ឃាតករ​បាញ់​សម្លាប់​មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ផ្ទុះអាវុធ​ជាមួយ​សមត្ថកិច្ច ស្លាប់​ក្នុង​ខេត្តក្រចេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃាតករ​បាញ់​សម្លាប់​មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ផ្ទុះអាវុធ​ជាមួយ​សមត្ថកិច្ច ស្លាប់​ក្នុង​ខេត្តក្រចេះ

1 ខែ មុន

ខេត្តក្រចេះ ៖ ឃាតករ ដែល​បាញ់​សម្លាប់​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​រាជធានី​ភ្នំពេញ បាន​បាត់បង់​ជីវិត ហើយ​ក្រោយ​ការ​មិន​ព្រម​ប្រគល់​ខ្លួន និង​ថែម​ទាំង​បាន​ផ្ទុះអាវុធ ដាក់​លើ​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៥ មក​រា​នេះ…

ខេត្តក្រចេះ ៖ ឃាតករ ដែល​បាញ់​សម្លាប់​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​រាជធានី​ភ្នំពេញ បាន​បាត់បង់​ជីវិត ហើយ​ក្រោយ​ការ​មិន​ព្រម​ប្រគល់​ខ្លួន និង​ថែម​ទាំង​បាន​ផ្ទុះអាវុធ ដាក់​លើ​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៥ មក​រា​នេះ ថែម​ទៀត ក្នុង​ខេត្តក្រចេះ ។

យោង​តាម​មន្ត្រី​នគរបាល​ខេត្តក្រចេះ បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ មានឈ្មោះ អ៊ា ណា​រ៉េ​ន បាន​ស្លាប់​ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​មួយ​របស់​សមត្ថកិច្ច​នៅ​ភ្នំ​ខៀវ ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៃ​ខេត្តក្រចេះ ។

មន្ត្រី​នគរបាល​ខេត្តក្រចេះ បាន​បន្ត​ថា ជនសង្ស័យ​មិន​ព្រម​ប្រគល់​ខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ បើ​ទោះបីជា​បាន​ធ្លាក់​ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​ក៏​ដោយ ។

សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ពង្រាយ​ក្នុង​ខេត្តក្រចេះ ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​ហើយ ក្នុង​ការ​តាម​ប្រមាញ់​ចាប់ខ្លួន​ឃាតករ​សង្ស័យ​នោះ ។

នៅ​ថ្ងៃនេះ​ផង​ដែរ មន្ត្រី​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹ​ម​ខឿន បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បញ្ជាក់​ថា ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​លោក​វរសេនីយ៍ រ៉េ​ត ស៊ី​ណាត កាលពី​យប់​ថ្ងៃ​ទី​៣០ ធ្នូ ២០២០ ក្នុង​រាជធានី​នោះ ត្រូវ​បាន​ស្លាប់​ហើយ ក្រោយ​ការ​ផ្ទុះអាវុធ​ជាមួយនឹង​សមត្ថកិច្ច ។

សូម​រម្លឹក​ថា លោក​វរសេនីយ៍​រ៉េ​ត ស៊ី ណាត នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ឃាតករ​បាញ់​សម្លាប់ ក្នុង​ហេតុ ការណ៍​ទាស់សម្តី​គ្នា​មួយ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ វេលា​យប់​ថ្ងៃ​ទី​៣០​ធ្នូ នៅ​តាម​បណ្តោយ​មហា វិ​ថី​សហ ព័ន្ធ​រុ​ស្ស៊ី ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ឃាតករ​ឈ្មោះ​អ៊ា ណា​រ៉េ​ន បាន​រត់គេច​ខ្លួន​រហូត​ចាប់តាំងពី​ពេល​នោះ​មក និង​ទើប​មាន​ដំណឹង​ការ​បាត់​បង់ជីវិត នៅ​ថ្ងៃ​ទី​១៥​មក​រា​នេះ ។

ព័ត៌មាន​លម្អិត​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ជា​បន្ត ៕