ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាល់ប្តូរជំនាញ និងការងារនៅក្នុងប្រទេសកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​សិក្សា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា កម្ពុជា​គួរតែ​ពិ​ចារណា​លើ​ការ​អភិវឌ្ឍ​ផែនទី​នៃ​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម សម្រាប់​វិស័យ​សំខាន់​ៗ ដើម្បី​ជួយ​ដល់ ការ​ផ្លាស់​ប្តូរ​ទៅ​រក​បដិវត្ត​ឧស្សាហកម្ម​ទី ៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​សិក្សា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា កម្ពុជា​គួរតែ​ពិ​ចារណា​លើ​ការ​អភិវឌ្ឍ​ផែនទី​នៃ​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម សម្រាប់​វិស័យ​សំខាន់​ៗ ដើម្បី​ជួយ​ដល់ ការ​ផ្លាស់​ប្តូរ​ទៅ​រក​បដិវត្ត​ឧស្សាហកម្ម​ទី ៤ (4IR) ជាមួយនឹង​ការ​វិនិយោគ​គ្រប់គ្រាន់​ក្នុង​ការ ពង្រឹង​ជំនាញ​សម្រាប់​ការងារ​ថ្មី និង ការងារ​ដែល​ត្រូវ​ផ្លាស់​ប្តូរ ។

ក្នុង​របាយការណ៍​នៃ​ការ​សិក្សា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ឱ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ ជា​អនុសាសន៍​មួយ​ក្នុង​ចំណោម​អនុសាសន៍​ចំនួន ៦ ដែល​បាន​មក​ពី​ការ​សិក្សា អំពី​ការ​ទាញ អត្ថប្រយោជន៍​ពី​ឧស្សាហកម្ម ៤.០ តាម​រយៈ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ។ វា​ជា​ផ្នែក​មួយ​នៃ ការ​សិក្សា​ដែល​ផ្តោត​លើ​ប្រទេស​ចំនួន​បួន​នៃ​ប្រជាជាតិ​អាស៊ាន​ដែល​រួម​មាន កម្ពុជា ឥណ្ឌូ​ណេ ស៊ី ហ្វី​លី​ពី​ន និង​វៀតណាម ។

ការ​សិក្សា​នេះ​ពិនិត្យ​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ទេសចរណ៍​នៅ កម្ពុជា ព្រោះ​វិស័យ​ទាំង​ពីរ​មាន​សារៈសំខាន់​សម្រាប់​កំណើន​ការងារ ភាព​ប្រកួតប្រជែង​អន្តរ ជាតិ និង 4IR ។ វា​រក​ឃើញ ថា បច្ចេកវិទ្យា 4IR នឹង​លុប​បំបាត់​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម កាត់ដេរ​និង​ទេសចរណ៍ ប៉ុន្តែ​ការ​បាត់បង់ នេះ នឹង​ត្រូវ​ជំនួស​ដោយ​ការ​កើនឡើង​នូវ​តម្រូវការ ដែល​នាំ​មក​ដោយ​ផលិតភាព​ខ្ពស់​ជាង​មុន ដែល​វា​អាច​បង្កើត​កំណើន​ការងារ ៣៩% សម្រាប់ ឧស្សាហកម្ម​កាត់ដេរ និង ២% សម្រាប់​វិស័យ​ទេសចរណ៍ ។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅ កម្ពុជា បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល 4IR អាច​នាំ​ដល់​បម្រែបម្រួល​ការងារ និង​ជំនាញ នៅ​ប្រទេស​កម្ពុជា យើង​ត្រូវ​តែ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​នឹង​មាន​លើ​ស្ត្រី ។ លោកស្រី​ថា យើង​ត្រូវ​តែ​បង្កើន​ចំណេះដឹង​អំពី​បច្ចេកវិទ្យា 4IR និង​អត្ថប្រយោជន៍​របស់​វា ជួយ​សហគ្រាស រួម​ទាំង​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួលយក បច្ចេកវិទ្យា​ជឿនលឿន​នេះ និង ផ្តល់​ការ​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល ពង្រឹង​ជំនាញ និង​បង្កើត​ជំនាញ រួម​ទាំង​តាម​រយៈ​ការ លើកទឹកចិត្ត ដោយ​ការ​អនុគ្រោះ​ពន្ធ ដើម្បី​ធានា​ថា​គ្មាន​នរណា​ម្នាក់ មិន​ត្រូវ​បាន គិតគូរ​ដល់ ។

ខណៈ​រដ្ឋាភិបាល និង​ឧស្សាហកម្ម​ចង់​លើកកម្ពស់​ជំនាញ 4IR ការ​ស្ទង់​មតិ​លើ​និ​យោ ជក នៅ​ក្នុង​ឧស្សាហកម្ម​ទាំង​ពីរ​បង្ហាញ​ពី​ការ​យល់​ដឹង​មាន​កម្រិត​លើ​បច្ចេកវិទ្យា 4IR ។ ឧ​ទា ហរ​ណ៍​មាន​តែ ២៨% នៃ​និយោជក​រោងចក្រ​កាត់ដេរ និង ៣៥% នៃ​និយោជក​ក្នុង​ទេសចរណ៍ ដែល​ត្រូវ​បាន​ស្ទង់​មតិ​បាន​ឯកភាព ឬ​ឯកភាព​ទាំងស្រុង នៅ​ពេល​សួរ​ថា​តើ​ពួក​គេ​មានការ យល់​ដឹង​ល្អ​អំពី​បច្ចេកវិទ្យា 4IR និង​អំពី​ការ​ពាក់ព័ន្ធ នៃ​បច្ចេកវិទ្យា​នេះ​ដល់​ក្រុមហ៊ុន​របស់​ពួក គេ​ដែរ ឬទេ ? ។ និយោជក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ ការ​យល់​ដឹង​ទាប​ជាង​អំពី 4IR បើ ប្រៀបធៀប​នឹងន​យោជក ដែល​បាន​ធ្វើការ​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង វៀតណាម ។

អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អប់រំ​របស់ ADB លោកស្រី Shanti Jagannathan មាន​ប្រសា សន៍​ថា នៅ​ពេល​បច្ចេកវិទ្យា​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ការ​វិនិយោគ​យ៉ាងច្រើន​លើ​ជំនាញ ឌី​ជី​ថ​ល​នឹង​ជួយ​បង្កើន​ឱកាស​របស់​យុវជន និង​មនុស្ស​ចំណាស់​ក្នុង​ការ​ទទួល​បានការ​ងារ ដែល​មានគុណ​ភាព​ខ្ពស់ និង​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ការងារ ។ ឥឡូវនេះ គឺជា​ពេល វេលា​ដើម្បី​គិត​ឡើង​វិញ នូវ​ការ​ផ្តល់​ជំនាញ​ដោយ​ប្រើ​វេទិកា​និម្មិត និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ព្រមទាំង​អភិវឌ្ឍ​ស្ថាប័ន​បណ្តុះបណ្តាល​ឱ្យ​ភាព​រហ័សរហួន​ក្នុង​ការ​ផ្តល់​នូវ​វគ្គ​សិក្សា និង​សញ្ញា ប​ត្រ​ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ ។

ការ​សិក្សា​ក៏​អំពាវនាវ​ផង​ដែរ ឱ្យ​អនុវត្ត​គម្រោង​លើកទឹកចិត្ត​សម្រាប់​ក្រុមហ៊ុន​ដើម្បី បណ្តុះបណ្តាល និ​យោ​ជិ​ក​របស់​ពួក​គេ​អំពី 4IR ដែល​អាច​ត្រូវ​បាន​ជួយ​ដោយ​មូលនិធិ​អភិវឌ្ឍន៍ ជំនាញ​កម្ពុជា ។ នៅ​ក្នុង​វិស័យ​ទេសចរណ៍ អ្នក​បង្កើត​គោលនយោបាយ ត្រូវ​បាន​ជំរុញ​ឱ្យ លើកទឹកចិត្ត​ការ​រីក​ចម្រើន នៃ​ការ​អភិវឌ្ឍ កម្មវិធី​ស្មា​ត​ហ្វូ​ន​ដើម្បី​កសាង​ការ​ត្រៀមខ្លួន​សម្រាប់ 4IR ធានា​ការ​បណ្តុះបណ្តាល​ជំនាញ​ទំនាក់ទំនង និង​សង្គម ព្រមទាំង​ជំរុញ​ឱ្យ​មាន​កិច្ច​សហ ការ​កាន់តែ​ខ្លាំង​រវាង​ស្ថាប័ន​បណ្តុះបណ្តាល និង​និយោជក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ