ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដាក់​ចេញ​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​បន្ត​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ប៉ៃលិន និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ត្រៀម​បង្ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដែល​កើត​ចេញពី​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត ។ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

ក្រោយ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​អាន​របាយ​កាណ៍​ស្តី​ពី​ស្ថានភាព​ទូទៅ​នៃ​ខេត្ត​ប៉ៃលិន និង​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​នានា នា​ពេល​កន្លង​មក និង​សកម្មភាព​ក្រុមការងារ​ទាំងអស់ ដែល​បាន​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ជា​ពិសេស​គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ និង​បាន​យក​ស្បៀងអាហារ រួម​នឹង​ថវិកា​មួយ​ចំនួន ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅ​ចែក​ជូន​ពលរដ្ឋ​ដល់​លំនៅ​ឋាន ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​ពួក​គាត់​។

ជាមួយ​គ្នា​ក្នុង​នាម​ជា​សេនាធិការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លើ​ការងារ​គ្រោះ​មហន្តរាយ​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​នាំ​យក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន​។ ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​បញ្ជាក់​ដូច្នេះ​ថា «​ដើម្បី​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា អាជ្ញាធរ​ខេត្ត ត្រូវធ្វើ​ផែនការ​ត្រៀម​ឲ្យ​បាន​លម្អិត​ជាក់ស្តែង រួម​ទាំង​ការ​បម្រុង​ទីទួល​មាន​សុវត្ថិភាព មធ្យោបាយ សម្ភារ ការ​ត្រៀម​បម្រុង​កម្លាំង​សម្រាប់​ជួយ​អន្តរាគមន៍ ដោយ​មានការ​រៀបចំ​ហ្វឹកហាត់​ជា​មុន និង​ត្រូវ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជាដើម​»​។

បើ​ទោះបីជា​យ៉ាងណា ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​កោតសរសើរ​ចំពោះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ប៉ៃលិន ដែល​បាន​ក្តាប់​ជាប់ និង​មាន​ផែនការ​ក្នុង​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ពេល​មាន​គ្រោះ​មហន្តរាយ​នា​ពេល​កន្លង​មក​។ ជាមួយ​គ្នា​នោះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដោយ​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​កាកបាទក្រហមកម្ពុជា បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេល​វា​លា​ផង​ដែរ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ