ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពាណិជ្ជ​កម្ម​ថៃ​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​បង្កើន​ការ​នាំ​ចេញទុរេន​ទៅ​ចិ​ន

8 ខែ មុន

ទី​ក្រុង​បាងកក៖ ចិន​កំពុង​ឆ្ងាញ់​មាត់​នឹង​ទុរេន​វៀតណាម​រហូត​ដល់​វ៉ាដាច់​ថៃ​បាត់​ទៅ​ហើយ។ ​​ឥឡូវ​នេះ ថៃ​​កំពុ​ង​ខិត​ខំ​​​ដណ្ដើម​ទី​ផ្សារ​ឡើង​វិញ​។ ប៉ុន្តែ​គេ​ត្រូវ​ដឹង​ថា​មាន​ចំណុច​មួយ​ចំនួន​ដែល​​វៀតណាម​មាន​ប្រៀប​ជាង​ថៃ។ ទី១-​វៀតណាមនៅ​កៀក​ប្រទេស​ចិន​អាច​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​ពេល​វេលា​ដឹក​ជញ្ជូន​, ​ទី​២-​ទុរេន​វៀតណាម​លក់​ធូរ​ថ្លៃ,​ទី៣-​ទុរេន​វៀតណាម​អាច​ប្រមូល​ផល​ខួប​ប្រាំង​ខួប​វស្សា​។ ​សម្រាប់​ថៃ​មាន​ចំណុច​២​សំខាន់​ តើ​ថៃ​អាច​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ដើម្បី​ច្បាម​យក​ទី​ផ្សារ​ឡើង​វិញ?…

ទី​ក្រុង​បាងកក៖ ចិន​កំពុង​ឆ្ងាញ់​មាត់​នឹង​ទុរេន​វៀតណាម​រហូត​ដល់​វ៉ាដាច់​ថៃ​បាត់​ទៅ​ហើយ។ ​​ឥឡូវ​នេះ ថៃ​​កំពុ​ង​ខិត​ខំ​​​ដណ្ដើម​ទី​ផ្សារ​ឡើង​វិញ​។ ប៉ុន្តែ​គេ​ត្រូវ​ដឹង​ថា​មាន​ចំណុច​មួយ​ចំនួន​ដែល​​វៀតណាម​មាន​ប្រៀប​ជាង​ថៃ។ ទី១-​វៀតណាមនៅ​កៀក​ប្រទេស​ចិន​អាច​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​ពេល​វេលា​ដឹក​ជញ្ជូន​, ​ទី​២-​ទុរេន​វៀតណាម​លក់​ធូរ​ថ្លៃ,​ទី៣-​ទុរេន​វៀតណាម​អាច​ប្រមូល​ផល​ខួប​ប្រាំង​ខួប​វស្សា​។

​សម្រាប់​ថៃ​មាន​ចំណុច​២​សំខាន់​ តើ​ថៃ​អាច​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ដើម្បី​ច្បាម​យក​ទី​ផ្សារ​ឡើង​វិញ? ចំណុច​មួយ​ទៀត​តើ​វៀត​ណាម​អាច​នឹង​ពន្លែង​ដៃ​នៅ​ក្នុង​ប្រកួត​ប្រជែង​នេះ​ទេ? ​​ក្រុម​ហ៊ុន​នាំ​ចេញ​ទុរេន​ថៃ​​ និង​​​រាជ​រដ្ឋាភិបាល​ថៃ​​កំពុងរៀប​ចំ​យុទ្ធ​សាស្ត្រ​ជំរុញ​ការ​នាំ​ទុរេន​ទៅ​ចិន​​។ ​ដូច្នេះ​ទុក​ឱ្យ​​វៀតណាម​​បន្ត​គ្រប់​គ្រង​​​តំណែង​ជា​ «ប្រទេស​​នាំ​ចូល​​​ទុរេន​នាំ​មុខ​គេ​នៅ​ចិន​»។​​

​កាសែត​​​វៀត​ណាម​​ឈ្មោះ​ដាញ់​វៀត​ចុះ​ផ្សាយ​ថា​ទំហំ​នាំ​​ទុរេន​វៀតណាម​​ទៅ​ចិន​​កាល​ពី​ខែ​មករា និង​កុម្ភៈ ឆ្នាំ​២០២៤​​កើន​ឡើង​៥៧%​​បើ​ប្រៀប​ធៀប​នឹង​​ឆ្នាំ​មុន​។ ពោល​គឺ​នាំ​ចេញ​​​​ជាង​៥ម៉ឺន​តោន​​គិត​ជា​ទឹក​ប្រាក់​ជាង​២៨៣​លាន​ដុល្លារ​។ កាសែត​​​​ដដែល​នេះ​ចុះ​ផ្សាយ​​​ទៀត​ថា​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះធ្លាក់​ចុះ​មក​ចំណាត់​ថ្នាក់​លេខ​២​វិញ​ខាង​នាំ​ទុរេន​ចេញ​ទៅ​ប្រទេស​ចិន​។

កាល​ពី​ខែ​មករា និង​កុម្ភៈ ថៃ​នាំ​ចេញ​ទុរេន​ទៅ​ចិន​ជាង​១៩០០០​តោន​​គិត​ជា​ទឹក​ប្រាក់​​១២០​លាន​ដុល្លារ​ ​​ចាញ់​វៀតណាម​ជាង​១៦០​លាន​ដុល្លារ​។​ មាន​ន័យ​​ថា​ជន​ជាតិ​​​ចិន​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​​ឆ្ងាញ់​មាត់​នឹង​ទុរេន​វៀតណាម​​​។ ​កាសែត​នេះ​ផ្សាយ​ថា​​វៀតណាម​​អាចប្រមូល​ផល​​ទុរេន​ខួប​ប្រាំង​ខួប​វស្សា​​ចាប់​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ​មាន​​​ទុរេន​លក់ជា​រៀង​រហូត។​ ​ចំណុច​​ខ្សោយ​​របស់​ថៃ​នៅ​ត្រង់​ថា​​ទុរេន​ថៃ​មាន​រដូវ​កាល​ត្រូវ​ប្រមូល​ផល​។ អីចឹង​ហើយ​នៅ​ពេល​ជន​ជាតិ​ចិន​កំពុង​ចង់​ញ៉ាំ​ទុរេន​ ថៃ​រក​អត់​បាន​។

ចំណុច​ស្លាប់​រស់​មួយ​ទៀត​គឺ​តម្លៃ​។ ទុរេន​វៀតណាម​មួយ​តោន​លក់​ចេញ​៤៩១៦​ដុល្លារ​។ ចំណែក​​​​ទុរេន​ថៃ​លក់​ចេញ​មួយ​តោន​​៦១៣៣​ដុល្លារ​។ ​ការ​នាំ​ចេញ​​ទុរេន​វៀតណាម​ទៅ​ចិន​ក៏​លឿន​ទាន់​ចិត្ត​ទៀត​​​។ ​​​តាម​ពិត​ ការ​ចុះ​ផ្សាយ​របស់​កាសែត​វៀតណាម​ក៏​មិន​ខុស​ពី​ការ​គិត​របស់​រដ្ឋាភិបាល​ថៃ​ទេ​​។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ថៃ​ទទួល​ស្គាល់​ថា​ប្រទេស​​វៀតណាម​​នាំ​មុខ​គេ​​ខាង​នាំ​ទុរេន​​ទៅ​លក់​នៅ​ប្រទេស​ចិន​។ ថៃ​ធ្លាប់​មាន​ប្រៀប​ជាង​វៀតណាម​ចាប់​ពី​ឆ្នាំ​កញ្ញា ឆ្នាំ​២០២៣​រាប់​ថយ​ក្រោយ​វិញ​។

ក្រសួង​ពាណិជ្ជ​កម្ម​ថៃ​អះ​អាង​ថា​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ ប្រទេស​ចិ​ន​នាំ​ចូល​ទុរេន​​១សែន ២​ម៉ឺន​តោន។ មាន​ន័យ​ថា​កើន​១សែនតោន​លើស​ឆ្នាំ​២០២៣​។ ​ចិន​នាំ​ចូល​ទុរេន​កាន់​តែ​ច្រើន​ ប៉ុន្តែ​បង្កើន​ការ​នាំ​ចូល​ពី​ខាង​វៀតណាម និង​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ថៃ​​​។​ ចាប់​ពី​ខែ​មករា ដល់​ចុង​ខែ​តុលា ឆ្នាំ​២០២៣ វៀតណាម​នាំ​ចូល​ទុរេន​​៤,៥២​សែន​តោន​ទៅចិន ​​គិត​ជា​ទឹក​ប្រាក់​​១៩៤០​លាន​ដុល្លារ​។ មាន​​​ភាព​ខុស​គ្នា​រវាង​ថៃ​ និង​វៀតណាម​។ ចិន​អនុញ្ញាត​ឱ្យ​វៀតណាម​នាំ​ចូល​តែ​ទុរេន​ស្រស់​ៗ​នៅ​ទាំង​សម្បក​។ ចំណែក​ថៃ​អាច​នាំ​ចូល​ទុរេន​ស្រស់​ផង, ទុរេន​​​បក​សម្បក​ចេញ​​យក​ទៅ​​​ក្លាស្សេ​ផង​ និង​ទុរេន​កែ​ច្នៃ​ផ្សេង​ៗ​ផង​​។

ចំណុច​នេះហើយ​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ថៃ​។ មាន​ន័យ​ថា​បើ​ទៅ​ថ្ងៃ​មុខ ចិន​អនុញ្ញាត​ឱ្យ​វៀតណាម​នាំ​ទាំង​ទុរេន​ក្លាស្សេ​ និង​ទុរេន​កែ​ច្នៃ​ទៀត ទី​ផ្សារ​ទុរេន​របស់​ថៃ​មិន​ដឹង​ទៅ​ជា​ស្អី​ទេ​។ មើល​ទៅ​ប្រហែល​ជា​ត្រូវ​រលំ​បះ​ជើង​ជា​មិន​ខាន​ឡើយ។ ដូច្នេះ ក្រសួង​ពាណិជ្ជ​កម្ម​ថៃ​កំពុង​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​នាំ​ចេញ​ទុរេន និង​​រាជ​រដ្ឋាភិបាល​​​​​​ជំរុញ​ការ​នាំ​ចេញ​​ទុរេន​សា​ជា​ថ្មី​ទៅ​ប្រទេស​​ចិន​៕​

ប្រភព៖ The Nation
https://www.nationthailand.com/thailand/economy/40037059

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ