ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គតិ​និមិត្ត​មានដំណើរ​ដូច​ម្តេច ?

3 ឆ្នាំ មុន

គតិ​និមិត្ត​បាន​ដល់​គ្រឿង​សម្គាល់​ដែល​នឹង​ត្រូវ​កើត​ក្នុង​ភព​ខាង​មុខ បើ​សត្វ​នឹង​កើត​ក្នុង​សុគតិភព គតិ​និមិត្ត​ក៏​ប្រាកដជា​ប្រាសាទ វិមាន​ទិព្វ ដើម​កប្បព្រឹក្ស ទេវបុត្រ ទេពធីតា​ជាដើម​ក្នុង​សួគ៌​ដែល​ជា​ទេវ​ភូមិ​នឹង​កើតជា​ទេវតា ។ បើ​ឃើញ​គភ៌​មាតា ទី​អារាម…

គតិ​និមិត្ត​បាន​ដល់​គ្រឿង​សម្គាល់​ដែល​នឹង​ត្រូវ​កើត​ក្នុង​ភព​ខាង​មុខ បើ​សត្វ​នឹង​កើត​ក្នុង​សុគតិភព គតិ​និមិត្ត​ក៏​ប្រាកដជា​ប្រាសាទ វិមាន​ទិព្វ ដើម​កប្បព្រឹក្ស ទេវបុត្រ ទេពធីតា​ជាដើម​ក្នុង​សួគ៌​ដែល​ជា​ទេវ​ភូមិ​នឹង​កើតជា​ទេវតា ។

បើ​ឃើញ​គភ៌​មាតា ទី​អារាម ផ្ទះ មនុស្ស ភិក្ខុ សាមណេរ​ជាដើម​ក្នុងភូមិ​មនុស្ស ក៏​នឹង​កើតជា​មនុស្ស ។

បើ​នឹង​កើត​ក្នុង​ទុគ្គតិភូមិ ក៏​ឃើញ​សត្វ​ផ្សេង​ៗ មាន​ដំរី​ជាដើម​ដែល​ជា​ភូមិ​របស់​សត្វ​តិរច្ឆា​ន ក៏​នឹង​កើតជា​តិរច្ឆាន បើ​ឃើញ​ប្រេត ឬ​អសុរកាយ ព្រៃស្ដុក ជ្រោះ​ជាដើម​ដែល​ជា​ភូមិ​របស់​ប្រេត និង​អសុរកាយ ក៏​នឹង​កើតជា​ប្រេត ឬ​អសុរកាយ ។

បើ​ឃើញ​គ្រឿង​ប្រហារ​ផ្សេង​ៗ ភ្លើង​នរក និង​យមបាល​ជាដើម ក៏​នឹង​កើត​ក្នុង​នរក​ភូមិ ។

គតិ​និមិត្ត​រមែង​កើតឡើង​ប្រាកដ​នៅ​ពេល​សត្វ​ហៀបនឹង​រលត់​សង្ខារ បែក​កាយ រលាយ​ខន្ធ​ទៅ​កាន់​ភព​ថ្មី ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ