ក្រ​៤​យ៉ាង​ជា​ក្រ​ក្រៃណា​ក្រ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រ​៤​យ៉ាង​ជា​ក្រ​ក្រៃណា​ក្រ

1 ខែ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​អំពី​ក្រ​បួន​យ៉ាង​ដោយ​ពុទ្ធ​គាថា​យ៉ាងនេះ​ថា ៖ កិ​ច្ឆោ មនុស្ស ប​ដិ​លា​ភោ កិ​ច្ឆំ មិច្ឆា​ន ជីវ​តំ កិ​ច្ឆំ…

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​អំពី​ក្រ​បួន​យ៉ាង​ដោយ​ពុទ្ធ​គាថា​យ៉ាងនេះ​ថា ៖

កិ​ច្ឆោ មនុស្ស ប​ដិ​លា​ភោ កិ​ច្ឆំ មិច្ឆា​ន ជីវ​តំ កិ​ច្ឆំ សទ្ធម្ម​ស្សវ​នំ កិ​ច្ឆោ ពុទ្ធា​ន​មុ​ប្បា​ទោ ។
សេចក្តី​ប្រែៈ កិរិយា​បាន​កើតមក​ជា​មនុស្ស​គឺជា​ការ​ក្រ​, កិរិយា​រស់នូវ​របស់​សត្វ​ទាំងឡាយ​ប្រកបដោយ​ធម៌ ជា​ការ​ក្រ​, កិរិយា​បាន​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​គឺជា​ការ​ក្រ និង​កិរិយា​បាន​ត្រាស់​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ជា​ការ​ក្រ ។

ហេតុនេះ​កាលបើ​បាន​កើតមក​ជាម​នុស្សហើយ បុគ្គល​គប្បី​រក្សា​ជាតិ​កំណើត​ដ៏​ប្រពៃ​នេះ​ឱ្យ​បាន​ដោយ​ការ​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​ល្អ ទោះជា​ស្ថិត​ក្នុង​ទីណា​ក៏​គប្បី​រក្សា​សុចរិត​បី​គឺ កាយ​សុចរិត វចីសុចរិត មនោ​សុចរិត​ឱ្យ​បាន ៕ សាន សារិន