ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគារសិក្សា​មានកម្ពស់២​ជាន់ ​​ជា​សមិទ្ធផល​​ថ្មីសន្លាង​ក្នុងខេត្តបាត់​ដំបង​

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក​ជំទាវ បាន​អញ្ជើញ​ជា​អធិប តីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា១​ខ្នង ២​ជាន់ និង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត…

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក​ជំទាវ បាន​អញ្ជើញ​ជា​អធិប តីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា១​ខ្នង ២​ជាន់ និង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត នៅ​ក្នុង​សាលា​បឋម​សិក្សា សម្តេច ជា ស៊ី​ម ក្រុង​បាត់ ដំបង ខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ។

សាលា​បឋម​សិក្សា សម្តេច ជា ស៊ី​ម ស្ថិត​ក្នុងភូមិ​បែក​ចាន សង្កាត់​ព្រែក​ព្រះ​សម្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក​ជំទាវ តាម​រយៈ លោក ស សុខា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូ​អមដំណើរ លោកគ្រូ អ្នកគ្រូ យុវជន​សស​យក យុវជន​កាយ​រិ​ទ្ធិ និង​សិស្សានុសិស្ស​ជា​ច្រើន​ទៀត​។

លោក ងួ​ន រតនៈ ជំនួស​មុខ​ឱ្យ​អា​ព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ជំទាវ ព្រមទាំង​ក្រុមការងារ ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​រៀបចំ​កសាង ជួសជុល និង​កែ​លម្អរ​អគារសិក្សា ខ្លោងទ្វា និង​បរិវេណ​ទាំង​ក្នុង និង​ក្រៅ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ស្អាត ដែល​ចំណាយ​ថវិកា​សរុប ៥០៥.២៣៧ ដុល្លារ ។

ក្នុង​នោះ ​លោក​ងួ​ន រត​នះ អភិបាលខេត្ត​បាត់ដំបង បាន​មាន​មតិ​ស្វាគមន៍ និង​អាន​របាយការណ៍ អំពី​សភាពការណ៍​ទូទៅ​ក្នុង​ខេត្ត ហើយ​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​សាលា​បឋម​សិក្សា​សម្តេច ជា ស៊ី​ម រួម​មាន​៖ អគារសិក្សា ១​ខ្នង ២​ជាន់ ១០ បន្ទប់ ដែល​មានឈ្មោះ​ថា អគារ​លោក​ជំទាវ ញ៉ែ​ម សឿ​ន ជា ស៊ឹ​ម ព្រមទាំង​បំពាក់​សម្ភារៈ​សិក្សា និង​ជួសជុល​អគារសិក្សា បំពាក់​សម្ភារៈ ទីចាត់​ការ សាល​ប្រជុំ ទីធ្លា​ទាំង​ក្នុង និង​ក្រៅ និង​សមិទ្ធផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ។

បន្ទាប់​មក​ សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​អំពី​ប្រ​វត្តិ​​សាងសង់​សាលារៀន​នៅ​បាត់ដំបង​នេះ គឺ​កើត​មាន​តាំងពី​សម័យ​មាន​សង្គ្រាម​មក​ម្ល៉េះ ដោយ​បាន​សាងសង់​នៅ​វិទ្យាល័យ​ស្រុក​ប​វេ​ល​នៅ​ឆ្នាំ​១៩៩៣ ហើយ​ពេល​នោះ​មាន​គ្រាប់​ផ្លោង​ជា​បន្តបន្ទាប់​ពី​សម័យ​ភាគី​ម្ខាង​ដែល​មិន​ទាន់​ត្រូវ​គ្នា ហើយ​សម្តេច​ក្រឡាហោម​ក៏​បាន​លើក​ឡើង​ថា យើង​ធ្វើ​បាន​នៅ​តំបន់​មាន​សង្គ្រាម​នៅឡើយ ចុះ​ហេតុ​អ្វី​នៅ​ក្នុង​ក្រុង​យើង​មិន​អាច​ធ្វើ​បាន ដូច្នោះ​ហើយ​ទើប​សាលារៀន​ចេះ​តែ​កើតឡើង​មក​ជា​បន្តបន្ទាប់​រហូត​ដល់​រាជ​រដ្ឋាភិបាល​យើង​បាន​បង្រួបបង្រួម​ជាតិ​បញ្ចប់សង្គ្រាម រួច​ហើយ​នាំ​គ្នា​កសាង​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ម្លប់​សន្តិភាព និង​ថែរក្សា​សុខ​សន្តិភាព​រហូត​បាន​ដល់​សព្វ​ថ្ងៃនេះ ហើយ​រួម​គ្នា​បន្ត​ថែរក្សា កសាង​ជា​បន្ត​ទៅ​ទៀត ។

សម្តេច​ក្រឡាហោម បាន​បន្ត​ទៀត​ថា ពិតមែនតែ​យើង​ង​កំពុង​តែ​ប្រឈម​មុខ​និង​ជម្ងឺ​កូ​វី​ដ​-១៩ និង​គ្រោះ​ទឹកជំនន់​កន្លង​មក តែ​ការ​សាងសង់​របស់​យើង​មិន​បាន​បញ្ចប់​នៅឡើយ គឺ​នៅ​តែ​ធ្វើ​តាម​តម្រូវការ​ជា​បន្តបន្ទាប់ ។ ក្រោយ​ពី​កាត់​ខ្សែបូ​រដាក់​ឲ្យ​ប្រើប្រាស់​រួច​ហើយ សម្តេច​ក្រឡាហោម​បាន​បន្ត​ទៅ​ចែក​ប្រគល់​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លា​ភី​ថ្នាក់ របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​បន្ត​ទៀត ហើយ​បាន​បញ្ជាក់​អំពី​តួលេខ​នៅ​សាកលវិទ្យាល័យ​នោះ​ថា មាន​សិស្ស និស្សិត​កន្លង​មក​បាន​ចេញពី​សាលា​សាកល​វិទ្យាល័យ​នេះ​ប្រមាណ​២​ម៉ឺន​នាក់​បាន​រៀន​បញ្ចប់​ចេញ​ទៅ​រក​ការងារ​ធ្វើ​ដែល​មាន​ប្រមាណ​៨០% សុទ្ធតែ​មានការ​ងារ​ធ្វើ​ទាំងអស់​គ្នា។

អត្ថបទសរសេរ ដោយ