ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វលោក​តែង​លិចលង់​ក្នុង​កិលេស​៣​យ៉ាង

4 ឆ្នាំ មុន

កិលេស​បី​យ៉ង​តែ​ចង់​ឆ្វាក់​បដិសន្ធិ​របស់​សត្វ​ឱ្យ​លិចលង់​នៅ​ក្នុង​អន្លង់ភព​រង់​ទុក្ខ​លំបាក​នៅ​ក្នុង​សង្សារវដ្ត​មិន​ទីបំផុត​មិន​បាន ។ កិលេស​ទាំង​បី​ប្រការ​នេះ​គឺៈ ១-​វិ​តិក្ក​ម​កិលេស​: គឺ​រាគៈ និង​ទោសៈ​ជា​កិលេស​យ៉ាង​គ្រោតគ្រាត​ដែល​កើត​ក្នុង​វិ​ថី​ចិត្ត ធ្វើ​ឲ្យ​ប្រព្រឹត្ត​នូវ​វចីទុច្ចរិត និង​កាយទុច្ចរិត ។ លះ​វៀរ​នូវ​វិ​តិក្ក​ម​កិលេស​បាន​ដោយ​អំណាច​នៃ​ការ​រក្សាសីល…

កិលេស​បី​យ៉ង​តែ​ចង់​ឆ្វាក់​បដិសន្ធិ​របស់​សត្វ​ឱ្យ​លិចលង់​នៅ​ក្នុង​អន្លង់ភព​រង់​ទុក្ខ​លំបាក​នៅ​ក្នុង​សង្សារវដ្ត​មិន​ទីបំផុត​មិន​បាន ។ កិលេស​ទាំង​បី​ប្រការ​នេះ​គឺៈ

១-​វិ​តិក្ក​ម​កិលេស​: គឺ​រាគៈ និង​ទោសៈ​ជា​កិលេស​យ៉ាង​គ្រោតគ្រាត​ដែល​កើត​ក្នុង​វិ​ថី​ចិត្ត ធ្វើ​ឲ្យ​ប្រព្រឹត្ត​នូវ​វចីទុច្ចរិត និង​កាយទុច្ចរិត ។ លះ​វៀរ​នូវ​វិ​តិក្ក​ម​កិលេស​បាន​ដោយ​អំណាច​នៃ​ការ​រក្សាសីល ។

២-​បរិ​យុ​ដ្ឋា​ន​កិលេស​: គឺ​នីវរណធម៌​៥ ជា​កិ​សេល​យ៉ាង​កណ្ដាល​ដែល​កើត​នឹង​វិ​ថី​ចិត្ត ធ្វើ​ឲ្យ​ប្រព្រឹត្ត​នូវ​មនោ​ទុច្ចរិត ។ រម្ងាប់​កិលេស​នេះ​បាន​មួយ​រយៈ​ៗ​ដោយ​ការ​លះ​នីវរណធម៌​ចេញ​អំពី​សន្តាន ។

៣-​អនុ​សយ​កិលេស​: គឺ​កាមរាគ​ជា​កិលេស​យ៉ាង​ល្អិត​ដែល​ដេក​សម្ងំ​នៅ​ក្នុង​សន្ដាន ពេល​ណា​នៅ​មិន​ទាន់​បាន​រំលត់​កិលេស​ទេ កិលេស​នេះ​ក៏​ត្រាំ​នៅ​ក្នុង​ចិត្ត ដែល​កើត​រលត់​បន្ត​គ្នា​ជា​ក្រសែ​ជាប់​មិន​ដាច់ ។ លះកិលេស​នេះ​ដោយ​សមាធិ​បញ្ញា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ