ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិចិនម្នាក់បានស្លា.ប់ភ្លាមៗនៅក្នុងរថយន្តរបស់ខ្លួន បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងជិះរថយន្តតាមដេញបាញ់ នាព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលនៅចំណុចក្រុម១៩ ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ទោះបីជាយ៉ាងណា ភ្លាមៗនៅមិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនៅឡើយ ខណៈសមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុហើយ ។
បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់ពីចំហៀងទ្វារថយន្តចំកន្លែងស្លា.ប់តែម្តង ។ ប្រភពក្រៅផ្លូវការណ៍ថា ខ្មាន់កាំភ្លើងខាងលើ ជិះរថយន្តមានគ្នា២នាក់ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។