រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភប្រាក់សុទ្ធចំនួន ២៥,០០០ដុល្លារ ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួសដែលបានធ្វើខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រក្នុងពិធីបិទ វគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូរជំនាន់ទី ១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី ២៩ និងបើកវគ្គហ្វឹកហ្វឺន ឆត្រយោងជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៤ខែ មករា ឆ្នាំ ២០២១នេះ ។ នៅក្នុងទឹកប្រាក់ ២៥,០០០ដុល្លារនេះ លោកឧកញ៉ានឹងផ្ដល់ជូនគ្រួសារសពចំនួន ១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន ១០,០០០ដុល្លារ ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូបរស់ក្រោម (ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅ គ្រប់កាលៈទេសៈក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ ដែលនេះគឺជាការបាត់បង់គ្រូ បង្វឹក ដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា ។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ ២៥០០០ដុល្លារ (ពីម៉ឺនប្រាំ ពាន់ដុល្លារ) ដែលជួនទៅគ្រួសារនៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។
លោកឧកញ៉ា សូមឱ្យក្រុមគ្រួសារនៃសពទាក់ទងមកលោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ ៕ ដោយសហការ
ចែករំលែកព័តមាននេះ