ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​នៃ​ការ​រត់​ហាត់ប្រាណ​មិន​ឱ្យ​ឈឺក្បាល​ជង្គង់

15 ឆ្នាំ មុន

ការ​រត់ គឺជា​វិធីសាស្ដ្រ​ហាត់ប្រាណ​មួយបែប​ដែល​អាច​ធ្វើ​បាន​ងាយស្រួល ប៉ុន្ដែ​មានពេល​ខ្លះ​អាច​កើត​មាន​អាការ​ឈឺចាប់​នៅ​លើក្បាលជង្គង់ ។ មាន​វិធីសាស្ដ្រ​មួយ​ចំនួន​ដែលលោក​អ្នក​គួរ​អនុវត្ដ​តាម​ដើម្បី​គេច​ឱ្យ​ផុត ​ពីគ្រោះថ្នាក់ ។
-​គួរ​ធ្វើ​ចលនា​រាង​កាយ​និង​ហ្វឹកហ្វឺន​សាច់ដុំ​ឱ្យ​គ្រប់គ្រាន់​នៅ​មុន​ ពេល​ចាប់ផ្ដើម​ដើរលឿន ឬ​រត់ រួម​ទាំង​ធ្វើ​ចលនា​សាច់ដុំ​នៅជុំវិញ​ក្បាលជង្គង់ ដូច​ជា​ការ​តំរង់​ក្បាលជង្គង់ និង​ពង្រឹង​សាច់ដុំ​ភ្លៅ​ក្នុង​រយៈពេល​៥​វិនាទីក្នុង​មួយ​លើក ដោយ​អនុវត្ដ​ប្រហែល​១០​ទៅ២០​លើក​ក្នុង​មួយ​ថ្ងៃ​។
-​ស្បែកជើង​ដែល​ប្រើប្រាស់​គួរតែ​មាន បាត​ស្បែក​ការពារ​ការ​ប៉ះទង្គិច ឬ​អុក​ខ្លាំង និង​មាន​លក្ខណៈ​សម​ស្រប​ជាមួយ​ទំរង់​ជើង​។

ការ​រត់ គឺជា​វិធីសាស្ដ្រ​ហាត់ប្រាណ​មួយបែប​ដែល​អាច​ធ្វើ​បាន​ងាយស្រួល ប៉ុន្ដែ​មានពេល​ខ្លះ​អាច​កើត​មាន​អាការ​ឈឺចាប់​នៅ​លើក្បាលជង្គង់ ។ មាន​វិធីសាស្ដ្រ​មួយ​ចំនួន​ដែលលោក​អ្នក​គួរ​អនុវត្ដ​តាម​ដើម្បី​គេច​ឱ្យ​ផុត​ពីគ្រោះថ្នាក់ ។
-​គួរ​ធ្វើ​ចលនា​រាង​កាយ​និង​ហ្វឹកហ្វឺន​សាច់ដុំ​ឱ្យ​គ្រប់គ្រាន់​នៅ​មុន​ពេល​ចាប់ផ្ដើម​ដើរលឿន ឬ​រត់ រួម​ទាំង​ធ្វើ​ចលនា​សាច់ដុំ​នៅជុំវិញ​ក្បាលជង្គង់ ដូច​ជា​ការ​តំរង់​ក្បាលជង្គង់ និង​ពង្រឹង​សាច់ដុំ​ភ្លៅ​ក្នុង​រយៈពេល​៥​វិនាទីក្នុង​មួយ​លើក ដោយ​អនុវត្ដ​ប្រហែល​១០​ទៅ២០​លើក​ក្នុង​មួយ​ថ្ងៃ​។
-​ស្បែកជើង​ដែល​ប្រើប្រាស់​គួរតែ​មាន បាត​ស្បែក​ការពារ​ការ​ប៉ះទង្គិច ឬ​អុក​ខ្លាំង និង​មាន​លក្ខណៈ​សម​ស្រប​ជាមួយ​ទំរង់​ជើង​។
-​គួរតែ​ធ្វើការ​ត្រួតពិនិត្យ​ជើង​ថា តើ​មាន សភាព​ខុស​ប្រក្រតី ឬ​អត់? ភាគច្រើន​ដែលគេ​តែងតែ​ជួប​ប្រទះ គឺ​ស្ថានភាព​បាតជើង​រាងសំប៉ែត​ក្នុង​ពេល​រត់​យូរ​អាច​ធ្វើ​ឱ្យ​កើតអាការ​ឈឺក្បាល​ជង្គង់ និង​កជើង ។
-​មិន​គួរ​រត់​ហាត់ប្រាណ​ដោយ​ប្រើ​ជំហានវែង​ៗ ឬ​លើក​ជង្គង់​ឱ្យ​ខ្ពស់ ព្រោះថា ធ្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​សន្លាក់​ជង្គង់​ត្រូវ​កោង​ខ្លាំងលើស​ពី​ភាព​ចាំបាច់​អាច​ធ្វើ​ឱ្យ​កើត​បញ្ហា​ឈឺក្បាលជង្គង់​បាន​ដោយ​ងាយ​។
-​គួរ​រត់​ហាត់ប្រាណ ដោយ​ដាក់​ទំងន់​នៅកែងជើង​។ ការ​រត់​ដែល​ដាក់​ទំងន់​នៅ​ចុងជើង​ក្នុង​រយៈពេល​យូរ​នឹង​ធ្វើ​ឱ្យ​កើត​មានកំលាំង​ទំនាញ​សរសៃ​បាតជើងឈឺ​សាច់ដុំ កំភួនជើង និង​កើត​មានកំ​លាំង​ទំនាញ​ខុសប្រក្រតី​តាម​រយៈ​សន្លាក់​ជង្គង់​ធ្វើ​ឱ្យ​ត្រូវ​កោងបត់​ក្បាលជង្គង់​យ៉ាង​ខ្លាំង​ក្នុង​ពេល​រត់ និងអាច​ធ្វើ​ឱ្យ​ឈឺជង្គង់​នៅ​ផ្នែក​ខាង​មុខ ៕