ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចាប់ជនសង្ស័យ ២នាក់ និងគ្រឿងញៀ.ន ១ថង់ស្មើជិត ៨ខាំ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន និងគ្រឿងញៀន ១ថង់ ស្មើ ៧,៩០ក្រាម។ ជនសង្ស័យ…

បន្ទាយមានជ័យ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន និងគ្រឿងញៀន ១ថង់ ស្មើ ៧,៩០ក្រាម។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប៉េអឹម កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ២នាក់នេះ មាន១.ឈ្មោះ ឆឺន អ៊ីត ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ខ្វឿន ជីវ៉ា ភេទប្រុស អាយុ ២២ឆ្នាំ។ ជនសង្ស័យទាំង ២នាក់ស្នាក់នៅភូមិ.ឃុំគោកល័ង្គ ស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា ​ជនសង្ស័យ ​ជាមុខសញ្ញាចាស់។ ​ក្នុងនោះ កម្លាំងកងរាជអាវុធ​ហត្ថក្រុងសិរីសោភ័ណ ​បានដកហូតម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ២គ្រឿង កាលពីម៉ោង ២រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបាននាំយកសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ ក្រុងសិរីសោភ័ណ។ ​ជនសង្ស័យ ឆ្លើយថា គ្រឿងញៀននេះ ពួកគេ​ទិញពីឈ្មួញម្នាក់​ទៀត នៅក្រុងសិរីសោភ័ណ ហើយទិញយកទៅប្រើប្រាស់ មិនបានជួញដូរ រឺចែកចាយនោះទេ។

ប៉ុន្តែប៉េអឹម បញ្ជាក់ថា តាមការស្រាវជ្រាវ ជនទាំង ២នាក់នេះ ជាជនល្មើសជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ