ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ៖ រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១ អំណោយ ផល​ល្អ តែ​ត្រូវ​សំចៃ​ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១​នេះ មានការ​អំណោយផល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១​នេះ មានការ​អំណោយផល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ ស្តី​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង (២០២០-២០២១) និង​ដើមរដូវ​វស្សា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព អាកាសធាតុ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២១ ដូច​ខាងក្រោម ៖

បាតុភូត​សកល ដោយ​ផ្អែក​តាម​ការ​វាយតម្លៃ​ពី​អន្តរជាតិ​ក៏​ដូច​ជា តំបន់​ស្តី​ពី​ស្ថានភាព​សីតុណ្ហភាព លើ​ផ្ទៃសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ក្បែរ​ខ្សែ​អេក្វាទ័រ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​យើង នឹង​ទទួល​នូវ​ឥទ្ធិពល​ពី បាតុភូត​អែន​សូ (ENSO) ។

ជា​ស្ថានភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​នៃ​ការ​វាយតម្លៃ​នេះ​បាតុភូត​ធម្មជាតិ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាកាសធាតុ ព្រះរាជាណាចក្រ​កម្ពុជា​មាន ៖ បាតុភូត La Nina ( ត្រជាក់ ) មាន ៥០ % និង Neutral (​ចន្លោះ​ភាព​ក្តៅ និង​ត្រជាក់​) មាន ៥០ % ។

ក្រសួង​គូសបញ្ជាក់​ថា ដោយ​ពិនិត្យ​លើ​ឥទ្ធិពល​នៃ​បាតុភូត​ទាំង​ពីរ​ខាងលើ​ឃើញ​ថា ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវប្រាំង និង​ដើម រដូវវស្សា ឆ្នាំ​២០២១​នេះ​នឹង​អាច​មាន​លក្ខណៈ​អំណោយផល​ល្អ ។

ក្រសួង​លើក​ឡើង​ថា រដូវប្រាំង សីតុណ្ហភាព​អាច​ទាប ឬ​ប្រហាក់ប្រហែល​នឹង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ នៅ​ក្នុង​ខែកុម្ភៈ​នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា​នឹង​អាច ស្ថិត​នៅ​ក្នុង​រង្វង់​ពី ១៦-១៩ °C ។ នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ស្ថិត​នៅ​ក្នុង​រង្វង់​ពី ១៣-១៦ °C ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ស្ថិត​ក្នុង​រង្វង់​ពី ១៩-២២ °C ។ ចាប់ពី​ខែមីនា ដល់​ខែមេសា ធាតុអាកាស​នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់ ។

ក្នុង​នោះ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្ដាល សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹង​កើនឡើង ពី ៣៤-៣៧ °C ។ នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​មធ្យម​អតិបរមា​អាច នឹង​កើនឡើង​ពី ៣ ៣-៣៦ °C ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព មធ្យម​អតិបរមា អាច​នឹង​កើនឡើង​ពី ៣០ -៣៣ °C ។ នៅ ខែមេសា និង​ដើមខែ​ឧសភា កម្រិត​សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើនឡើង​ខ្ពស់ បំផុត​ក្នុង​រង្វង់ ៣៩ °C ។

ចំពោះ​ទឹកភ្លៀង​វិញ បរិមាណ​ទឹកភ្លៀង​អាច​នឹង​មាន​កម្រិត​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ នៅ​ក្នុង​ខែមីនា និង​មេ​សា នឹង​អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើន និង​អាច​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ។ ចំណែក​នៅ​ដើមរដូវ​វស្សា ៖ រដូវវស្សា​ឆ្នាំ ២០២១ អាច​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ទី ១ នៃ​ខែឧសភា ។ នៅ​ដើម រដូវវស្សា និង​ពាក់កណ្តាល​រដូវវស្សា ( ខែឧសភា មិថុនា កក្កដា និង​សីហា​) របាយ​ទឹកភ្លៀង អាច​មាន​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។

បើ​ទោះបី​នៅ​ក្នុង​ខែមេសា និង​ដើមរដូវ​វស្សា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន តែ​បរិមាណ​ទឹក ភ្លៀង​ដែល​ធ្លាក់​មក មិន​ទាន់​សម ល្មម​ក្នុង​ការ​ប្រើប្រាស់ ឆ្លើយ​តប​តាម​តម្រូវការ​ភ្លាម​ៗ​នោះ​ទេ ។ អាស្រ័យ​ហេតុនេះ សូម​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ជា​ពិ​សេ សប​ណ្តា​តំបន់​ជនបទ ដាច់​ស្រយាល​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ