ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនគ្រូពេទ្យជំនួយ ពីភ្នំពេញ ទៅខេត្តជាប់ព្រំដែនថៃ ខណៈអ្នក​កើតកូវីដ កើនឡើង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង ​បានឲ្យដឹងថា ​​អ្នក​កើតជំងឺកូវីត​១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយ​ពលករខ្មែរវិលមកពីថៃវិញ…

ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង ​បានឲ្យដឹងថា ​​អ្នក​កើតជំងឺកូវីត​១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយ​ពលករខ្មែរវិលមកពីថៃវិញ ក៏បាន​ចូលធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ក៏បានកើនឡើងជាបន្តបន្ទាប់​។ ​ក្នុងនោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានផ្តល់អំណោយ​​បន្ថែម និង​បានផ្តល់​អនុសាសន៍ ឲ្យបញ្ជូនគ្រូពេទ្យជំនួយ​ពីមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ឲ្យទៅជួយតាមខេត្ត​ទៀត។ សម្តេច ក៏​បានអនុញ្ញាតឲ្យសាងមណ្ឌលចត្តាឡីស័កថ្មី ដើម្បីឆ្លើយតបនឹងជំងឺ​កូវីដ.១៩  ដែលវិវត្តន៍​ថ្មីៗបន្ថែមទៀតផងដែរ​។

លោករដ្ឋមន្ត្រី​ ម៉ម ប៊ុនហេង បានលើកឡើងដូច្នេះ ក្នុងពេលលោក អមដំណើរដោយ​មន្ត្រី​សុខាភិបាលជាច្រើនរូប និងអាជ្ញាធរខេត្ត ​បានចូលទៅពិនិត្យ​ស្ថានភាព​នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី កាលពី​ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

លោក ម៉ម ប៊ុនហេង បាន​ឲ្យដឹងថា លោក​បាន​ពិនិត្យ និង​វាយតម្លៃ ជួយឧបត្ថម្ភ និង​ផ្តល់ការណែនាំបន្ថែម លើការងារបច្ចេកទេស លើការពិនិត្យ​យក​វត្ថុសំណាក នៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកវិជ្ជមានកូវីដ.១៩ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនានា រួមទាំងនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី នេះផងដែរ។

ក្នុងនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា​ មកដល់ពេលនេះ មាន​ពលករខ្មែរ ប្រមាណ ៤.០០០ នាក់់ បានចូលពិនិត្យ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ទាំង ១៣ កន្លែង នៅខេត្តបន្ទាយមានជ័យ​។​ ក្នុងនោះ មាន ១.០០០ នាក់ បានចេញវិញ ក្រោយធ្វើចត្តាឡីស័ករួច ចំនួន ១៤ ថ្ងៃ​។ ចំពោះ​អ្នក​កើតកូវីត.១៩ បានកើនដល់ ២០ នាក់។

លោក​អភិបាលខេត្ត បានបន្តថា​ ចំពោះមុខ ក្រុមការងារនៃ​គណៈកម្មការ បាន និងកំពុងទ្រោល​លើការងារ ទទួលត្រួតពិនិត្យសុខភាពយកវត្ថុសំណាក រកមេរោគកូវីត.១៩ និង​ធ្វើចត្តាឡីស័ក​។ ទន្ទឹមនោះ អំណោយបន្ថែមរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមកដល់ខេត្តរួចរាល់ហើយដែរ​៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ