ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​៣​ប្រការ​គឺ​មនុស្ស​ជា​អ្នក​សាង​ដោយ​ខ្លួនឯង

3 ឆ្នាំ មុន

បទដ្ឋាន​នៃ​សន្តិភាព ឬ​និ​ញ្វ​ន​មិនមែន​កើតឡើង​ដោយ​ការ​សុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិន​អាច​កើតឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឱ្យ​ដោយ​ចិត្ត​ស្រឡាញ់​មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះកើត​ឡើងដោយសារ​ការ​សាង​សន្សំ​សេចក្តីល្អ​​៣​យ៉ាង​គឺ​: ១-​ការ​មិន​ធ្វើ​អាក្រក់ៈ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ​មិន​ឱ្យ​កើត​មាន​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​វាចា…

បទដ្ឋាន​នៃ​សន្តិភាព ឬ​និ​ញ្វ​ន​មិនមែន​កើតឡើង​ដោយ​ការ​សុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិន​អាច​កើតឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឱ្យ​ដោយ​ចិត្ត​ស្រឡាញ់​មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះកើត​ឡើងដោយសារ​ការ​សាង​សន្សំ​សេចក្តីល្អ​​៣​យ៉ាង​គឺ​:

១-​ការ​មិន​ធ្វើ​អាក្រក់ៈ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ​មិន​ឱ្យ​កើត​មាន​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​វាចា ។

២-​ការ​ធ្វើអំពើ​ល្អៈ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឱ្យ​ស្ថិត​សេ្ថ​រ គង់វង្ស​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​វាចា ។

៣-​ពង្រឹង​ចិត្ត​ដែល​ជា​មូលដ្ឋាន​នៃ​អំពើ​នានាៈ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង​ចិត្ត​ឱ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ ។

សេចក្តី​ល្អ​ទាំង​បី​ចំណុច​នេះ​គឺ​មនុស្ស​ខ្លួនឯង​ជា​អ្នក​កសាង​ដោយ​ផ្ទាល់ មិន​មាន​អាទិទេព ទេវតា ឥន្ទ ព្រហ្ម​ឯណា​ប្រទាន​ឱ្យ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ