ជប៉ុនបដិសេធព័ត៌មានលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិក
ជប៉ុន ៖ លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី ២២ មករា នេះបានឱ្យដឹងថា លោកប្តេជ្ញាចិត្តនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូតាមការគ្រោងទុក…
ជប៉ុន ៖ លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី ២២ មករា នេះបានឱ្យដឹងថា លោកប្តេជ្ញាចិត្តនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូតាមការគ្រោងទុក…
ជប៉ុន ៖ លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី ២២ មករា នេះបានឱ្យដឹងថា លោកប្តេជ្ញាចិត្តនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូតាមការគ្រោងទុក ដែលនឹងត្រូវធ្វើពិធីបើកនាថ្ងៃទី ២៣ កក្កដា និងពិធីបិទនាថ្ងៃទី ៨ សីហា ខាងមុខនេះ។ ហើយបច្ចុប្បន្នគណៈកម្មាធិការអូឡាំពិកជប៉ុនកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។
សូមជម្រាបជូនថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើឡើង បន្ទាប់ពីរបាយការណ៍ពីកាសែត The Times បានចេញផ្សាយដោយស្រង់សម្តីសមាជិកជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះមួយរូបបានអះអាងថា រដ្ឋាភិបាលជប៉ុនបានសម្រេចនៅក្នុងកិច្ចប្រជុំជាសម្ងាត់មួយ ដោយលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូតែម្តង ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩។
ជប៉ុនគឺជាប្រទេសដែលទទួលរងឥទ្ធិពលពីការរាតត្បាតកូវីដ១៩ តិចតួចជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដទៃទៀត។ ប៉ុន្តែករណីឆ្លងកើតមានថ្មីៗនេះ បានជំរុញឱ្យប្រទេសមួយនេះសម្រេចបិទព្រំដែនរបស់ខ្លួន ហើយប្រកាសពីភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងទីក្រុងធំៗមួយចំនួនផ្សេងទៀត៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ