ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​បូជា​ផ្កា​ថ្វាយ​ត្រៃរ័ត្ន

4 ឆ្នាំ មុន

យើងខ្ញុំ​មានចិត្ត​ត្រេក អរ​ពន់ពេក​កើត​ជ្រះថ្លា នាំ​គ្នា​បូជា​ផ្កា ថ្វាយ​ត្រៃរ័ត្នដោយ​គោរព ។ យើងខ្ញុំ​យក​ផ្កាឈើ មក​ក្រង​ធ្វើ​ភួងមាលា មាន​ពណ៌​ផ្សេង​ៗ​គ្នា សូម​បូជា​ថ្វាយ​ព្រះពុទ្ធ ។…

យើងខ្ញុំ​មានចិត្ត​ត្រេក អរ​ពន់ពេក​កើត​ជ្រះថ្លា នាំ​គ្នា​បូជា​ផ្កា ថ្វាយ​ត្រៃរ័ត្នដោយ​គោរព ។

យើងខ្ញុំ​យក​ផ្កាឈើ មក​ក្រង​ធ្វើ​ភួងមាលា មាន​ពណ៌​ផ្សេង​ៗ​គ្នា សូម​បូជា​ថ្វាយ​ព្រះពុទ្ធ ។

ព្រះធម៌​និង​ព្រះសង្ឃ ប្រសើរ​អង្គសីល​បរិសុទ្ធ ត្រៃរតន៍នេះ​ខ្ពស់​ផុត ដែល​ជា​ម្កុដ​លោក​ទាំង​បី ។

យើងខ្ញុំ​កើត​ជ្រះថ្លា ក្នុង​សាសនា​ព្រះ​ជិនស្រី បូជា​គុណ​កែវ​បី ទុក្ខ​រោគ​ភ័យ​ឆ្ងាយ​សន្តាន ។

តេជះ​ខ្ញុំ​បូជា ផ្កា​នានា​ល្អ​កល្យាណ សូម​សុខ​សួគ៌​និព្វាន ប្រាកដ​មាន​ដល់​ខ្ញុំ​ហោង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ