ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ផា​ន់ ហ៊​ន អ្នក​សារព័ត៌មាន​វោហារ​កំប្លុកកំប្លែង ត្រូវ​សមត្ថកិច្ច​កោះហៅ​ចូល​ប៉ុស្តិ៍

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក ផា​ន់ ហ៊​ន អ្នក​យក​ព័ត៌មាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នៅ​ខេត្តស្វាយរៀង ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍ និង​ស្គាល់​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​វោហារ​កំប្លុកកំប្លែង​នៅ​ពេលធ្វើការ​អធិប្បាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ម្តង​ៗ​នោះ ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក…

ខេត្តកណ្តាល ៖ លោក ផា​ន់ ហ៊​ន អ្នក​យក​ព័ត៌មាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នៅ​ខេត្តស្វាយរៀង ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍ និង​ស្គាល់​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​វោហារ​កំប្លុកកំប្លែង​នៅ​ពេលធ្វើការ​អធិប្បាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ម្តង​ៗ​នោះ ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កោះហៅ​ចូល​ប៉ុស្តិ៍ ដើម្បី​សួរនាំ ពន្យល់ អប់រំ ណែនាំ​រឿង​ថត​យក​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន ។

ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២០ មក​រា ២០២១​នេះ​ថា លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឲ្យ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្រាវជ្រាវ និង​ឆ្លើយ​តប​ចំពោះ​ខ្លឹមសារ ដែល​សារព័ត៌មាន KH Plus News ដែល​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​សកម្មភាព​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ។

បន្ទាប់​ពី​ស្រាវជ្រាវ រក​ឃើញ​ថា នៅ​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខៀវ ប៊ុ​ន​ធឿ​ន មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ក្រុម​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ការ​បើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​ចំណុច​គោលដៅ លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ដោយ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ។

នៅ​ពេល​កំពុង​អនុវត្ត​នោះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក TOYOTA HIGHLENDER ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AV-9264 បើកបរ​ដោយ​ឈ្មោះ ភិន ដុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​បើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ពេល​នោះ​ឈ្មោះ ផាត់ ហ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មាន​ក្តាម​ក្រហម តួនាទី​និពន្ធ​នាយករង ដែល​ជិះ​នៅ​ខាងក្រោយ​រថយន្ត​នោះ បាន​ចុះ​មក​ធ្វើការ​ផ្សាយ​វី​ដេ​អូ​ផ្ទាល់ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត និង​និយាយ​បំ​ភ្លើ​សការ​ពិត ។

រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​កោះ​អញ្ជើញ ឈ្មោះ យឹ​ម សា​រ៉ែ​ម ចាងហ្វាង​សារព័ត៌មាន​ក្តាម​ក្រហម និង​ឈ្មោះ ផាត់ ហ៊​ន និពន្ធ​នាយករង​សារព័ត៌មាន​ក្តាម​ក្រហម មក​ការិយាល័យ​ធ្វើការ​សួរនាំ ពន្យល់ អប់រំ ណែនាំ អំពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច ។

សូម​ជម្រាប​ដែរ​ថា បើ​តាម​ប្រសាសន៍​ឯកឧត្តម ខៀវ ក​ញ្ញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​រម្លឹក​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ កុំទៅ​ថត យក​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែល​ហាមឃាត់ កំពុង​បំពេញ​កិច្ចការ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន បើ​នៅ​មិន​ស្តាប់​ការ​ហាមឃាត់​នោះ​ទេ សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​ពេល​នោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ