ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ព​ជើងគោ​គ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ​២០២១ របស់​កងទ័ពជើងគោក រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ​២០២១ របស់​កងទ័ពជើងគោក រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​។

លោក​បាន​ធ្វើការ​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ដែល​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ពុះពារ​ជម្នះ​នូវ​រាល់​ឧបសគ្គ ខិតខំ​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ជា​ច្រើន ដោយ​បាន​អនុវត្ត​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​កម្លាំង​របស់​យើង​បាន​ពង្រឹង​ខឿន​ការពារ​ជាតិ ម្ចាស់​ការ​ក្នុង​ការ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន​មាន​ដូច​ជា ការងារ​ការពារ​ព្រំដែន ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ បំប៉ន​មុខ​ជំនាញ ការ​ចូលរួម​លើ​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​ជាតិ ព្រមទាំង​ចូលរួម​សហការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ធានា​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍ​គួរ​ជាទី​មោ​ទ​នៈ​។

លោក​ថា សមិទ្ធផល​ទាំងនេះ​បាន​កើតឡើង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​ជាមួយនឹង​ឥស្សរជន​របស់​ជាតិ​ជា​ច្រើន​រូប​ទៀត ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន ក៏​ដូច​ជា​ការ​ចូលរួម​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មេបញ្ជាការ មេបញ្ជាការ​រង​គ្រប់​លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និង​ពល​ទាហាន កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងអស់ ហើយ​ក៏​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ស្ថាប័នរដ្ឋ និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ជា​ពិសេស​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​តែ​ម្តង​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដោយ​ប្រកាន់​យក​ការ​សម្រេចចិត្ត​ច្បាស់លាស់ និង​ប្រុង​ប្រយ័ត្ន ជាមួយនឹង​ការ​គិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុង​នាម​កង​យោធពលខេមរភូមិន្ទ ស្រប​តាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​បាន​សមិទ្ធិ​ផល​កាន់តែ​ល្អ​ប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ