ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លក់​រសជាតិ ឡាក់​សា​សាំង​ហ្គា​ពួ (Singapore Laksa) នៅ សិ​ក្រឹ​ត រេ​ស៊ី​ពី (Secret Recipe)

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ភោជនីយ៍ដ្ឋាន សិ​ក្រឹ​ត រេ​ស៊ី​ពី (Secret Recipe) ដែល​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​តែងតែមាន​ភាព​មមា​ញឹក​​ជាមួយ​វត្តមាន​ភ្ញៀវ​ក្នុងស្រុក និង​អ្នក​ទេសចរណ៍​

រាជធានីភ្នំពេញ​ ៖ ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច ភោជនីយ៍ដ្ឋាន សិ​ក្រឹ​ត រេ​ស៊ី​ពី (Secret Recipe)  ដែល​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​តែងតែមាន​ភាព​មមា​ញឹក​​ជាមួយ​វត្តមាន​ភ្ញៀវ​ក្នុងស្រុក និង​អ្នក​ទេសចរណ៍​ដែល​មក​ស្វែងរក​រសជាតិ​ដ៏​ពិសេស​ពី​ភោជនីយ៍ដ្ឋាន​នេះ​។

រសជាតិ សោ​ភ័​ណ្ឌ​ភាព គុណភាព តម្លៃ និង​សេវាកម្ម​របស់ សិ​ក្រឹ​ត រេ​ស៊ី​ពី កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​យុវវ័យ និង​អតិថិជន​គ្រប់​វ័យ​មិន​ថា​ បរទេស ឬខ្មែរ​។

ក្រៅពី​ទទួល​យក​រសជាតិ​ដែល​ច្នៃ​ដោយ​ចុងភៅ​ដ៏​ចំណាន អតិថិជន​ក៏​អាច​ជួបជុំ​ជជែក​គ្នា​លេង​ជា​លក្ខណៈ​ឯកជន គ្រួសារ និង​មិត្ត​ភ័​ក្ត ក្នុង​ហាង​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់​​ រ៉ូ​ម៉ែ​ន​ទិច និង​ការ​តុបតែង​បែប​ពេញ​និយម​។

ក្នុង​ចំណោម​ម្ហូប​ល្បី​ៗ ដូច​ជា គុយទាវ​តុង​យ៉ាំ​បង្គា ការី​មី ហ្វើ​សាច់​គោ ឡាក់​សា​សាំង​ហ្គា​ពួ ថៃ​ស្ពៃ​ហ្គី​ទី​គ្រឿង​សមុទ្រ សាច់​ចៀម​ខរ​ប្រាំមួយ​ម៉ោង និងភី​ហ្សា​ហា​វៃ ដែល​ទទួល​​ការ​ពេញ​និយម​យ៉ាងច្រើន​ពី​ភ្ញៀវ​ក្នុងស្រុក និង​បរទេស​។

ថ្ងៃនេះ​ចុងភៅ​ប្រចាំ សិ​ក្រឹ​ត រេ​ស៊ី​ពី សូម​ណែនាំ​មុខម្ហូប​ប្រចាំ​ហាង ​គឺ​ឡាក់​សា​សាំង​ហ្គា​ពួរ មក​បង្ហាញ​អតិថិជន​គ្រប់​វ័យ​ដែល​មិន​ទាន់​បាន​ភ្លក់​រសជាតិ​មុខម្ហូប​នេះ​។

គ្រឿងផ្សំ​ ៖ ស្លឹកគ្រៃ រំដេង ម្ទេស​ស្រស់ ខ្ទឹមក្រហម ខ្ទឹមសរ ម្ទេស​ឆ្អើរ កាពិ​ក ប្រេងឆា សណ្ដែក​បណ្តុះ បាញ់​ស៊ុ​ង បង្គា តៅហ៊ូ ប្រហិត​ត្រី ទឹកដោះគោ​ស្រស់ ទឹកជ្រលក់​សាម​បា និង​គ្រឿងផ្សំ​ដទៃ​ទៀត ។

ចំពោះ​វិធី​ចំអិន អតិថិជន​អាច​មក​មើល​ផ្ទាល់​នៅ​ទីតាំង​ទាំង​បី​សាខា​របស់  សិ​ក្រឹ​ត រេ​ស៊ី​ពី​។ ចុងភៅ​បាន​បញ្ជាក់​ទៀត​ថា ឡាក់​សា​សាំង​ហ្គា​ពួរ ត្រូវ​បាន​ទទួលស្គាល់​ទាំង រស​ជាតិ គុណភាព និង​តម្លៃ​នៅ​តាម​បណ្តា​ប្រទេស ដូច​ជា​ ប្រទេស​ចិន ម៉ា​ឡេ​ស៊ី សឹ​ង្ហ​បុ​រី ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី ថៃ ប្រ៊ុ​យ​ណេ ហ្វី​លី​ពី​ន និង ភូមា​។

អតិថិជន​ទាំងអស់​អាច​មក​ភ្លក់​រសជាតិ​មុខម្ហូប​ខាងលើ​តា​មរយៈ​ទីតាំង​ទាំង​បីដូច​ខាងក្រោម ៖
-សិ​ក្រឹ​ត រេ​ស៊ី​ពី សាខា​ព្រះ​មុន្នី​វង្ស
អា​ស័​យ​ដ្ឋា​ន ៖ #៦៤ ផ្លូវ​លេខ​១២៨ កែង​ព្រះ​មុន្នី​វង្ស ភ្នំពេញ
ទំនាក់ទំនង ៖ 023 999 894 / 081878055

-សិ​ក្រឹ​ត រេ​ស៊ី​ពី សាខា​កម្ពុជា​ក្រោម
អា​ស័​យ​ដ្ឋា​ន ៖ ​#៨៩០ ផ្លូវ​កម្ពុជា​ក្រោម (១២៨) ភ្នំពេញ
ទំនាក់ទំនង ៖  023 999 896 / 081 208788

-សិ​ក្រឹ​ត រេ​ស៊ី​ពី សាខា​ផ្សា​សុ​វ​ណ្ណា
អា​ស័​យ​ដ្ឋា​ន ៖ ​#៣០៧-៣០៩ ជាន់​ផ្ទាល់​ដី​ផ្សា​សុ​វ​ណ្ណា
ទំនាក់ទំនង ៖ 023 999 895 / 015 916 868