ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទំនិញ​ខូចគុណភាព​ចម្រុះ​មាន​ចំនួន​ជិត​២​តោន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១៣ ​មករា ​លោក អ៊ុយ សុធា​វី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ​បាន​ចូលរួម​ក្នុង​ការ​ដុត​កំទេច​ទិញ​ខូចគុណភាពចម្រុះ​ជិត២​តោន ។…

ខេត្តបាត់ដំបង ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១៣ ​មករា ​លោក អ៊ុយ សុធា​វី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ​បាន​ចូលរួម​ក្នុង​ការ​ដុត​កំទេច​ទិញ​ខូចគុណភាពចម្រុះ​ជិត២​
តោន ។ ​

លោក អ៊ុយ សុធា​វី បាន​អំពាវនាវ​ដល់​អ្នក​លក់ដូរ​ទំនិញ ​និង​អ្នកទិញ​ទំនិញ​វេច​ខ្ចប់ ភេសជ្ជៈ​គ្រឿង​កំប៉ុង យក​ទៅ​ប្រើប្រាស់ ឬក៏​ហូប​ចុក ត្រូវ​ពិនិត្យ​ពី​សុពលភាព​គុណភាព​ទំនិញ​ទាំងនោះជា​មុន​សិន ចៀសវាង​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ​។

លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់​ឲ្យ​ដឹងដែរ​​ថា ទំនិញ​ទាំង​អស់នេះ​គឺ​ត្រូវ​បាន​ភ្នាក់ងារ​សមត្ថកិច្ច​សាខា​របស់លោក ធ្វើការ​ត្រួតពិនិត្យ ដកហូត​បាន​តាម​ផ្សារ​នានា​ក្នុង​ក្រុង​-​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ សរុប​ទម្ងន់​ចំនួន​១.៨១០​គីឡូក្រាម ​។

ហើយ​ទំនិញ​ដែល​ខូចគុណភាព​ទាំងនោះ​រួម​មាន​៖​ភេសជ្ជៈ​គ្រឿង​កំប៉ុង និង​ដប ស្រា អាហារ​ងៀត នំ និង​អាហារ​កំប៉ុង​ជាដើម ។

សូមបញ្ជាក់ថា ការ​ដុត​កំទេច​ទិញ​ខូចគុណភាពចម្រុះ​ជិត២​តោន គឺមានការចូលរួម​ដែរពីលោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង, លោក​ប្រធាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការពារ​ប្រកួតប្រជែង និង​ប​ង្ក្រាប​ការ​ក្លែងបន្លំ​នៅ​ខេត្តបាត់ដំបង​ លោក​​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត អភិបាលក្រុង​បាត់ដំបង និងអនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ