កម្លាំងចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោ ក្រោយពល​រដ្ឋ​ប្តឹង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្លាំងចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោ ក្រោយពល​រដ្ឋ​ប្តឹង​

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ គណៈ​ក​ម្មា​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ផលិតផល​ទឹក​ដោះគោ​ម៉ាក Wakodo​ ។…

រាជធានី​ភ្នំពេញ ​៖ គណៈ​ក​ម្មា​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ផលិតផល​ទឹក​ដោះគោ​ម៉ាក Wakodo​ ។

ការ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​បណ្ដឹង​របស់​ប្រជា​ពល​រដ្ឋ​។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឪ្យ​ដឹង​ថា ទឹកដោះគោ​ឈ្មោះ Wakodo ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន VNK Corporation LTD ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ចុះ​ទៅ​ដល់ទី​តាំង សមត្ថកិច្ចពិនិត្យ​ឃើញ​ថា​ក្រុមហ៊ុន​នេះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ហើយ​ថែម​ទាំង​មាន​លិខិតបញ្ជាក់​ពី​គុណភាព​និង​សុវត្ថិភាព​ដែល​ធានា​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ដែល​ជា​ម្ចាស់​ផលិតផល​ថែម​ទៀត​ផង​ទើប​សមត្ថកិច្ច​ និង​លោក​ព្រះរាជអាជ្ញា​រងដក​ថ​ចេញ​វិញ​ ដើម្បី​រង់ចាំ​ការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ​៕