ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 វ៉ាក់​សាំង​​ជាង​២៨លាន​ដូស​​​ចាក់​រួច​ហើយ​លើ​ពិភពលោក​

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ លោកMICHAEL RYAN នាយក​ទទួល​បន្ទុក​សភាពការណ៍​បន្ទាន់​សុខាភិបាល​របស់​អង្ក​ការ​សុខភាពពិភពលោក WHO គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣មក​រា​ថា ខណៈ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​បន្ត​ខ្លាំងក្លា…

អង្គការ​សុខភាព​ពិភពលោក ៖ លោកMICHAEL RYAN នាយក​ទទួល​បន្ទុក​សភាព
ការណ៍​បន្ទាន់​សុខាភិបាល​របស់​អង្ក​ការ​សុខភាពពិភពលោក WHO គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣មក​រា​ថា ខណៈ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​បន្ត​ខ្លាំងក្លា វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ​២៨​លាន​ដូ​សត្រូវ​បាន​ចាក់​រួច​ហើយ​លើ​ពិភពលោក ។ អា​មេ​រិ​កតាម​សេចក្ដីរាយការណ៍​ថា​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន​បាន​១០​លាន​នាក់​ហើយ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​លោក MICHAEL RYAN បន្ត​ថា ទោះបី​មានការ​ចាប់ផ្ដើម
យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គេ​នៅ​តែ​មានការ​បារម្ភ ចំពោះ​ល្បឿន​លឿន​នៃ​ការ​ឆ្លង​ដែល​កត់សម្គាល់​ឃើញ​ក្នុង​ប្រទេស​មួយ​ចំនួន ពិសេស​ដោយសារ​វីរុស​ទម្រង់​ថ្មី​ដែល​ឆ្លង​ខ្លាំង​បំផុត ។ យើង​ឈាន​ចូល​ឆ្នាំ​ទី​២​នៃ​ការ​ឆ្លង ហើយ​ការ​ឆ្លង​នឹង​អាច​នៅ​ខ្លាំងក្លា​បំផុត​ពេល​គេ​ឃើញ​សង្វា​ក់​នៃ​ការ​ឆ្លង ។ និយាយ​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង លោក​បាន​សម្ដែង​ការ​សោកស្ដាយ ដែល​យុទ្ធ​ការនោះ​ភាគច្រើន​មាន​តែ​ក្នុង​បណ្ដា​ប្រទេស​អ្នក
មាន ។

ខ្ញុំ​គិត​ថា ​វ៉ាក់សាំង​២៨​លាន​ដូ​សត្រូវ​បានចាក់​រួច​ហើយ​មក​ទល់​ពេល​នេះ ។ វ៉ាក់សាំង​ចំនួន​៥ត្រូវ​បាន​គេ​ប្រើ​ជា​ពិសេស ។ មាន​ប្រទេស​ប្រមាណជា​៤៦​ដែល​កំពុង​ចាក់​វ៉ាក់សាំង​តែ​ពុំ​ទាន់​មាន​ប្រទេស​ក្រីក្រ​ណាមួយ​មានការ​ចាក់​វ៉ាក់សាំង​នៅឡើយ ខណៈ​ប្រទេស​៣៨​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​យុទ្ធនាការ​ចាក់​វ៉ា​ក់​ជា​ប្រទេស​អ្នក
មាន ។

WHO និង​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង GAVI បានបង្កើត​យន្តការ​មួយ​ហៅ COVAX ដើម្បី​ចែកចាយ​វ៉ាក់សាំង ប្រឆាំង​វីរុស COVID-19 ដល់​បណ្ដា​ប្រទេស​ក្រីក្រ​តែ​ប្រព័ន្ធ​នោះ​ជួប​ប្រទះ​នឹងនិន្នាការ​របស់​ប្រទេស​និ​មួយ​ៗ​ពិសេស​របស់​បណ្ដា​ប្រទេស​អ្នកមាន​ដែល​បង្ខំ​ចាក់​ឲ្យ​ប្រជាជន​ពួក​គេ ហើយ​ក៏​ដោយសារ​ការ​គ្មាន​ប្រាក់ ។ ទិស​ដៅ​របស់WHO គឹ​ផ្ដល់​វ៉ាក់សាំង​រហូត​ដល់​២០% នៃ​ចំនួន​ប្រជាជន​បណ្ដា​ប្រទេស​ចូលរួម​ក្នុង COVAX មុន
ដំណាច់​ឆ្នាំំ ។ WHO សង្ឃឹម​បញ្ជូន​វ៉ាក់សាំង​ដំបូង​ៗនា​ដំណាច់​ខែមករា​ឬ​ក្នុង​ខែកុម្ភៈ ។

ប្រទេស​រុ​ស្សុ​ី​ចាប់ពី​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ទៅនឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​ខ្លួន ។ គឹ​ប្រធានាធិបតី​ប្រទេស​នេះ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ជា​អ្នកបញ្ជា​ដោយ​ផ្ទាល់​ឲ្យ​រដ្ឋាភិបាល​បំពេញភារកិច្ច​នោះ ក្នុង​ប្រទេស ដែល​ចាប់​ចាក់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រភេទ​ប្រជាជន​ងាយ​រង​គ្រោះ​ដោយសារ​វីរុសចាប់ពី​ខែធ្នូ​កន្លង​ទៅ​មក ។

ដោយ​ឈរ​លើ​មូលដ្ឋាន​ស្ម័គ្រចិត្ត​ប្រជាជន​រុ​ស្សុ​ី​ទាំងមូល​មាន​អាយុ ចាប់ពី​១៨​ឆ្នាំទៅ​នឹង​អាចចាក់​វ៉ាក់សាំង​ចាប់ពី​ស​ប្ដា​ហ៍​ខាង​មុខ​ទៅ ។ តាម​លោកពូ​ទី​ន​ថា យុទ្ធ​ការ​ចាក់​ត្រូវធ្វើ​២៤​ម៉ោង​លើ​២៤​ម៉ោង​និង​៧​ថ្ងៃ​លើ​៧​ថ្ងៃ ខណៈ​រុ​ស្សុ​ី​នា​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ៕

La Grande-Bretagne a fait état mercredi d’un nombre de morts record avec 1.564 nouveaux décès liés au COVID-19 signalés, la deuxième vague épidémique devenant plus meurtrière que la première. /Photo prise le 12 janvier 2021/REUTERS/Hannah McKay

អត្ថបទសរសេរ ដោយ