ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថក្រោះ​ជំនាន់​ថ្មី​អា​មេ​រិ​ក​នឹង​ចូល​សមរភូមិ​នៅ​ឆ្នាំ 2017

8 ឆ្នាំ មុន

រថក្រោះ​ជំនាន់​ថ្មី​របស់​អា​មេ​រិ​ក « M1A3 Abrams » នឹង​ចូល​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​គំរូ​ដើម​របស់​វា​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៤ ។
រថក្រោះ MIA3 Abrams នឹង​បម្រើ​ក្នុង​តំបន់​សមរភូមិ​

រថក្រោះ​ជំនាន់​ថ្មី​របស់​អា​មេ​រិ​ក « M1A3 Abrams » នឹង​ចូល​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​គំរូ​ដើម​របស់​វា​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៤ ។
រថក្រោះ MIA3 Abrams នឹង​បម្រើ​ក្នុង​តំបន់​សមរភូមិ​មួយ​ចំនួន​នៅ​ប្រទេស​មជ្ឈិម​បូព៌ា​ក្នុង​រយៈពេល​យូរ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ។

រថក្រោះ «M1A3 Abrams» មាន​ចំណុច​លេចធ្លោ​ខុស​ពី​ជំនាន់​មុន​គឺ​រថក្រោះ M1A1 និង​រថក្រោះ M1A2  ដោយ​វា​រចនា​កាន់តែ​ទំនើប​សម្រាប់​វិស័យ​យោធា និង​បំពាក់​គ្រឿង​សឹក គ្រាប់​ផ្លោង និង​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ប្រព័ន្ធ​កុំព្យូទ័រ​ផង​ដែរ ។

រថក្រោះ​ជំនាន់​ថ្មី​នេះ ៖
-​បណ្តោយ ៖ ៧,៩៣​ម៉ែត្រ ។
-​ទទឹង ៖ ៣,៦៦​ម៉ែត្រ ។
-​កម្ពស់ ៖ ២,៥​ម៉ែត្រ ។
-​អ្នកបើកបរ ៖ ៣​នាក់ (​មេបញ្ជាការ អ្នក​កាន់​កាំភ្លើងស្វ័យប្រវត្តិ និង​អ្នក​បើក​) ។
-​ប្រភេទ​អាវុធ​៖ គ្រាប់​ពង្រាយ​អ៊ុយ​រ៉ា​ញ៉ូ​ម ។ 
-​ម៉ាស៊ីន ៖ ប្រភេទ Diesel-Electronic កម្លាំង​សេះ ១៥៥០ ឬ​១.១៥៧,៣៣​គីឡូវ៉ាត់​។
-​ស៊ីសាំង ៖ ២.០០០​លី​ត្រ ។
-​រយៈ​ចម្ងាយ ៖ ជាង​៥០០​គីឡូម៉ែត្រ ។
-​ល្បឿន ៖ ៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។
-​ការពារ ៖ ដោយ​ប្រព័ន្ធ​រុញ​មី​ស៊ី​ល ។

រថក្រោះ​ជំនាន់​ថ្មី​របស់​អា​មេ​រិ​ក «M1A3 Abrams» នេះ​នឹង​ក្លាយជា​អាវុធ​គ្មាន​ពីរ​ក្នុង​ការ​ច្បាំង​ដ៏​ខ្លាំងក្លា​ជាមួយនឹង​សត្រូវ​ក្នុង​សមរភូមិ ៕