ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយថ្ងៃមុនពេលដាក់ពាក្យ​សុំទទួលស្គាល់ពី​ក្រសួងមហាផ្ទៃ​ ថ្នាក់ដឹកនំា​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានជួបជុំគ្នា​ព្រឹកនេះ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ថ្នាក់ដឹកនំានិង​សកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​បានប្រមូលផ្តុំជួបជុំគ្នា​លើកដំបូង ​មុនពេលដាក់​ពាក្យសុំទទួលស្គាល់ពី​ក្រសួង​មហាផ្ទៃ​នៅថ្ងៃស្អែកនេះ ។

រាជធានីភ្នំពេញ ​៖ ថ្នាក់ដឹកនំានិង​សកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​បានប្រមូលផ្តុំជួបជុំគ្នា​លើកដំបូង ​មុនពេលដាក់​ពាក្យសុំទទួលស្គាល់ពី​ក្រសួង​មហាផ្ទៃ​នៅថ្ងៃស្អែកនេះ ។

ការជួបជុំគ្នានេះ ​បានប្រព្រឹត្តទៅនៅទីស្នាក់​ការកណ្តាលគណបក្ស​ ស្ថិត​នៅក្នុងភូមិពោងពាយ ​សង្កាត់ភ្នំពេញថ្មី ​នាព្រឹកថ្ងៃទី០២​ សីហា ២០១៥ ។

គួរបញ្ជាក់ថា​ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ​ កើតចេញពីក្រុមសង្គម​ស៊ីវិលមួយក្រុមស្ថិត​ក្នុងបណ្តាញទំនាក់ទំនងសង្គម​ ដែលក្នុង​នោះរួមមាន​៖​លោក យ៉ង សំាងកុមារ​ នាយកប្រតិបត្តិអង្គការសេដាក ​លោក យ៉េង វីរៈ ​នាយកប្រតិបត្តិនៃ​មជ្ឈមណ្ឌលច្បាប់​ដើម្បីសហគមន៍​និងលោកបណ្ឌិត កែម ឡឺ អ្នកស្រាវជ្រាវ​សង្គមជាដើម ៕