តារា​ល្បី​ដ៏​សង្ហា​របស់​មី​យ៉ា​ន់​ម៉ា នឹង​មក​ថត​នៅ​ស្រុក​ខ្មែរ ខែមេសា​ខាង​មុខ​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តារា​ល្បី​ដ៏​សង្ហា​របស់​មី​យ៉ា​ន់​ម៉ា នឹង​មក​ថត​នៅ​ស្រុក​ខ្មែរ ខែមេសា​ខាង​មុខ​នេះ

1 ខែ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ចាត់ទុកជា​ដំណឹង​ដ៏​រំជើបរំជួល ក្នុង​វិស័យ​ភាពយន្ត​ផង និង​ចាត់ទុកជា​ឱកាស​ដែល​ហ្វែ​ន​ៗ​នារី​ខ្មែរ នឹង​អាច​មានឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ​បុរស​សង្ហា Paing-Takhon ដែល​ជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​ដ៏​ល្បី​របស់​មី​យ៉ា​ន់​ម៉ា តាម​គម្រោង​លោក​នឹង​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ឆាប់​ៗ​នេះ…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ចាត់ទុកជា​ដំណឹង​ដ៏​រំជើបរំជួល ក្នុង​វិស័យ​ភាពយន្ត​ផង និង​ចាត់ទុកជា​ឱកាស​ដែល​ហ្វែ​ន​ៗ​នារី​ខ្មែរ នឹង​អាច​មានឱកាស​បាន​ជួប​ផ្ទាល់​ជាមួយ​បុរស​សង្ហា Paing-Takhon ដែល​ជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​ដ៏​ល្បី​របស់​មី​យ៉ា​ន់​ម៉ា តាម​គម្រោង​លោក​នឹង​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ឆាប់​ៗ​នេះ បើសិន​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។

លោក Paing Takhon ដែល​មានឈ្មោះ​ក្រៅ​ហៅ​ថា «​ប៉ៃ​» នឹង​បង្ហាញ​វត្ត​មាននៅ​ក្នុង​ភាពយន្ត​មួយ ដែល​មាន​ចំណងជើង​ថា «The Clock; Red Wall» (​នាឡិកា​-​វគ្គ​ជ​ញ្ចាំ​ង​ក្រហម​) ដែល​នឹង​ដឹកនាំ​ដោយ​លោក លៀក លី​ដា ផលិតករ​ខ្មែរ​មួយ​រូប និង​ជា​ម្ចាស់​ផលិតកម្ម LD ហើយ​បុរស​សង្ហា​រូប​នេះ ធ្លាប់​ធ្វើ​ឲ្យ​នារី​ខ្មែរ លង់​សម្រស់​លោក​ម្តង​រួច​មក​ហើយ កាល​គ្រា​លោក​គ្រង​ភាព​ជា​សង្ឃ​កន្លង​មក ។

ខ្មែរ​ភាពយន្ត​នេះ គឺជា​កិច្ចសហការ​របស់ ផលិតកម្ម LD និង Real Bros Production (​ភូមា​) ដោយ​មាន​តួអង្គ​ឯក​ប្រុស លោក Paing Takhon រួម​ជាមួយនឹង​តារា​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​ដួង ពិសេស​គឺ​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះ​នាង​តូច នរោត្តម ជេន​ណា ចូលរួម​សម្តែង ផង​ដែរ ។

លោក Paing Takhon បាន​និយាយ​ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​និង​រីករាយ ដែល​មានឱកាស​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ ។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ព្រោះ​ខ្ញុំ​នឹង​ត្រូវ​សម្តែង​រួម​គ្នា​ជាមួយ​តារា​បរទេស នៅ​ក្នុង​ខ្សែភាពយន្ត​បែប​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក Paing Takhon បាន​បួស​សងគុណ​ឪពុក​ម្ដាយ​១​រយៈ​ខ្លី ប៉ុន្តែ​តារា​ល្បី​ដ៏​សង្ហា​របស់​មី​យ៉ា​ន់​ម៉ា បាន​សឹក​វិញ​ហើយ ថ្មី​ៗ​នេះ ៕