«​ផ្ទៃមុខ​នៃ​សង្គ្រាម​» ជា​មុខរប​ស់លោក​ប្រធានាធិបតី​រុ​ស្ស៊ីច្នៃ​ពី​សម្បក​គ្រាប់​បន្សល់​ពី​សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន


ស្ត្រី​វិចិត្រករ​អ៊ុយ​ក្រែ​ន​ម្នាក់​យក​សម្បក​គ្រាប់​ដែល​ប្រមូល​បាន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជាង​៥០០០​សម្បក​ដាក់​តម្រៀប​ជា​រូប​ផ្ទៃមុខ​លោក​វ្ល៉ា​ឌី​មៀ​រ៍ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី ដោយ​ដាក់​ឈ្មោះ​ថា «​ទឹកមុខ​នៃ​សង្គ្រាម​» ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ ផ្សាយ​ថា អ្នក​នាង​ដា​រី​យ៉ា ម៉ាឆេ​ន​កូ វិចិត្រករ​ជនជាតិ​អ៊ុយ​ក្រែ​ន បាន​បង្កើត​រូប​សិល្បៈ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​កើតឡើង​កាលពី​ឆ្នាំ​មុន ខណៈ​រុ​ស្ស៊ី​ប្រើ​កម្លាំង​ទ័ព​វាយលុក ។ ចាត់​ទុក​ថា​ជា​ទំនាស់​ផ្នែក​យោធា​ដ៏​ធំ​នៅ​តំបន់​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​បាន​បញ្ចប់ រួម​ទាំង​បង្ក​ការ​រង្គោះរង្គើ​នៅ​លើ​ពិភពលោក និង​សម្លាប់​មនុស្ស​ជាង​៣០.០០០​នាក់ ។ រូបភាព​នោះ​មានឈ្មោះ​ថា «​ផ្ទៃមុខ​នៃ​សឹកសង្គ្រាម​» ជា​រូប​កើតឡើង​ដោយសារ​ការ​យក​សម្បក​គ្រាប់​ជាង​៥០០០​សម្បក ជា​កាក​សំណល់​សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុ​យ​ក្រែ​ន ដាក់​តម្រៀប​គ្នា​ជា​ផ្ទៃមុខ​របស់​លោក​វ្លា​ឌី​មៀ​រ៍ ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី ។ ចាត់​ទុក​ថា​ជា​លើក​ដំបូង​ដែល​មានការ​ច្នៃ​រូបភាព​ពី​សម្បក​គ្រាប់​ក្នុង​បច្ចេកវិទ្យា​ខ្ពស់​បង្ហាញ​ក្នុង​និន្នាការ​នៃ​សង្គ្រាម ។ រូបភាព​នោះ​បាន​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​សិល្បៈ​មួយ​ក្នុង​ក្រុង​គៀវ​ប្រទេស​អ៊ុយ​ក្រែ​ន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ