រាជធានីភ្នំពេញ ៖ ក្រសួងសុខាកម្ពុជាបានបង្ហាញពីមោទនភាពនៃការគ្រប់គ្រងជំងឺកូវីដជំងឺកូវីដ១៩ ដែលមិនមានអ្នកស្លាប់ ដោយសារជំងឺនេះ ក្នុងរយៈពេលកន្លងមកនេះ រហូតទទួលបានចំណាត់ថ្នាក់ល្អ បើប្រៀបធៀបនឹងបណ្តាប្រទេសដែលប្រជាជនឆ្លងជំងឺនេះ និងអ្នកស្លាប់ច្រើន ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានលើកឡើងក្នុងលិខិតមួយច្បាប់ដែលកោះសន្តិភាពទទួលបានលើកឡើងយ៉ាងដូច្នេះថា នៅពេលដែលពិភពលោក និងកំពុងដោះស្រយបញ្ហារាតត្បាតជាងមួយឆ្នាំមកហើយ ចាប់តាំងពីមានការប្រកាសជាលើកដំបូងថា មានករណីកូវីដ១៩ រាតត្បាតលើសកលលោកប្រទេសកម្ពុជាបានលេចចេញជារឿងជោគជ័យមួយដែលនឹកស្មានមិនដល់ ។
លោកជំទាវបានលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីគោគដ៏តួច ដែលគ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ទោះបីជាមានប្រព័ន្ធសុខាភិបាលដែលទទួលបានការគាំទ្រហិរញ្ញវត្ថុតិចតួចក៏ដោយ ។
លោកជំទាវបានដងស្រង់ការចេញផ្សាយរបស់សារព័ត៌មានអូស្ត្រាលីឈ្មោះថា SBC News DATELINE ថា ខណៈពេលប្រទេសកម្បុជា មានករណីជំងឺកូវីដ១៩ ចំនួន៤៤៨ករណី និងគ្មានអ្នកស្លាប់ ប៉ុន្តែនៅចក្រភពអង់គ្លេសមានករណីកូវីដ១៩ ថ្មីជាង៣៨.០០០ករណីនឹងមានអ្នកស្លាប់ ដោយសារជំងឺនេះចំនួន១៩២០នាក់ ។ ទោះបីជាប្រទេសទាំងពីរនេះមិនអាចធ្វើការប្រៀបធៀបគ្នាបាន ប្រសិនបើមើលលើចំណុចចំនួនប្រជាជន ឬប្រព័ន្ធសុខាភិបាលក៏ដោយ ក៏មានការផ្តល់នូវគំនិតប្រៀបធៀបមួយអំពីរបៀបដែលវីរុសបានជះឥទ្ធិពលដល់ប្រទេសទាំងអស់ ដែលមានការខុសគ្នាខ្លាំងណាស់ដែលស្ទើរតែមិនគួរឲ្យជឿ ។
លោកជំទាវបានស្រង់សំដី លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេន សេស ដេលី (Dr. France Dalily) ដែលបានធ្វើការនៅកម្ពុជាអស់រយៈពេលជាងពីរទសវត្សមកហើយនោះ មានការសង្ស័យលើតួលេខនៃករណីកូវីដ១៩ ប៉ុន្តែឥឡូវនេះលោកស្រី មានការជឿរជាក់ជោគជ័យរបស់កម្ពុជា គឺមានពិតប្រាកដមែន ។
លោកស្រីវេជ្ជបណ្ឌិតហ្វ្រេនសេស ដេលី បាននិយាយថា ៖« វាគួរឲ្យភ្ញាក់ផ្អើលណាស់ ។ ខ្ញុំគិតថាយើ ងនឹងត្រូវបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីនោះ ប៉ុន្តែបន្ទាប់ពីពីរទៅបីខែ ដំបូងនៃការរាតត្បតវាបានបង្ហាញច្បាស់ថា គឺពិតជាមិនមានករណីជំងឺកូវីដ១៩ ច្រើននោះទេ» ។ លិខិតបានស្រង់សំដីលោកស្រីវេជ្ជបណ្ឌិតហ្វ្រេនសេស ដេលី ថា លោកស្រីធ្លាប់ធ្វើការងារលើការគ្រប់គ្រងជំងឺឆ្លង និងការអប់រំផ្នែកវេជ្ជសាស្ត្រនៅប្រទេសកម្ពុជា ។
លោកស្រីថា បើករណី និងស្លាបប់ខ្ពស់ជាងចំនួនប្រកាសផ្លូវការនោះ វិបត្តិសុខភាពនឹងកើតឡើងធ្ងន់ធ្ងរជាមិនខាន ដែលមិនអាចលាក់លៀមបានឡើង ។ លោកស្រីបញ្ជាក់ថា៖«ពិតណាស់នឹងត្រូវមានការកត់ត្រាករណីស្លាប់ ប្រសិនបើការរីករាលដាលនៃជំងឺកូវដ១៩ ដែលបានកត់ត្រាទុកនោះ» ។
យោងតាមការស្រង់ខ្លឹមសារដដែលរបស់លោកជំទាវឱ វណ្ណឌីន បានលើកឡើងថាដំបូងឡើយកម្ពុជាហាក់ដូចជា មើលស្រាលការចម្លងវីរុសកូវីដ១៩នេះ ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជាបានបដិសេធក្នុងការបិទព្រំដែនរបស់ខ្លួនដែរ ។ ជាងនេះ សម្តេចតេជោហ៊ុន សែន បានប្រកាសចង់ទៅទស្សនកិច្ចនៅទីក្រុង Wuhan ប្រទេសចិនទៀតផង ។ នៅទីបំផុត សម្តេចបានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានចាប់ផ្តើមបិទព្រំដែនរបស់ខ្លួនតែប៉ុន្មានសប្តាហ៍ក្រោយមក ។
កម្ពុជាបានបន្តត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង និងបានព្យួរកម្មវិធីផ្តល់ទិដ្ឋការអេឡិចត្រូនិច និងទិដ្ឋការនៅពេលមកដល់ដែលបណ្តាលឲ្យស្ទើរតែគ្មានអ្នកទេសចរណ៍ ។ អ្នកដំណើរដែលមានលក្ខណសម្បត្តិអាចចូលមកកម្ពុជាបាន ត្រូវតែផ្តល់លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ដែលមានរយៈពេលមិនលើសពី៧៣ម៉ោង ។ អ្នកធ្វើតេស្តវិជ្ជមានត្រូវ បានគេតម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមកន្លែងដែលកំណត់ដោយរដ្ឋាភិបាល ហើយអ្នកដែលមានលទ្ធផលអវិជ្ជមានត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់ពួកគេ រយៈពេល១៤ថ្ងៃ ។
រាជរដ្ឋាភិបាលក៏ អាចផាកពិន័យប្រជាពលរដ្ឋរហូតដល់២៥០.០០០ដុល្លារ ឬដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ប្រសិនបើពួកគេត្រូវបានរកឃើញថា មានពិរុទ្ធពីបទមិនគោរព ឬរារាំងការអនុវត្តវិធានការ បន្ទាន់ដែលែបានអនុម័តដោយរដ្ឋាភិបាលផងដែរ ៕
ចែករំលែកព័តមាននេះ