ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ផ្តើម​ទិញ​ផ្លែ​ល្ពៅ ​និង​ត្រឡាច ដើម្បី​កែ​ច្នៃ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ដែល​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ ផ្លែ​ឈើ​រួម​និង​កសិផល​ជា​ច្រើន​ផ្សេង​ទៀត តែងតែ​ព្រួយបារម្ភ​អំពី​តម្លៃ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​នៅ​តាម​តំបន់​។ តែ​មក​ដល់​ដើមឆ្នាំ​២០២១​នេះ​គេ​សង្កេត​ឃើញ​ថា មាន​សហគ្រាស​ផលិត​ឬ​កែ​ច្នៃ​នៅ​ក្នុងស្រុក មួយ​ចាប់ផ្តើម​ត្រូវការ​ទិញ​ផ្លែ​ល្ពៅ​និង​ត្រឡាច​ដែល​ដាំ​ដោយ​ប្រជា​កសិករ នៅ​ក្នុង​ខេត្តសៀមរាប ដែល​នៅ​ក្នុង​មួយ​ថ្ងៃ​ត្រូវការ​ពី…

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ដែល​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ ផ្លែ​ឈើ​រួម​និង​កសិផល​ជា​ច្រើន​ផ្សេង​ទៀត តែងតែ​ព្រួយបារម្ភ​អំពី​តម្លៃ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​នៅ​តាម​តំបន់​។ តែ​មក​ដល់​ដើមឆ្នាំ​២០២១​នេះ​គេ​សង្កេត​ឃើញ​ថា មាន​សហគ្រាស​ផលិត​ឬ​កែ​ច្នៃ​នៅ​ក្នុងស្រុក មួយ​ចាប់ផ្តើម​ត្រូវការ​ទិញ​ផ្លែ​ល្ពៅ​និង​ត្រឡាច​ដែល​ដាំ​ដោយ​ប្រជា​កសិករ នៅ​ក្នុង​ខេត្តសៀមរាប ដែល​នៅ​ក្នុង​មួយ​ថ្ងៃ​ត្រូវការ​ពី ៥០០ គីឡូក្រាម ទៅ​ដល់ ២ តោន ។

អ្នកស្រី​ឧកញ៉ា កែវ មុំ អភិបាល​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ មក​រា ឆ្នាំ ២០២១ នេះ​ថា ក្រុមហ៊ុន​លី​លី បាន​តម្លើង​ខ្សែ​សង្វា​ក់​ផលិតកម្ម​កែ​ច្នៃ​បន្លែ ផ្លែ​ឈើ អីចឹង​យើង​ឃើញ​ថា​ខេត្តសៀមរាប ជា​ទឹកដី​ដែល​មាន​សក្តានុពល អាច​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​បាន អីចឹង​ទើប​យើង​រៀបចំ​ចុះ​អនុស្សារ​ណ​យោគយល់​គ្នា ដោយ​ឱ្យ​សហគមន៍​ដាំ​ជា​ផ្លែ​ល្ពៅ ត្រឡាច កា​រុត សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​លី​លី ។មាន​បន្លែ​ផ្លែ​ឈើ​ទៅ​តាម​រដូវ​កាល​ហើយ​ទៅ​តាម​បណ្តា​ខេត្ត ក្នុង​មួយ​មុខ​អាច​ពី ៥០០ គីឡូក្រាម ទៅ ២ តោន ក្នុង​មួយ​ថ្ងៃ​ទៅ​តាម​ភាព​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​។

អ្នកស្រី​ឧកញ៉ា គូសបញ្ជាក់​ថា​៖ «​យើង​ចង់ឱ្យ​គាត់​ផ្គត់ផ្គង់​នូវ​ផ្លែ​ល្ពៅ និង​ត្រឡាច​ជា​មុន​សិន​សម្រាប់​ជំ​ហ៊ាន​ដំបូង ហើយ​នៅ​គ្រា​បន្ទាប់​យើង​នឹង​មើល​បន្លែ​ផ្លែ​ឈើ​ផ្សេង​ទៀត ដែល​គាត់​អាច​ដាំ​ដុះ​បាន យើង​និង​យក​មក​សាកល្បង​សិន ហើយ​បើ​ការ​សាកល្បង​ត្រូវ​ទៅ​តាម​ការ​ចង់បាន យើង​នឹង​ឱ្យ​គាត់​បន្ត​ដាំ​ដុះ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​យើង​ថែម​ទៀត​» ។

បើ​តាម​អភិបាល​ក្រុមហ៊ុន​លី​លី ផ្លែ​ល្ពៅ​និង​ត្រឡាច ដែល​ត្រូវ​ផ្គត់ផ្គង់​មួយ​មុខ​ៗ​ពី​៥០០​ទៅ ២​តោន​ដល់​ក្រុមហ៊ុន​លី​លី​នេះ ក្រុមហ៊ុន​កែ​ច្នៃ​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស តែបើ​មាន​អតិថិជន​ចង់​ធ្វើការ​នាំ​ចេញ នោះ​យើង​នឹង​បន្ថែម​ខ្សែ​សង្វា​ក់​ផលិតកម្ម ដើម្បី​ឆ្លើយ​តប​តម្រូវការ​នាំ​ចេញ ។

ទន្ទឹម​នឹង​ការ​ប្រមូល​ទិញ​ផ្លែ​ល្ពៅ និង​ផ្លែ​ត្រឡាច​ពី​ប្រជា​កសិករ​នៅ​ក្នុង​ខេត្តសៀមរាប ធ្វើ​ឱ្យ​កសិករ​មាន​លំនឹង​ក៏​ដូច​ជា​មាន​ទំនុក​ក្នុង​ការ​ដាំ​ដុះ អ្នកស្រី​ឧកញ៉ា​កែវ​មុំ មាន​ប្រសាសន៍​ថា​៖ «​ក្នុង​គោលដៅ​ខាង​មុខ យើង​បាន​មើលឃើញ​ខេត្តកោះកុង កំ​ពង កំពង់ចាម និង​ខេត្តកណ្តាល​។ ក្នុង​មួយ​ខេត្ត​ៗ​បន្លែ​ផ្លែ​ឈើ​វា​មាន​រសជាតិ​ផ្សេង​ៗ​គ្នា នៅ​ពេល​យើង​យក​តេស្ស ឬ​សាកល្បង​ឃើញ​ថា​នៅ​តាម​តំបន់​នីមួយ​ៗ វា​មាន​រសជាតិ​ខុស​ៗ​គ្នា​។ តួយ៉ាង​នៅ​ខេត្តកោះកុង ពលរដ្ឋ​ដាំ​បាន​នូវ​ផ្លែ​ចេកមាសស្ងួន ដែល​មាន​រសជាតិ​ឆ្ងាញ់​។ អីចឹង​យើង​នឹង​ជំរុញ​ឱ្យ​គាត់​ដាំ​នៅ​ចេកមាសស្ងួន នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង​។ នៅ​ខេត្តកំពង់ចាម​មាន​ចេកណាំវ៉ា កំពត​មាន​ដំឡូង​រស​ឆ្ងាញ់​» ។

ពាក់ព័ន្ធ​និង​ការ​ប្រមូល​ទិញ​ផ្លែ​ល្ពៅ​និង​ត្រឡាច​នេះ កាលពី​ថ្ងៃ​ទី ២២ ខែ មក​រា ឆ្នាំ​២០២១ នេះ ផ្សារ​កសិផល​និង​ចំណីអាហារ និង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ដ​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា ស្តី​ពី​ការ​ផ្គត់ផ្គង់ និង​ការ​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម បន្លែ​ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ប៉ាន​សូ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

ក្នុង​ឱកាស​នោះ​ឯកឧត្តម ប៉ាន​សូ​ស័ក្តិ មាន​ប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បង្កើន​ប្រាក់​ចំណូល​ដល់​បងប្អូន​កសិករ​ផលិត​របស់​យើង ដែល​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កន្លង​មក​ទីផ្សារ​បន្លែ​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​មិន​ទាន់​មាន​ភាព​ជាក់លាក់ និង​នៅ​មាន​កម្រិត​ទាំង​បរិមាណ និង​គុណភាព ដែល​ធ្វើ​ឱ្យ​តម្លៃ​កសិផល​ដែល​កសិករ​ផលិត​បាន​មិន​ប្រាកដប្រជា​។ ក្រសួងពាណិជ្ជកម្ម​ដែល​ដឹកនាំ​ប្រតិបត្តិ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កា​រត​ភ្ជាប់​ការ​ផលិត​និង​ទីផ្សារ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង ផ្សារ​កសិផល​និង​ចំណីអាហារ និង​ក្រុមហ៊ុន លី លី ហ្វ៊ូ​ដ​អ៊ិ​ន​ដាស​ទ្រី ខូ អិ​ល ធី​ឌី ស្តី​ពី​ការ​ផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ នៅ​លើ​ទឹកដី​សៀមរាប​អង្គរ​នា​ពេល​នេះ គឺជា​សមិទ្ធផល​មួយទៀត ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ក្នុង​កា​រត​ភ្ជាប់​ក្រុម​អ្នក​ផលិត អ្នក​ប្រមូល​ទិញ និង​រោងចក្រ​កែ​ច្នៃ ដែល​ជា​កិច្ចការ​ដ៏​មាន​អត្ថប្រយោជន៍ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការ​បង្កើន​ចំណូល​ជូន​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។

បើ​តាម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ភាគី​ហត្ថលេខី​ទាំង​ពីរ ត្រូវ​រក្សា​ឱ្យ​បាន​ទាំង​បរិមាណ​និង​គុណភាព និង​សហការ​ឱ្យ​បាន​ល្អ ដើម្បី​ធានា​ដំណើរការ​នៃ​ការ​ផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​ឱ្យ​រលូន និង​មាន​និរន្តរភាព​។ ចែករំលែក​ព័ត៌មាន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើត​មាន​ឡើង​ក្នុង​ដំណើរការ​នៃ​ការ​ផ្គត់ផ្គង់ និង​បញ្ជា​ទិញ​។

ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រីក​បន្ថែម​លើ​មុខទំនិញ​ក​សិ​-​ពាណិជ្ជកម្ម​ដទៃ​ទៀត ព្រមទាំង​គាំទ្រ​ដល់​ផលិតផល ដែល​កសិករ​ផលិត​បាន និង​ជំរុញ​ការ​ផលិត​ឱ្យ​មានគុណ​ភាព និង​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ