ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រង​ម្នាក់​ខេត្តតាកែវ ជាប់​សង្ស័យ​​រឿង​ចាប់​គេ​ជំរិត​ទារប្រាក់​មិន​តិច​ទេ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ហ៊ឹ​ន សុខ​ខេ​ង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ត្រូវ​បាន​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះ​សរសេរ​ពាក្យបណ្តឹង​ប្តឹង​រូប​លោក​ទៅ​សម្តេច​ក្រឡាហោម ស…

ខេត្តតាកែវ ៖ លោក ហ៊ឹ​ន សុខ​ខេ​ង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ត្រូវ​បាន​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះ​សរសេរ​ពាក្យបណ្តឹង​ប្តឹង​រូប​លោក​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ស្របច្បាប់​មួយ​ចំនួន​ដែល​លោកស្នងការ​រង​រូប​នេះ​បាន​ប្រព្រឹត្ត​។

តាម​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នោះ គឺ ៖ លោក​ឧត្តមសេនីយ៍​ត្រី ហ៊ឹ​ន សុខ​ខេ​ង អត្តលេខ ៣០២៦៨ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពុំ​មាន​ទំនុកចិត្ត ភ័យ​ខ្លាច និង​បាន​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ដោយ​ផ្ទាល់ខ្លួន​។

ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ចាប់តាំងពី​លោកស្នងការ​រង​រូប​នេះ​ចូល​កាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩​មក ពុំដែល​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទេ គឺ​បាន​តែ​អួតអាង​បង្កើត​បក្ស​ពួក គំរាមកំហែង​ថ្នាក់​ក្រោម គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

នៅ​ចុងឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី ហ៊ិ​ន សុខ​ខេ​ង និង​បក្សពួក​បាន​ចាប់​បង្ខាំង​ជន​រង​គ្រោះ​​ជំរិត​យក​ប្រាក់​ចំនួន​២០០,០០០​ដុល្លារ (​ពីរ​រយ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) និង​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួម​ទាំង​បក្សពួក​បាន​ធ្វើ​សកម្ម​ភាព​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ និង​ជនជាតិ​ខ្មែរ​២​នាក់ ជំរិត​យក​ប្រាក់​ចំនួន​១០០,០០០​ដុល្លារ (​មួយរ​រយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង​ដកហូត​យក​ខ្សែដៃ ខ្សែ​.​ក និង​ចិញ្ចៀនពេជ្រ​ពី​ជន​រង​គ្រោះ​ទៀត​ផង ដោយ​មាន​លោក​វរសេនីយ៍ទោ រស់ សេន នាយ​រង​ការិយា​ល័យ​បុគ្គលិក​ជា​អ្នកបកប្រែ​។

លុះដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​ជន​រង​គ្រោះ​២​នាក់​បាន​មក​ប្តឹង​តវ៉ា​ដល់​ស្នង​ការដ្ឋាន ក្នុង​គោលបំណង​ទាមទា​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ខាងលើ និង​ទាមទារ​យក​សម្ភារៈ​ដែល​ដកហូត​ពី​ជន​រង​គ្រោះជា​អ្នក​វិនិយោគិន​ជនជាតិ​វៀតណាម​ត្រឡប់​មក​វិញ​។

ក្រោយ​មាន​បណ្តឹងតវ៉ា ក៏​មាន​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយ​រូប (​មិន​ស្គាល់​ឈ្មោះ​) បាន​យក​សម្ភារៈ​ទៅ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។ ករណី​ខាង​លើ​នេះ​ដែរ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់​បាន​កោះហៅ​លោក​ឧត្តមសេនីយ៍​ត្រី ហ៊ិ​ង សុខ​ខេ​ង សាកសួរ​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួច​មក​ហើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ