កំពុងផ្ទុះរឿងតំណែងសេង រដ្ឋា ស្រាប់តែឃើញកញ្ញាលេខ៤ ងាកទៅធ្វើរឿងមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជនកំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលផ្ទុះរឿងរ៉ាវ Miss Grand Cambodia 2020 សេង រដ្ឋា…
រាជធានីភ្នំពេញ ៖ មហាជនកំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលផ្ទុះរឿងរ៉ាវ Miss Grand Cambodia 2020 សេង រដ្ឋា…
រាជធានីភ្នំពេញ ៖ មហាជនកំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលផ្ទុះរឿងរ៉ាវ Miss Grand Cambodia 2020 សេង រដ្ឋា បានបោះបង់តំណែងលេខ១ ចេញ ក្រោមហេតុផលថា ម្ចាស់កម្មវិធី បរិហាកេរ្តិ៍។ រឿងនេះកំពុងតែក្តៅផង ស្រាប់តែមានរឿងថ្មី១ទៀតដែរ គឺឃើញថា កញ្ញាលេខ៤ នៃការគ្រប់គ្រងរបស់ដៃមហាហង្សបានលេចមុខទៅថតកុនរឿងភាគ។
នោះគឺជាចម្ងល់ថ្មីថា តើជាផលហេតុដូច សេង រដ្ឋា មែនទៀត ឬបែបណា? ចំណែកសម្រស់របស់ 3rd Runner Up Miss Grand Cambodia 2020 គឺជានារីខ្មែរមកពីខេត្តបាត់ដំបង ដែលមានសម្រស់ខ្មៅស្រអែមសមសួន គឺកញ្ញា វុធ ធីដាវិន ។
កញ្ញាខ្ពស់ស្រអែមរូបនេះក៏មានភាពលេចធ្លោពេលប្រកួតកន្លងមកដែរ ទាំងភាពឆ្លាតវៃ ទឹកមុខ ដំណើរ រហូតទាញបានចំណាប់អារម្មណ៍ខ្លាំងពេលប្រឡង ហើយប៉ែងជើងគេឱ្យថយក្រោយបាន ឈ្នះមកុដរងលេខ៤តែម្តង។
ថ្មីៗនេះ គេដាក់ការងឿងឆ្ងល់ ពេលលេចវត្តមាន កញ្ញា វុធ ធីតាវីន បែរជាមកក្រុងពលីថតរឿងភាគមួយឱ្យស្ថានីយ៍ទូរទស្សន៍មួយយ៉ាងក្រឡឺម។ ម្ល៉ោះហើយបានក្លាយជាការជជែកសួរនាំដេញដោល ដោយខ្លះថា តិចលេខ៤ចោលតំណែងទៀតនោះ ព្រោះមិនទាន់ឆ្លងផុតកុងត្រាចប់ការងារបវរកញ្ញា ជាមួយលោកអ៊ិន សុភិនឡើយ។
បើពិតជាដូចនេះមែន ការបើកឆាករដូវកាលទី១ របស់ប៉ា ភិន សុដាលីស នឹងក្លាយជាការចម្រូងចម្រាស់មិនធម្មតា។
ដើម្បីចង់ដឹងរឿងនេះ កញ្ញា វុធ ធីតាវីន បានបកស្រាយខ្លះៗថា អត់មានបញ្ហាណាមួយចេញជាបាតុភាពលាឈប់ពីការងារបវរកញ្ញាឡើយ។ ការងាកមកថតរឿងភាគនេះ បានសុំ និងជម្រាបប្រាប់ខាងអ្នកគ្រប់គ្រងមុនដែរ។ ដូចនេះ នាងនឹងរំពឹងថា នឹងមិនមានបាតុភាពណាកើតឡើង។ ការងារសម្តែងនាងបានពេញចិត្តយូរមកហើយ ពេលនេះចង់សាកល្បងក្តីស្រមៃថា តើធ្វើបានកម្រិតណា?
យ៉ាងណាមិញ បើដូចអ្វីដែលស្រីស្អាតរូបនេះបកស្រាយ រំពឹងថា លោកសុភិន ក៏មិនមានការតប.ត ហើយនឹងឆ្លើយមកវិញចំពោះករណីនេះ។
ចែករំលែកព័តមាននេះ