បន្ទាយមានជ័យ ៖ យានយន្តបើកបរបញ្ច្រាស់ទិសកើតមានព្រោងព្រៀតទាំងយប់ទាំងថ្ងៃនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឲ្យអ្នកដំណើររិះគន់ សមត្ថកិច្ចដែលប្រចាំការនៅទីនោះថា បណ្តោយឲ្យកើតមានដុះស្លែរហូតក្លាយជាទម្លាប់ទៅហើយ ។
តាមពិតរង្វង់ប៉ោយប៉ែតមិនជាធំប៉ុន្មានទេ តែមិនដឹថថា យ៉ាងម៉េចបានជាក្រុមអ្នកបើកបរយានយន្តមួយចំនួនពិសេសម៉ូតូ និងផាស់អាប់ដែលភាគច្រើនដឹកជនបរទេសជាបុគ្គលិកអនឡាញ បើកបរបត់ទាំងទទឹងទិស នៅករង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅទិសខាងត្បូង មិនបើកបរស្របតាមរង្វង់មូល រួចចាំបត់នោះទេ ។
ករណីនេះ អ្នករស់នៅម្តុំចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនលើកឡើងទាំងចម្ងល់ថា ហេតុអីបានជាយានយន្តមួយចំនួនមិនព្រមជិះស្របរង្វង់មូល ហើយចាំបត់ចូលទៅគោលដៅបែរជាជិះកាត់រង្វង់មូលប៉ែកខាងកើត ឆ្លងទៅទិសខាងត្បូងទាំងទទឹងទិសមិនខ្លាចប៉ះពាល់ ឬរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដ៍ទៃ ។
អ្នកដំណើរលើកឡើងថា ពេលខ្លះការបើកបរបត់បញ្ច្រាស់ទិសនៅចំណុចករង្វង់មូលនោះស្ទើរតែបុក ឬប៉ះគ្នាម្តងៗទៅហើយៗថា ចំណុចរង្វង់មូលបច្ចុប្បន្នសំបូរទៅដោយរថយន្តដឹកទំនិញរបស់ថៃ ចឹងបើមិនគិតពីហានិភ័យកើតឡើង ថ្ងៃណាមួយក៏គួរតែខ្មាស់ជនបរទេសដែរ ។ អ្នករត់តាក់ស៊ីមួយចំនួននិយាយថា ពេលខ្លះទើសភ្នែកពេកក៏ស្តីឲ្យអ្នកបើកបរបាត់បញ្ច្រាស់ទិស តែពួកគេហាក់មិនយកត្រចៀកស្តាប់ឡើយ ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឈឿនប៊ុនថា អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ខាននគរបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា លោក និងចុះពិនិត្យមើលហើយបើមានដូចប្រភពលើកឡើងមែន លោក និងចាត់វិធានការមិនឲ្យកើតមានការបើកបរបត់បញ្ច្រាស់ទិសទៀតឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ចរារចណ៍ជាយថាហេតុនៅថ្ងៃណាមួយមិនខាន ៕
ចែករំលែកព័តមាននេះ