ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វីមនុស្ស​ចង់​ជោគជ័យ ប៉ុន្តែ​មិន​អាច​ទទួល​បាន​ជោគជ័យ ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ខ្លះ​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចង់​ទទួល​បាន​ជោគជ័យ​ដែរ តែ​អាច​ទទួល​បាន វា​អាច​ថា​បណ្តាល​មក​ពី​ពួក​គាត់​មិន​អនុវត្តន៍ ឬ​មិន​អភិ​វ​ឌ្ឃ​ន៍​ខ្លួន ឬ​គ្រាន់តែ​មាន​បំណង​តែ​មិន​ធ្វើ​។ ខាងក្រោម​នេះ ជា​ការ​បកស្រាយ​របស់​គ្រូ​មាន​ប្រជាប្រិយ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ខ្លះ​ទទួល​បាន​ភាព​ជោគជ័យ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចង់​ទទួល​បាន​ជោគជ័យ​ដែរ តែ​អាច​ទទួល​បាន វា​អាច​ថា​បណ្តាល​មក​ពី​ពួក​គាត់​មិន​អនុវត្តន៍ ឬ​មិន​អភិ​វ​ឌ្ឃ​ន៍​ខ្លួន ឬ​គ្រាន់តែ​មាន​បំណង​តែ​មិន​ធ្វើ​។ ខាងក្រោម​នេះ ជា​ការ​បកស្រាយ​របស់​គ្រូ​មាន​ប្រជាប្រិយ​ម្នាក់ ស្តី​អំពីកត្តា​ខ្លះ​ៗ​ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​មិន​ទទួល​បាន​ជោគជ័យ ​។

តាម​រយៈ​លោកគ្រូ ឃី​ម សុខ​ហេង ដែល​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ​បាន​បកស្រាយ​ថា ៖ «​អ្វី​ក៏​ដោយ​វា​មិន​ពិបាក​សម្រាប់​អ្នកចេះ​នោះ​ទេ ចឹ​ង​បាន​គេ​ប្រាប់​ឱ្យ​យើង​ខំប្រឹង​រៀន អ្នកខ្លះ​ម៉ែ​ឱ្យ​លុយ​ទៅ​រៀន មិន​ទៅ​រៀន​បែរជា​ទៅ​ញៀន​ថ្នាំ អនាគត​មិន​គុក ព្រោះ​ពេល​ញៀន​ហើយ រក​លុ​​យ​ទិញ​ថ្នាំ​ញៀន​មិន​បាន មិន​ទៅ​លួច​គេ​។ មួយទៀត អ្នកខ្លះ​ចង់​ជោគជ័យ ចង់​ណាស់​ដើរ​ក​ការងាររក​អីចឹង​ទៅដល់​ពេល​គេ​ផ្តល់​ឳ​កាស​ឱ្យថ្ងៃ​ទៅ​ធ្វើការ​ឈឺ រលាក​ក្រពះ​ទៅ​ធ្វើការ​អត់​កើត ឈឺ​ជា​ប្រចាំ តើ​ជោគជ័យ​ទេ បើ​បែប​ៗ​នឹង កុំ​ថា​ឡើយ​ទៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​គេ​បញ្ឈប់ តែ​ធ្វើការ​ឱ្យ​បងប្អូន​ឯង​ក៏​គេ​ដេញ​ចោល​ដែរ ព្រោះ​វា​ធ្វើការ​អត់​កើត បើ​បែប​នេះ​ជោគជ័យ​អត់ ឃើញ​ហេតុ​ដែល​នាំ​ឱ្យ​បរាជ័យ​ទេ?​»​។

លោកគ្រូ​បាន​បន្ត​ថា ប្រភេទ​មនុស្ស​មួយទៀត ចង់​ជោគជ័យ ហើយ​មាន​ឳ​កាស​ទៅ​ធ្វើ​ហើយ អត់​ឈឺ​ទេ អត់​ញៀន​ថ្នាំ​ទេ ប៉ុន្តែ​ដល់​ពេល​ចូល​ទៅ​ធ្វើការ អត់​គោរព​ពេលវេលា ហើយ​បើ​មេ​នៅ​មុខ​ធ្វើការ​ងាប់​ចោល មេ​ចេញ​ទៅ​បាត់ ងាប់​មិន​ធ្វើ​ផង អា​មិន​ធ្វើ​ហើយ មេ​ចេញ​ទៅ​បាត់ លួច​គ្មាន​មេត្តា តើ​នេះ​អាច​ជោគជ័យ​អត់? តើ​យើង​អាច​ធ្វើ​តាម​នឹង​បាន​ទេ​មើលទៅ​។

មិន​ត្រឹមតែ​ប៉ុណ្ណេះ លោកគ្រូ បន្ត​បកស្រាយ​ថា ៖ «​មនុស្ស​ខ្លះ​ច្រើន​គិត​ថា​ជោគជ័យ​វា​ពិបាក ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា​វា​អត់​មាន​អ្វី​ដែល​ពិបាក​នោះ​ទេ មក​ពី​យើង​មិន​ព្រម​ធ្វើ​អ្វី ដែល​ត្រូវ ដែល​នាំ​ឱ្យ​ខ្លួន​យើង​ទទួល​បាន​ជោគជ័យ​។ យើង​ចង់​ជោគជ័យ យើង​ចង់​ឡើង​ឋាន​សួគ៌ា តែ​យើង​ធ្វើ​ទ​ង្វើ ដែល​ធ្វើ​ឱ្យ​យើង​ចុះ​នរក អា​នឹង​យ៉ាងម៉េច​វិញ? រឿង​ខ្លះ​មិនមែន​យើង​មិនដឹង​នោះ​ទេ ឧទាហរណ៍​ថា ពេល​គេ​ណាត់​យើង គេ​មក​មិន​ទាន់​ការ​ណាត់ គេ​មក​ខក យើង​មាន​អារម្មណ៍​យ៉ាងម៉េច? បើ​គេ​មក​ធ្វើការ​ឱ្យ​យើង មក​តែ​លួច តើ​យើង​គិត​ម៉េច? ចង់​ឡើង​តំណែង ចង់​ឡើង​ប្រាក់ខែ សួរ​ថា​តើ​ទៅ​ធ្វើ​អ្វី​កើត? ទៅ​ធ្វើ​អ្វី​បាន? ងាយ​ទេ​! ធ្វើ​ឱ្យ​តែ​បាន​ផល ឱ្យ​តែ​បាន​ស្នាដៃ​ច្រើន​ទៅ អ្នក​ណា​ហ៊ាន​ឱ្យ​ប្រាក់ខែ​យើង​តិច អ្នក​ណា​ហ៊ាន​ឱ្យ​តំណែង​យើង​តូច បើ​យើង​ជា​មនុស្ស​ដែល​អាច​ធ្វើ​ការងារ​ធំ​បាន​»​។

ជោគជ័យ​វា​អត់​មាន​អ្វី​ពិបាក​ទេនោះទេ ប៉ុន្តែ​យើង​ទេ​! ដែល​មិន​ព្រម​ធ្វើ​ទ​ង្វើ​ដែល​នាំ​ឱ្យ​យើង​ជោគជ័យ​។ មាន​ឳ​កាស​ហើយ ទៅ​ធ្វើការ​លួច​គ្មាន​មេត្តា ទៅ​ធ្វើការ​មិន​ទាន់​ម៉ោង បើ​និយាយ​ពី​ច​រិ​ក ច​រិ​ក​ចូល​គេ​មិន​ចុះ ជំងឺ​តួរ​ឯក បូស​ក្លៀក អាត្មា​និយម យល់​តែ​ខ្លួនឯង​សំខាន់​តែ​ម្នាក់ ក្នុង​ក្បាល​គិត​ត្រឹម​ថា អញ​សំខាន់ ហើយ​បើ​យល់​ថា​អញ​សំខាន់​ហើយ អ្នក​ដទៃ​ជុំវិញ​ខុស​ពី​អញ​អាច​ន៍​គោ​ទាំងអស់ ហើយ​ទៅ​ចូល​ជាមួយ​អ្នក​ណា​គេ​កើត​។
លោកគ្រូ ក៏​បាន​ណែនាំ​ថា គន្លឹះ​ជោគជ័យ​មួយ​ក្នុង​ចំណោម គន្លឹះ​ជា​ច្រើន គឺ​រួបរួមសាមគ្គី​ធ្វើការ​ជា team ដូច​ពាក្យចាស់​លោក​ថា ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់ ងាក​មក​យើង អញ​និយម​! ទៅ​ម៉េច​រួច​។

រីឯ​គំនិត​គិតតែរឿង​អវិជ្ជមាន មាន​ឥរិយាបថ​អវិជ្ជមាន ចឹ​ង​អា​ទស្សនៈ​អវិជ្ជមាន ការ​យល់​ឃើញ​អវិជ្ជមាន​វា​គឺជា​កម្លាំង​កកិត​។ ដើម្បី​ឱ្យ​ខ្លួន​យើង​អភិវឌ្ឍ​ទៅ​មុខ តើ​យើង​ត្រូវការ​គេ​លើក​ដែរ ត្រូវការ​គេ​រុញ​ដែរ​! បុគ្គលិក​ខ្លះ ធ្វើការ​ចាំ​ទាល់តែ​គេ​រុញ គេ​លើក គេ​បញ្ជោរ បាន​ទៅ​មុខ​។ ចុះបើ​យើង​ចាំ​ឱ្យ​តែ​គេ​លើក គេ​រុញ​ចឹ​ង ចុះបើ​អ្នក​ចាំ​រុញ អ្នក​ចាំ​លើក​ស្លាប់​បាត់​ទៅ តើ​យើង​ទៅ​មុខ​ដោយ​របៀប​ម៉េច?

ចឹ​ង​អ្វី​ដែល​លោកគ្រូ​ចង់ឱ្យ​ប្អូន​ៗ​យល់​ថា ហេតុ​អ្វី​មនុស្ស​ចង់​ជោគជ័យ ប៉ុន្តែ​មិន​អាច​ជោគជ័យ ដូច​អ្វី​ដែល​ខ្លួន​ចង់​យក​ជោគជ័យ​នឹង​មក​កាន់​បាន​។ គេ​រុញ​បន្តិច​បាន​ទៅ​មុខ​បន្តិច ដូច​កូន​ខ្លះ​ទាល់តែ​ម៉ែឪ​ស្តីថា​ខ្លាំង​ទៅ​បាន​ទៅ​រៀន​តិច​ទៅ ដល់​ពេល​ម៉ែឪ​ឈប់​និយាយ ដើរ​លេង សម្បូរ​បែប អ៉ី​ចឹ​ង​ទៅ​។ រីឯ​បុគ្គលិក​ខ្លះ ចង់​ជោគជ័យ​ធ្វើការ​ទាល់តែ​ចាំ​គេ​ប្រាប់ ចាំតែ​គេ​ឆ្កឹះ​គ្រប់ពេល ទោះបីជា​ដឹង​ថា​អ្វី​ត្រូវធ្វើ​មួយ​ពីរ​បី​ក៏​ដោយ តែបើ​អត់​មាន​អ្នក​រំឭក​ចាំ​ថា អត់​ទៅ​មុខ​។ អ្នកខ្លះ​មាន​ផ្នត់គំនិត​អវិជ្ជមាន បុគ្គលិក​ខ្លះ​គិត​ថា​ប្រឹង​អ្វី​ពេក​ម៉ា​ទៅ​ធ្វើការ​ឱ្យ​គេ​។ ហើយ​ប្រសិនជា​កូន​អ្នកមាន​ខ្លះ ខ្ញុំ​មិន​ចាច់​ប្រឹង​ក៏​មាន​ម៉ែឪ​ចិញ្ចឹម​ដែរ នេះ​ពឹង​លើ​ម៉ែឪ ចុះ​ប្រសិនជា​ថ្ងៃ​ណាមួយ គាត់​ចែក​ឋាន​ទៅ តើ​យើង​ត្រូវ​ពឹង​អ្នក​ណា?

លោកគ្រូ​បាន​បន្ត​ថា ៖ «​យើង​ត្រូវ​ដឹង​ថា សម្រាប់​បុគ្គល​ដែល​ជោគជ័យ ការ​ដឹកនាំ​ជីវិត ការ​ប្រព្រឹត្ត​ក្នុង​ជីវិត​មិនមែន​អត់​ជួប​បញ្ហា​នោះ​ទេ ប៉ុន្តែ​សម្រាប់​ដែល​ជោគជ័យ​នៅ​ពេល​ដែល​គេ​ជួប​ឧបសគ្គ គេ​រមែងតែងតែ​រក​ឃើញ ផ្លូវ​ទៅ​មុខជា​និច្ច មនុស្ស​ជោគជ័យ​គេ​មើលឃើញ​ឳ​កាស​នៅ​ក្នុង​ការ​លំបាក គេ​មើលឃើញ​ដំណោះស្រាយ​នៅ​ក្នុង​បញ្ហា រីឯ​មនុស្ស​បរាជ័យ គេ​មើលឃើញ​បញ្ហា​នៅ​ក្នុង​ឳ​កាស គេ​មើលឃើញ​បញ្ហា គេ​មើលឃើញ​ឧបសគ្គ​នៅ​ក្នុង​ឳ​កាស ដែល​មនុស្ស​ជោគជ័យ​គេ​មើលឃើញ ឳ​កាស​នៅ​ក្នុង​បញ្ហា​»៕

អត្ថបទសរសេរ ដោយ