ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ​ភ​ណ​ចិត្ត​៧​ប្រការ

4 ឆ្នាំ មុន

សោ​ភ​ណ​ចិត្ត​ប្រែ​ថា ចិត្ត​ស្អាត​, ចិត្តល្អ​ហ្មត់ហ្មង​, ចិត្ត​ប្រសើរ​ក្រៃ​លែង​, ចិត្តល្អ​ពេក​កន្លង ។ នៅ​ក្នុង​គម្ពីរ​អភិធម្ម លោក​បាន​ប្រាប់​អំពី​ធម៌​៧​ប្រការ​ដែល​នាំ​ឱ្យ​កើត​ទៅ​ជា​សោ​ភ​ណ​ចិត្ត​គឺៈ ១-​សទ្ធា​: សភាវធម៌​ដែល​ជឿជាក់​ជ្រះថ្លា​ក្នុង​ព្រះ​ត្រៃរតន…

សោ​ភ​ណ​ចិត្ត​ប្រែ​ថា ចិត្ត​ស្អាត​, ចិត្តល្អ​ហ្មត់ហ្មង​, ចិត្ត​ប្រសើរ​ក្រៃ​លែង​, ចិត្តល្អ​ពេក​កន្លង ។ នៅ​ក្នុង​គម្ពីរ​អភិធម្ម លោក​បាន​ប្រាប់​អំពី​ធម៌​៧​ប្រការ​ដែល​នាំ​ឱ្យ​កើត​ទៅ​ជា​សោ​ភ​ណ​ចិត្ត​គឺៈ

១-​សទ្ធា​: សភាវធម៌​ដែល​ជឿជាក់​ជ្រះថ្លា​ក្នុង​ព្រះ​ត្រៃរតន ក្នុង​កម្ម និង​ផល ។

២-​សតិ​: សភាវធម៌​ដែល​រឭក មិន​វង្វេង​ភ្លេច​ស្មារតី ។

៣-​ហិរិ​: សភាវធម៌​ដែល​ខ្មាស​ខ្ពើម​បាប ។

៤-​ឱត្តប្ប​: សភាវធម៌​ដែល​ញញើត​ខ្លាច​បាប​ព្រោះ​ឃើញ​ទោស​របស់​បាប ។

៥-​អលោភ​: សភាវធម៌​ដែល​មិន​មាន​សេចក្ដី​ពេញចិត្ត​ក្នុង​អារម្មណ៍ មិន​ហួងហែង ។

៦-​អ​ទោស​: សភាវធម៌​ដែល​មិន​ប្រទូស្ត​អារម្មណ៍ មានចិត្ត​ត្រជាក់ មេត្តា ។

៧-​ត​ត្រ​ម​ជ្ឈ​ត្ត​តា​: សភាវធម៌​ដែល​មាន​ភាព​ជា​កណ្ដាល​ក្នុង​អារម្មណ៍ គឺ​ឧបេក្ខា ។

ខ្លឹម​សារធម៌​ទាំង​៧​ប្រការ​នេះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ទៅ​ជា​ចិត្ត​ស្អាត​បរិសុទ្ធ ចិត្ត​មិន​មាន​គ្រឿង​សៅហ្មង​នៅ​ច្របូកច្របល់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ