ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ចូ បៃ​ឌិន គម្រាម​ដាក់​ទណ្ឌកម្ម​ប្រទេសមី​យ៉ា​ន់​ម៉ា​រឿង​ចាប់​ឃុំ​ខ្លួន​លោកស្រី​ អ៊ុ​ង​សាន ស៊ូ​ជី

3 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៦ លោក ចូ បៃ​ឌិន បាន​គម្រាម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ និង​បាន​ចាប់​ឃុំ​ខ្លូ​ន​លោកស្រី ​អ៊ុ​ង​សាន…

មី​យ៉ា​ន់​ម៉ា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៦ លោក ចូ បៃ​ឌិន បាន​គម្រាម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ និង​បាន​ចាប់​ឃុំ​ខ្លូ​ន​លោកស្រី ​អ៊ុ​ង​សាន ស៊ូ​ជី មេដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​ដូច​ជា ​មន្ត្រី​មន្ត្រីជាន់ខ្ពស់ ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ​នោះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ។

កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​ឃុំខ្លួន​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី និង​មេដឹកនាំ​ជាប់​ឆ្នោត​ផ្សេង​ទៀត​ដោយ​ចោទប្រកាន់​គណបក្ស​លោកស្រី ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​ជុំវិញ​ការ​បោះ​ឆ្នោត​ឈ្នះ​ភ្លូកទឹកភ្លូកដី​កន្លង​មក ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក បៃ​ឌិន បាន​និយាយ​ថា «​កងទ័ព មិន​គួរ​ស្វែងរក​ការ​ផ្តួលរំលំ​ឆន្ទៈ​របស់​ប្រជាជន ឬ​ប៉ុនប៉ង​លុប​បំបាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​នោះ​ទេ » ។

ចំណែក​អង្គការសហប្រជាជាតិ​និង​ចក្រភព​អង់គ្លេស​ក៏​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ផង ដែរ​។ សូម​រម្លឹក​ថា សហរដ្ឋអាមេរិក​បាន​ដក​ទណ្ឌកម្ម​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​។ លោក បៃ​ឌិន បាន​និយាយ​ថា​រឿង​នេះ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​ដោយ​បន្ថែម​ថា «​សហរដ្ឋអាមេរិក​នឹង​ក្រោកឈរ​ឡើង​ដើម្បី​ប្រជាធិបតេយ្យ​នៅ​គ្រប់​ទីកន្លែង​ដែល​កំពុង​រង​ការ​វាយប្រហារ​”»​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បាន​ហៅ​ចលនា​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា​នេះ​ថា​ជា «​ការ​វាយដំ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​ការ​កែទម្រង់​លទ្ធិប្រជាធិបតេយ្យ​» ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​បាន​រៀបចំ​សម្រាប់​កិច្ចប្រជុំ​បន្ទាន់​មួយ​ជុំវិញ​បញ្ហា​រដ្ឋប្រហារ​យោធា​នេះ​ផង​ដែរ ។

អង្គការសហប្រជាជាតិ​ទាមទារ​ឱ្យ​ដោះ​លែង​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤៥ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ នៅ​ចក្រភព​អង់គ្លេស​នាយក​រដ្ឋមន្ត្រី Boris Johnson បាន​ថ្កោលទោស​រដ្ឋប្រហារ​និង «​ការ​ចាប់​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ដាក់​ពន្ធនាគារ​ខុសច្បាប់​» ។ បន្ថែម​ពីលើ​នេះ មេដឹកនាំ​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្កោលទោស​ស្រ​ដៀង​គ្នា​នេះ​ជុំវិញ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ា​ន់​ម៉ា ។

ប្រទេស​ចិន​ដែល​ធ្លាប់​បាន​ជំទាស់​នឹង​អន្តរាគមន៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ «​ដោះស្រាយ​បញ្ហា​» ។ មហាអំណាច​ក្នុង​តំបន់​មួយ​ចំនួន​រួម​ទាំង​កម្ពុជា ថៃ និង​ហ្វី​លី​ពី​ន​បាន​និយាយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​បញ្ហា​មី​យ៉ា​ន់​ម៉ា ព្រោះថា​វា​ជា​បញ្ហា​ផ្ទៃក្នុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ