ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​បទ​«​មុន​អូន​មាន​ប្តី​បង​នៅឯណា?»ច្រៀង Cover ដោយ​កញ្ញា វី​តា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ម្សិលមិញ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ មក​រា ២០២១​នេះ ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​ខ្មែរ​នៅ​លើ​បណ្តាញ​សង្គម លើ​បទ​ចម្រៀង​០១​បទ ដែល​ច្រៀង Cover…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ម្សិលមិញ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ មក​រា ២០២១​នេះ ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​ខ្មែរ​នៅ​លើ​បណ្តាញ​សង្គម លើ​បទ​ចម្រៀង​០១​បទ ដែល​ច្រៀង Cover ដោយ​កញ្ញា វី​តា មាន​ចំណងជើង​ថា «​មុន​អូន​មាន​ប្តី បង​នៅឯណា​?» ។

បទ​«​មុន​អូន​មាន​ប្តី​បង​នៅឯណា​?» ត្រូវ​បាន​កញ្ញា វី​តា យក​មក​ច្រៀង Cover (​កែ​ទំនុក​ដើម​ច្រៀង​ឡើង​វិញ​) យកពី​បទ​ដើម​របស់ នាយ​ចឺម គឺ​បទ «​មុន​បង​មាន​ប្រពន្ធ អូន​នៅឯណា​» ដែល​និពន្ធ​ទំនុកច្រៀង​ដោយ ហ៊ា​ង ម៉េ​ង​ហួរ ក្នុង​ផលិតកម្ម​សាន់​ដេ ចេញ​កំឡុង​ខែធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ​ដែល​មាន​អ្នក​ចូល​ទស្សនា​ជាង​៤.៥​លាន​ដង ។

មាន​មតិ​រិះគន់​ជា​ច្រើន​លើក​ឡើង​ថា ការ​ដែល​អ្នកនិពន្ធ​សរសេរ​បទ​នេះ​ឡើង​វិញ​(​កែ​ទំនុក​ដើម​) គឺ​ហាក់ដូចជា​បន្ទាបបន្ថោក​តម្លៃ​របស់​ស្ត្រី​ខ្មែរ និង​ហាក់ដូចជា​បង្ហាញ​ពី​ការ​ផឹក​ក្បត់គ្នា នៅ​ក្នុង​សង្គម​ខ្មែរ​ហើយ ។ មតិ​ខ្លះ​លើក​ឡើង​ថា​«​នារី​ៗ ដែល​មាន​ប្តី ខម​មិន និង​ស៊ែរ បទ​ហ្នឹង ប្រយ័ត្ន​ប្តី​វាយ សុំ​លែង​» អមដោយរូបកំប្លុកកប្លែង ។ តួយ៉ាង​មតិ​មួយទៀត​ថា «​ការ​ផិតក្បត់ ការ​សាហា​យ​ស្មន់ កំពុង​បាន​ផ្សាយ​ពេញ​ផ្ទៃ​នៃ​ស្រុក​ខ្មែរ​ហើយ គិត​ផង​មុន​បង​និពន្ធ គិត​ផង​មុន​បង​ទទួល​ច្រៀង​» ។

មតិ​មួយទៀត​ រិះគន់​លើ​អ្នកនិពន្ធ ដែលកែ​ទំនុក​ដើម​នោះ​ ថា​«​ពេល​អ្នកនិពន្ធ​បទ​អ៊ីចឹង មាន​អារ​ម្ម​ណ៏​ថា មនុស្ស​ស្រី​គ្មាន​តំលៃ​១%​សោះ ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​គេ​មាន​តម្លៃ​ជា​កិត្តិយស ត្រូវ​បាន​ពិភពលោក​ទ​ទូល​ស្គាល់​ថា​ជា​មាតា​នៃ​ពិភពលោក ហើយ​ខ្ញុំ​ទ​ទូល​ស្គាល់​ថា អាច​មាន​មនុស្ស​ស្រី​ដូច​លោក​និពន្ធ លុះត្រា​ណា​តែ​ប្តី​នាង​ធ្វើ​បាន​ផ្លូវចិត្ត ផ្លូវ​កាយ ប៉ុន្តែ​បើ​នាង​បាន​ប្តី​ដែល​ល្អ ហើយ​ជឿជាក់​ថា គ្មាន​មនុស្ស​ស្រី​ណា ដូច​លោក​និពន្ធ​នោះ​ទេ គឺ​គ្មាន ។ បើ​លោក​អ្នកនិពន្ធ​ថា បាទ​ខ្ញុំ​និពន្ធ​សំដៅ​ទៅ​លើ​មនុស្ស​ស្រីខូច​ចិត្ត ទើប​លូច​លាក់​មាន​ថ្មី​នោះ វា​នៅ​គ្រាន់​ស្តាប់ តែ​អត្ត​ន័យ​លោក គឺ​បាន​ប្តី​ល្អ​ហើយ នៅ​លូច​លាក់​ប្រុស​ទៀត ហួសពេក​ហើយ លើស​ពេក​ហើយ សូម​គិត​ផង កុំ​ចង់បាន​តែ​ផល​ប្រ​យោ​ជ​ន៏​» ។

តប​ទៅ​នឹង​មិត​រិះគន់​នេះ​ដែរ អតីត​បេ​ក្ខ​នារី​កម្មវិធី X Factor Cambodia រដូវ​កាល​ទី​១ កញ្ញា វី​តា បាន​ចេញ​មុខ​សុំ​ទោស ​ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ ដោយ​កញ្ញា បាន​ប្រាប់​ថា ដោយសារ​ស្រលាញ់​ចូល​ចិត្ត​បទ​ចម្រៀង​មួយ​នេះ ទើប​រូប​នាង​ដាច់​ចិត្ត​លើកយក​មក​ច្រៀង​ឡើង​វិញ នឹង​មិន​មាន​បំណង​ បន្ទាបបន្ថោក​តម្លៃ​របស់​ស្ត្រី​ខ្មែរ​នោះ​ឡើយ ។

កញ្ញា វី​តា លើក​ឡើង​ដែរ​ថា កន្លង​មក​រូប​នាង​ក៏​ធ្លាប់​ច្រៀង​បទ​ចម្រៀង Cover ជា​ច្រើន​បទ​ផង​ដែរ មិន​ដែល​ជួប​ការ​រិះគន់​ដូច​បទ​មួយ​នេះ​ឡើយ ។ ហើយ​បទ «​មុន​អូន​មាន​ប្តី​បង​នៅឯណា​?» ក៏​ជា​បទ​ចម្រៀង Cover លើក​ចុង​ក្រោយ​របស់​នាង​ដែរ ។

កញ្ញា វី​តា រំពឹង​ទុកជា​មុន​ថា ទស្សនិកជន​នឹង​អធ្យាស្រ័យ​ចំពោះ​កំហុសឆ្គង​មួយ​នេះ ហើយ​កញ្ញា សន្យា​ថា នឹង​ខិតខំ​បង្កើត​ស្នាដៃ​ថ្មី​ៗ ប្លែក​ៗ ដើម្បី​បង្ហាញ​ទេព​កោសល្យ​ក្នុង​គោលបំណង​លើកកម្ពស់​សិល្បៈ​ចម្រៀង​ផង​ដែរ នៅ​ពេល​រូប​នាង​ចូល​ក្នុង​ផលិតកម្ម​ថ្មី​មួយ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ