នៅ​ប្រទេស​នេ​ប៉ា​ល់​មាន​កន្លែង​ជួញដូរ​ក្រលៀន


ភូមិ «Hokse» នៅ​ប្រទេស​នេ​ប៉ា​ល់​ត្រូវ​គេ​ហៅ​ថា​ជា «​ភូមិ​លក់​ក្រលៀន​» ពោល​គឺ​ឈ្មួញ​ជួញដូរ​ក្រលៀន​តែងតែ​ទៅ​ភូមិ​នោះ​ស្វែងរក​មនុស្ស​ដែល​ចង់​លក់​ក្រលៀន​ក្នុង​តម្លៃ​មួយ​សមរម្យ ។

Geetha ជា​ស្ត្រី​មានកូន​៤​នាក់​ដែល​បាន​លក់​ក្រលៀន​ទៅ​ឱ្យ​ឈ្មួញ​និយាយ​ថា «​ពី​ដំបូង​ឡើយ​គេ​មក​បញ្ចុះបញ្ចូល​នាង​ខ្ញុំ​ឱ្យ​លក់​ក្រលៀន​ដោយ​សន្យា​ថា​ផ្តល់​តម្លៃ​ខ្ពស់ ពោល​គឺ​២.០០០ ពាន់​ដុល្លារ ។ ខ្ញុំ​បាន​បដិសេធ​នៅ​ពេល​នោះ តែ​ដោយសារ​តែ​មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ២០១៥ ទើប​បណ្តាល​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន រួម​ទាំង​នាង​ខ្ញុំ​សម្រេចចិត្ត​លក់​ក្រលៀន ។ ដំណើរការ​វះកាត់​ក្រលៀន​ចំណាយពេល​កន្លះ​ម៉ោង ។ អ្នក​ភូមិ Hokse ស្ទើរតែ​៩០​ភាគរយ​ទៅ​ហើយ​ដែល​បាន​លក់​ក្រលៀន​ទៅ​ឱ្យ​ឈ្មួញ​» ។

បច្ចុប្បន្ន​នេះ​មាន​ទីផ្សារ​ងងឹត​លក់​ក្រលៀន​ហើយ​មាន​ក្រលៀន​ចំនួន​៧​ពាន់​ត្រូវ​គេ​លក់​ជា​រៀង​រាល់​ឆ្នាំ ។

ក្រលៀន​ស្ថិត​នៅ​ផ្នែក​ចង្កេះ​នៃ​រាង​កាយ ហើយ​បើ​មនុស្ស​ម្នាក់​បាត់បង់​វា​មិន​ស្លាប់​ទេ គ្រាន់តែ​ធ្វើ​ឱ្យ​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​នៅ​ពេល​ក្រោយ​ប៉ុណ្ណោះ ។

ប្រទេស​ចិន​ក៏​ជាទី​ផ្សារ​ជួញដូរ​ក្រលៀន​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ