ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាធិបតេយ្យ​នៃ​ឡាន​ដឹក​ខ្សាច់​និង​ច្បាប់​អាជ្ញា​ធរមាន​តែ​ទ្រឹស្តី?

3 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ដេប៉ូ​ខ្សាច់​ទាំង១៨ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ត្រូវ​បាន លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ ហៅ​មក​ណែនាំ​ចំពោះ​ការ​ដឹក​ជញ្ជូន…

ខេត្ត​កណ្តាល ៖ ដេប៉ូ​ខ្សាច់​ទាំង១៨ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ត្រូវ​បាន លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ ហៅ​មក​ណែនាំ​ចំពោះ​ការ​ដឹក​ជញ្ជូន ដីខ្សាច់ មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់ នៅ ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ។

លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ដីខ្សាច់​ជា​ច្រើន​គ្រឿង បាន​ដឹក​ខ្សាច់​ពេញ​ៗ​រថយន្ត ដោយ​មាន​រថយន្ត​ខ្លះ​មិន​បាន​យក​កៅស៊ូ​តង់​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ និង​ដាក់​ខ្សាច់​ហៀរ និង​បាន​ជ្រុះ​រប៉ាត់រប៉ាយ​លើ​ផ្លូវ​តែ​ម្តង ដែល​បង្ក​ឱ្យ​មាន​ដីខ្សាច់​ហុយ​ទ្រលោម​មក​តាម​ដងផ្លូវ ហើយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មេត្តា​មាន​វិធានការ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​មួយ​នេះ​ផង ។

ប្រជាពលរដ្ឋ​មានការ​ខឹង​ទៅ​និង​ដេប៉ូ​ខ្សាច់ ហើយ​ពេល​ខ្លះ​ថ្ងៃ​ក្ដៅ​ដី​ហុយ​ទ្រលោម ពិបាក​ដកដង្ហើម​ខ្លាំង​ណាស់ និង​ថ្លង់​សំឡេង​គ្រឿងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ​ផង​ដែរ ។ លោក​បន្ត​ថា​កន្លង​មក​ក៏​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បណ្ដាល​មក​ពី​ខ្សាច់​ហៀរ និង​បាន​ជ្រុះ​រប៉ាត់រប៉ាយ​លើ​ផ្លូវ លោក​អភិបាលក្រុង​បាន​ធ្វើការ​ណែនាំ​ដល់​អា​ជីករ ទាំងអស់​អោយ​ធ្វើ​ការ​សម្អាត​រថយន្ត ដឹក​ខ្សាច់ មុន​និង​ដឹក​ចេញពី​ដេប៉ូ​រៀង​ៗ​ខ្លួន ។

​​លោក​ក៏​បាន​ចាត់វិធានការ​ខ្លះ​ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ណា​ដែល​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស មិន​បាន​យក​កៅស៊ូ​តង់​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ និង​ដាក់​ខ្សាច់​ហៀរ និង​ស្រក់​ទឹក​មក​លើ​ផ្លូវ ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កំណត់ ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល លោក​នឹង​ធ្វើការ​ឃាត់​រថយន្ត​ទុក និង​ផាកពិន័យ​ក្នុង​មួយ​រថយន្ត ៣០០.០០០៛ ផង​ដែរ​។

លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ ក៏​បាន​ធ្វើការ​ស្នើ​ដល់​ម្ចាស់​ដេប៉ូ​ទាំង​១៨ ក្នុង
ភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ដើម្បី​ចូល​ជា​ថវិការ​ខ្លះ​ សម្រាប់​ទិញ​រថយន្ត​បាញ់​ទឹក​លាង​ផ្លូវ សម្រាប់​​ប្រជាពលរដ្ឋ​ទាំងអស់​ ក្នុង​ក្រុង​តា​ខ្មៅ​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​សុ​វត្ថិភាព​ និង​ផា​សុកភាព​។ ពលរដ្ក៏​បាន​លួច​បង្ហើប​ប្រាប់​អោយ​ដឹង​ដែរ​ថា ចាំ​មើល​ចំណាត់ការ​របស់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ​មាន​ប្រសិទ្ធភាព​អត ឬ​បាន​មួយ​ចំអិន​កំពឹស​។ ពេល​លោក គង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល ព្រមាន​ដក​តំណែង​មក​នោះ ។

អត្ថបទសរសេរ ដោយ