តាមការសិក្សារនិងយោងតាមសំណួរចម្លើយលម្អិតអំពីរបបអាហារដែលមានឥទ្ធិពលដល់សុខភាពស្ត្រីក៏ដូចជាឱ្យមានអាយុយឺនយូរពីស្ត្រី៧៦.០០០នាក់ និងបុរស៤២.០០០នាក់ដែលត្រូវបានចងក្រងជាងបីទសវត្សរ៍មកនេះបង្ហាញថា៖
ចំពោះសំណួរស្តីពីការប្រើប្រាស់គ្រាប់ធញ្ញជាតិ បណ្តាអ្នកចូលរួមត្រូវបានគេចោទសួរថាតើជារឿយៗពួកគេបានទទួលទានគ្រាប់ធញ្ញជាតិប្រហែល២៨ក្រាមដោយវិធី៖ ម្តងក្នុងមួយសប្ដាហ៍ ឬពី២ទៅ៣ដងក្នុងមួយថ្ងៃ ។ បន្ទាប់ពីវិភាគទិន្នន័យយកជាការបានក្នុងអំឡុងពេល៣០ឆ្នាំ ជាលទ្ធផលជាមួយនឹងការញ៉ាំ២៨ក្រាមក្នុងមួយថ្ងៃៗ នឹងកាត់បន្ថយហានិភ័យនៃការស្លាប់បាត់បង់ជីវិត២០% ដែលបណ្តាលមកពីកត្តាមួយចំនួនរួមមាន មហារីកជំងឺ បេះដូង និងផ្លូវដង្ហើមជាដើម ។
ជាមួយនឹងការលើកឡើងបែបនេះមានសំណួរសួរថាតើគ្រាប់ធញ្ញជាតិណាមួយដែលមានអំណោយផលបំផុត0x017d7 ចម្លើយពីការស្ទង់មតិនៃរបបអាហារទាំងនោះគឺគ្រាប់ធញ្ញជាតិដែលមកពីពពួកគ្រាប់ផ្លែឈើដូចជា គ្រាប់ផ្លែឈើគ្រាប់ស្វាយចន្ទី គ្រាប់ផ្លែឈើ Hazelnuts និងគ្រាប់វាល់ណាត់ (ប្រភេទផ្លែឈើមាននៅប៉ែកអឺរុប) ។ ម្យ៉ាងវិញទៀត ការកាត់បន្ថយហានិភ័យសម្រាប់របបអាហារនេះថាតើអ្នកចូលរួមទទួលទានបានទៀងទាត់នូវគ្រាប់ផ្លែឈើឬគ្រាប់សណ្តែកដីកម្រិតណា ។
តើអ្វីដែលនៅពីក្រោយការធ្វើឲ្យគ្រាប់ធញ្ញជាតិផ្តល់ផាសុកភាពដូច្នេះ?
គ្រាប់ធញ្ញជាតិគឺជាប្រភពដ៏សំខាន់មួយនៃសុខភាពដែលមិនធ្វើឱ្យអ្នកធាត់ ហើយវាក៏ជាពពួករបបអាហារដែលមានជាតិសរសៃដែលជួយជំរុញឱ្យមនុស្សមានអាយុវែងផងដែរ។ លើសពីនេះ វានៅមានជាតិប្រូតេអីុន វីតាមីននិងរ៉ែថែមទៀតដែលរាប់ទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មទៀតផង ដូចនេះក្នុងចំណោមសារធាតុទាំងនោះគឺមានជាប់ទាក់ទងទៅនឹងការបង្កជំងឺតិចតួចប៉ុណ្ណោះ ។
គ្រាប់ធញ្ញជាតិ គឺជារបបអាហារមានសារសំខាន់ដូចគ្នាទៅនឹងពពួកប្រូតេអីុនមួយចំនួនតួយ៉ាងសាច់ និងសណ្តែកជាដើម ៕



ចែករំលែកព័តមាននេះ