ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង យក​កាំបិត​កា.ប់​ដៃគូ​ផឹកស៊ី​ជាមួយ​គ្នា​ជា​ច្រើន​កាំបិត​រង​របួសធ្ងន់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ផឹកស្រា​ស្រវឹង​ពុំ​ដឹង​ជា​មាន​មូលហេតុ​អ្វី បាន​យក​កាំបិត​កាប់​ទៅ​លើ​ដៃគូ​ខ្លួន​ដែល​អង្គុយ​ផឹក​ជាមួយ​គ្នា​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៦…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ផឹកស្រា​ស្រវឹង​ពុំ​ដឹង​ជា​មាន​មូលហេតុ​អ្វី បាន​យក​កាំបិត​កាប់​ទៅ​លើ​ដៃគូ​ខ្លួន​ដែល​អង្គុយ​ផឹក​ជាមួយ​គ្នា​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​រោង​ចាំចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​ណ្តា​ល​។

ជន​រង​គ្រោះ​ឈ្មោះ សុខ ប៊ុ​ន​យ៉ុ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ (​របួស​ធ្ធន់​)​។ ជន​ស្ស័​យ​ឈ្មោះ សា​រ៉ា​យ សុខ​រ៉េ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ ជន​រង​គ្រោះ​និង​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​(​គេចខ្លួន​)​។

សមត្ថកិច្ច​ស្រុក​ស្អាង​បាន​បន្ត​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​វេលា​ម៉ោង​៩​ព្រឹក ជនសង្ស័យ បាន​សុំ​ប្រាក់​ម្តាយ​របស់​ខ្លួន​ចំនួន​៥០០, ០០០​រៀល ដើម្បី​យក​ទៅ​ទិញ​ម៉ាស៊ីនបូមទឹក​ដាក់​ដំណាំ លុះដល់​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​.​ជនសង្ស័យ និង​ជន​រង​គ្រោះ បាន​យក​ម៉ាស៊ីនបូមទឹក​នោះ​មក​ទុក​នៅផ្ទះ​របស់​ខ្លួន រួច​ហើយ​ជនសង្ស័យ​ក៏​បបួល​ជន​រង​គ្រោះ​ទៅ​រោង​ចម្ការ​របស់​ខ្លួន និង​ហៅ​បក្ខពួក​ម្នាក់​ផ្សេង​ទៀត​ទៅ​រោង​ចំការ​ដែរ ហើយ​ក៏​នាំ​គ្នា​ទិញ​ស្រា​បៀ​ផឹក រហូត​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទីល្ងាច ពុំ​ដឹង​ជា​មាន​មូលហេតុ​អ្វី ស្រាប់តែ​ជនសង្ស័យ បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពី​ខាងក្រោយ​ជា​ច្រើន​កាំបិត ខណៈ​កំពុង​អង្គុយ​ផឹក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ បន្ទាប់​ពី​កាប់​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។ ចំណែក​ជន រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​មក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​លន់​។ ករណី​នេះ​កម្លាំង​ផ្នែក​ជំនាញ​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់​កំពុង​កសាង​សំណុំរឿង​និង​ស្វែងរក​មុខសញ្ញា​ជន​ស​ង្ស​យ័​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ