ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​រួច​រត់​ពី​ច​ត្តា​ឡី​ស័កពី​ម្សិលមិញឥឡូវ​រក​ឃើញ​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល ចារកម្ម នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​រក​ឃើញ​បុរស​ដែល​រួច​រត់​ពី​ច​ត្តា​ឡី​ស័ក​ពី​ម្សិលមិញ​ឥឡូវ​រក​ឃើញ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៣:៥០​នាទី​រសៀល ថ្ងៃ​ទី​១៧…

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល ចារកម្ម នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​រក​ឃើញ​បុរស​ដែល​រួច​រត់​ពី​ច​ត្តា​ឡី​ស័ក​ពី​ម្សិលមិញ​ឥឡូវ​រក​ឃើញ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៣:៥០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ​នៅ​សណ្ឋាគារ​មួយ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ឥឡូវនេះ​មន្ត្រី​ជំនាញ​សុខាភិបាល បាន​បញ្ជូន​បុរស​នេះ​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ត្រូវ​យក​សំណាក​បុរស​នេះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ហើយនឹង​បន្ត​ដាក់​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា កាល​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​មាន​បុរស​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ នៅ​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទាប់​ពី​ហូប​អាហារ​ពេល​ព្រឹក​រួច​។

អ្នកដំណើរ​នេះ ឈ្មោះ យឹ​ម សេរី​វុ​ទ្ធី អាយុ​៣៦​ឆ្នាំ បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ ហើយ​ដាក់​ឱ្យ​ច​ត្តា​ទ្បី​ស័ក​នៅ​សណ្ឋាគារ​ឡង​លីវ​។ គាត់​បាន​ហូប​អាហារ​ពេល​ព្រឹក នៅ​ក្នុង​សណ្ឋាគារ ហើយ​បាន​ឆ្លៀតឱកាស​រត់គេច ក្រោយ​ហូប​អាហារ​រួច​តែ​ម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ