ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​នេ​ប៉ាល់​ប្រកាស​ឈប់​រៀបចំ​ពិធី​សម្លា.ប់សត្វ​បូជាយញ្ញ

8 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​ជោគជ័យ​របស់​ក្រុម​សកម្មជន​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​សត្វ នៅ​ពេល​គណៈកម្ម​ការ​នៅ​វិហារ​ព្រះ​ម៉ែ «​កា​ធី​ម៉ៃ​» ប្រទេស​នេ​ប៉ា​ល់ ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ថា នឹង​លុប​ចោល​ពិធីបុណ្យ​ប្រពៃណី​

ចាត់​ទុក​ថា​ជា​ជោគជ័យ​របស់​ក្រុម​សកម្មជន​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​សត្វ នៅ​ពេល​គណៈកម្ម​ការ​នៅ​វិហារ​ព្រះ​ម៉ែ «​កា​ធី​ម៉ៃ​» ប្រទេស​នេ​ប៉ា​ល់ ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ថា នឹង​លុប​ចោល​ពិធីបុណ្យ​ប្រពៃណី​របស់​ជន​ហិណ្ឌូ​ដែល​បាន​ដំណើរការ​អស់​រយៈពេល​ប្រហែល​៤០០​ឆ្នាំ​មក​ហើយ ដោយ​សម្លាប់សត្វ​ជា​ច្រើន​ក្បាល​ដើម្បី​បូជាយញ្ញ​បួងសួង​ដល់​ព្រះ​ម៉ែ ។

នៅ​ក្នុង​ពិធីបុណ្យ​សម្លាប់សត្វ មួយ​លើក​ៗ មាន​អ្នកស្រុក​រាប់​សែន​នាក់​ចូលរួម​ទស្សនាការ​សម្លាប់​ពពែ និង​ក្របី ដើម្បី​បូជាយញ្ញ​ដល់​ព្រះ​ម៉ែ «​កា​ធី​ម៉ៃ​» ដែល​រៀបចំ​ឡើង​នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង ក្នុង​នោះ​មាន​ទាំង​ជន​ហិណ្ឌូ នៅ​នេ​ប៉ា​ល់ ផ្ទាល់ និង​ពី​ឥណ្ឌា​ទៀត​ផង ។

ការ​សម្លាប់សត្វ​ក្នុង​ពិធី​នោះ​បាន​រង​ការ​រិះគន់​ពី​អ្នក​ស្រឡាញ់​សត្វ​នានា​នៅ​ទូ​ទាំង​ពិភពលោក​។ លោក​ម៉ូ​ទី​ឡា​ល ប្រាសាទ ប្រធាន​គណៈកម្មការ​នៅ​វិហារ​ព្រះ​ម៉ែ «​កា​ធី​ម៉ៃ​» និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា សត្វ​នានា​ក៏​ដូច​មនុស្ស​ដែរ​» ។

ពិធី​សម្លាប់សត្វ​ដើម្បី​បួងសួង​ដល់​ព្រះ​ម៉ែ មាន​ប្រវត្តិ​តាំងពី​យូរលង់​មក​ហើយ​នៅ​នេ​បា​៉​ល់ ខណៈ​ពេល​អ្នកស្រុក​មាន​សទ្ធា​ជ្រះថ្លា​យក​ពពែ ឬ​ក្របី​ទៅ​ប្រគល់​ជូន​គណៈ​កម្ម​ការ​​វត្ត ដើម្បី​បូជា​ដល់​ព្រះ​ម៉ែ ។ ពួក​គេ​មាន​ជំនឿ​ថា ព្រះ​ម៉ែ​នឹង​ពេញចិត្ត​ចំពោះ​ការ​បូជាយញ្ញ ហើយ​ផ្តល់​ជូន​នូវ​សេចក្តីសុខ លាភ​សំណាង និង​រាង​កាយ​មាំមួន សុខភាព​ល្អ​ដល់​ពួក​គេ ។

ពិធីបួងសួង​ដល់​ព្រះ​ម៉ែ​កាលពី​ខែវិច្ឆិកា ២០១៤ មាន​អ្នកស្រុក​ជាង​២,៥​លាន​នាក់​ចូលរួម​សម្លាប់​ពពែ និង​ក្របី​ប្រហែល​២០០.០០០​ក្បាល ។

លោក​ម៉ូ​ទី​ឡា​ល ប្រាសាទ និយាយ​ថា «​ជា​រឿង​ដ៏​ពិបាក​មួយ​ដែល​លុប​ចោល​ប្រពៃណី​បាន​ដំណើរការ​អស់​រយៈពេល​ប្រហែល​៤០០​ឆ្នាំ​មក​ហើយ​នេះ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី ខ្ញុំ​នៅ​មាន​ពេលវេលា​៤​ឆ្នាំ​ទៀត ដើម្បី​បញ្ចុះបញ្ចូល​ដល់​អ្នកស្រុក​ឱ្យ​យល់​ស្រប​ថា មិន​ចាំបាច់​សម្លាប់សត្វ​ដើម្បី​យកចិត្ត​ព្រះ​ម៉ែ «​កា​ធី​ម៉ៃ​» ទៀត​ទេ​» ។

សកម្មជន​ដើម្បី​សិទ្ធិ​របស់​សត្វ​បាន​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ស្នើ​សុំ​ដល់​គណៈកម្មការ​វត្ត រួម​ទាំង​រដ្ឋាភិបាល​នេ​ប៉ា​ល់​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទារុណកម្ម​សត្វ ដូច្នេះ​ការ​ប្រកាស​របស់​គណៈកម្មការ​វត្ត​បែប​នោះ​គឺជា​ជោគជ័យ ៕