង​រថយន្ត​។ យោង​តាម Hamilton County Environment Services ការ​បើក​កញ្ចក់ ឬ​បង្អួច​រថយន្ត​ភា្ល​ម​ៗ​ពេល​អ្នក​ចូល​អង្គុយ​ក្នុង​រថយន្ត​នឹង​បង្ការ​កុំ​ឲ្យ​កញ្ចក់​រថយន្ត​របស់​អ្នក​ស្រអាប់​មើល​មិន​ច្បាស់​ដោយសារ​មេឃ​ចុះ​អ័ព្ទ ។ នៅ​ពេល​ដែល​ខ្យល់​ខាងក្រៅ​ត្រជាក់​ជាង​ខ្យល់​ខាងក្នុង​សំណើម​នឹង​បំ​លែង​នៅ​ផ្នែក​ខាងក្នុង​កញ្ចក់​ទៅ​ជា​ធាតុ​ត្រជាក់​វិញ ។

៤-​លាង​សម្អាត​កញ្ចក់​រថយន្ត​ជាមួយនឹង​ស្ព្រា​យ៍​ដែល​មាន​មូលដ្ឋាន​អាម៉ូញ៉ាក់ ។ ព្រោះថា​ស្ព្រា​យ៍​ប្រភេទ​នោះ​នឹង​ជម្រះ​ចេញ​នូវ​កំណក​ដែល​ក្រាំង​ជាប់​នឹង​កញ្ចក់​បាន​ស្អាត​ហើយ​ថែម​ទាំង​ជួយ​ការពារ​កញ្ចក់​ពី​កា​រវិ​វត្ត​ទៅ​រក​កំណក​អ័ព្ទ​ទៀត​ផង ។ ដូច្នេះ​លោក​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​ស្ព្រា​យ៍​ទាំងនេះ​ប្រចាំ​ស​ប្តា​ហ៍​ទើប​កាន់តែ​ប្រសើរ​ថែម​ទៀត ៕