ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​បំបែក​សង្ឃ

3 ឆ្នាំ មុន

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ភាគ​៥៣ ព្រះ​បរម​សាស្តា​ត្រាស់​ថា បុគ្គល​ជា​អ្នក​បំបែក​សង្ឃ ត្រេកអរ​ក្នុង​ពួក ក្នុង​ក្រុម ជា​អ្នក​មិន​ឋិត​នៅ​ក្នុង​ធម៌​វិន័យ បុគ្គល​នោះ​តែង​ទៅ​កើត​នៅ​ក្នុង​អបាយភូមិ ។ ដោយ​អំណាច​នៃ​អំពើអាក្រក់​របស់​បុគ្គល​នោះ បដិសន្ធិ​របស់​គេ​រមែង​ទៅ​កើត​នៅ​ក្នុង​មហានរក…

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ភាគ​៥៣ ព្រះ​បរម​សាស្តា​ត្រាស់​ថា បុគ្គល​ជា​អ្នក​បំបែក​សង្ឃ ត្រេកអរ​ក្នុង​ពួក ក្នុង​ក្រុម ជា​អ្នក​មិន​ឋិត​នៅ​ក្នុង​ធម៌​វិន័យ បុគ្គល​នោះ​តែង​ទៅ​កើត​នៅ​ក្នុង​អបាយភូមិ ។

ដោយ​អំណាច​នៃ​អំពើអាក្រក់​របស់​បុគ្គល​នោះ បដិសន្ធិ​របស់​គេ​រមែង​ទៅ​កើត​នៅ​ក្នុង​មហានរក តាំងនៅ​ក្នុង​ទីនោះ​អស់​កាល​មួយ​កប្ប ទើប​រួច​អំពី​នរក មក​កើតជា​ប្រេត​រង​ទុក្ខវេទនា​អស់​កាល​ជា​អង្វែង​បន្ត​ទៀត ។

ដូច​ភិក្ខុ​ទេវទត្ត​រមែង​សាបសូន្យ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោគៈ​អស់ហើយ កំពុង​សោយ​នូវ​ផល​នៃ​កម្ម​នៅ​ក្នុង​មហានរក​រហូត​ដល់​សព្វ​ថ្ងៃនេះ ក៏​ព្រោះតែ​ទោស​នៃ​ការ​បំបែក​សង្ឃ​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ