ពលករម្នាក់លង់ទឹករាប់ម៉ោង បែរ​ជា​​មានជីពចរនៅ​ដំណើរការ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករម្នាក់លង់ទឹករាប់ម៉ោង បែរ​ជា​​មានជីពចរនៅ​ដំណើរការ​

1 ខែ មុន
  • Banteay Meanchey

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ថៃ រួម​​នឹង​សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​មានកា​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ក្រោយ​ពី​ពលករ​ម្នាក់​លង់ទឹក​ស្លា.ប់​រាប់​ម៉ោង​ហើយ ​បែរ​​ជា​​មាន​ជីពចរនៅ​​ដំណើរការ​ ។ ​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​នៅ​ឃុំ​ទេពនិមិត្ត ​ស្រុក​ខៅ​សាក់​មឹង​ ខេត្ត​ត្រា​ត​កាលពី​ថ្ងៃ​ទី​១៦…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ថៃ រួម​​នឹង​សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​មានកា​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ក្រោយ​ពី​ពលករ​ម្នាក់​លង់ទឹក​ស្លា.ប់​រាប់​ម៉ោង​ហើយ ​បែរ​​ជា​​មាន​ជីពចរនៅ​​ដំណើរការ​ ។

​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​នៅ​ឃុំ​ទេពនិមិត្ត ​ស្រុក​ខៅ​សាក់​មឹង​ ខេត្ត​ត្រា​ត​កាលពី​ថ្ងៃ​ទី​១៦ ​មក​រា​ ឆ្នាំ​២០២១​ ។

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា​ ​​បុរស​​​ដែល​​លង់ទឹក​ខាងលើ​​នោះ​ឈ្មោះ​វីត​ អាយុ​ជិត​៤០​ឆ្នាំ​ ជា​ពលករ​​​ស៊ីឈ្នួល​ចាំចំការ​ធុ​រ៉េ​ន​ឲ្យ​ជន​ជាតិ​​ថៃ​នៅ​ក្នុង​ឃុំ​-ស្រុកកើតហេតុ​ខាងលើ​បាន​បាត់​ខ្លួន ​ប៉ុន្តែ​ដោយសា​រ​ថា ​ឃើញ​ស្បែក​ជើង​​​របស់​ជន​រង​គ្រោះ​នៅ​លើ​មាត់​ស្រះ​ដ៏​ធំ​​ទើប​ម្ចាស់​ចំកា​រក៍​ទាក់ទង​ទៅ​ខាង​ក្រុម​​អ្នក​មុជទឹក​ និង​សមត្ថកិច្ច​ឲ្យ​ជួយ ​ព្រោះ​សង្ស័យ​ថា​ជន​រង​គ្រោះ​ធ្លាក់ចូល​ទឹក​លង់​ស្លា.ប់​។​

តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​និង​ក្រុមអ្នក​​មុជទឹក​ទៅ​ដល់​ចុះ​រាវរក​ក៍​ប្រទះ​ឃើញ​ដូច​ការ​​សង្ស័យ​មែន​ ។ ​​អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុម​សាច់ញាតិ​បាន​ទិញ​មឈូស​ត្រៀម​ដាក់​សព​រួច​ទៅ​ហើយ​ លុះ​​សមត្ថកិច្ច​ដឹក​ជន​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បែរ​​ជា​​មាន​ជីពចរ​នៅ​ដំណើរការ​ ​។

ទោះ​បី​​យ៉ាងណា​ ជន​រង​គ្រោះ​នៅ​តែ​មិន​អាច​សង្គ្រោះជីវិត​​បាន ​បើ​ទោះជា​ក្រុម​សមត្ថកិច្ច​ថៃ​ខំ​ធ្វើ​ចលនា​ឱ្យ​យ៉ាង​ណា​​ក៏​ដោយ​ ពោល​គឺ​ជន​រង​គ្រោះ​នៅ​តែ​បាត់បង់​ជីវិត​ដដែល​។​

ដំបូង​ម្ចាស់​ចំការ​សង្ស័យ​ថា​ ជន​រង​គ្រោះ​អាច​ចុះ​ទៅ​ជួល​ជុល​ម៉ូ​ទ័​រ​បូមទឹក​ ត្រូវចរន្ត​​អគ្គិ​សនីឆក់ ប៉ុន្តែនៅ​ពេល​​សមត្ថកិច្ច​ត្រួតពិនិត្យ​ពុំ​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​ការ​ឆក់​ចរន្តអគ្គិសនី​ឡើយ​។

​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យរួច ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ជន​រង​គ្រោះ​អាច​ខ្យល់គរ​ដួល​ធ្លាក់​ស្រះដោយ​ខ្លួនឯង​ បណ្តាល​ឱ្យ​លង់​ស្លា.ប់ ​​ពេល​ដើរ​នៅ​មាត់​ស្រះ ​៕ (កែសម្រួលដោយ ៖ ធីតា​)